សួរស្តីអ្នកទាំងអស់គ្នា, ខ្ញុំបាទ GMK គ្រាន់តែជាអ្នក Live ហ្គេមម្នាក់ជាការកំសាន្តលេី Facebook និង Youtube ប៉ុណ្ណោះ តែខ្ញុំនឹងចូលមកកាន់ទីនេះដេីម្បីសន្ទនាជាមួយអ្នកទាំងអស់គ្នា! Hi everyone, I'm GMK just come from gaming live stream on facebook also youtube but i will be here for podcasting with you guys.
ញុំតែងតែទទួលបានសំណួរជាច្រើនកន្លងមក! បង Vaingory យ៉ាងមិចហើយ? មួយ Post នេះខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នានឹងស្ងប់ចិត្ត! Vainglory ជា MOBA ហ្គេមទីមួយលើទូរស័ព្ទដៃដែលទទួលបានជោគជ័យនិងពេញនិយមខ្លាំងពីអ្នកលេងហ្គេម MOBA លើទូរស័ព្ទវាមានចំនុចល្អជាច្រើនសូម្បីតែហ្គេមទីមួយដំបូងគេក្តី ដែលមិនមែនជា Toxic Community យើងបានសាងអនុស្សាវរីយ៍ជាមួយវាកន្លងមកមិនតិចទេ និង ស្មាមញញឹមជាច្រើន! យើងក៏មិននឹងស្មានថាវាធ្លាក់ខ្លួនមកដល់ដំណាក់កាលនេះដែរក្រោយពេល ការសហការរវាង SEMC និង Rogue Games ត្រូវបានបរាជ័យ ដោយបិទ Server មួយរយៈ។ ចម្លើយចុងក្រោយពី SEMC ហ្គេមនេះមិនបានត្រូវបានកាត់ផ្តាច់សម្លាប់ចោលទេ ពួកគេធ្វើការទុកមួយឡែកសិន ដោយបច្ចុប្បន្នយើងអាចលេងបានជារៀងរហូតដោយមិនចាំបាច់មានគណនីទេ ប្រសិនបើអ្នកទាំងអស់គ្នាចង់រង់ចាំត្រូវរង់ចាំសិនព្រោះពេលនេះ SEMC ផ្តោតលើ Catalyst Black ដែលជាហ្គេមថ្មីរបស់ពួកគេអោយដើរសិនទើបពួកគេបកមកធ្វើការលើ VG វិញ ហើយពួកគេនិយាយថា គេនៅតែបន្តដាក់ Vainglory អោយដើរជារៀងរហូតគ្មានថ្ងៃបោះបង់ទេ "ពាក្យអោយអ្នកលេងស្ងប់ចិត្តទេ"។ ចំពោះខ្ញុំអាចនិយាយបានថាបច្ចុប្បន្ន This Game Already Dead... ពាក្យនេះរាងធ្ងន់បន្តិចតែខ្ញុំទទួលស្គាល់ការពិតជាក់ស្តែងវាចឹងមែន! យ៉ាងណាមិញខ្ញុំសូមអរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ SEMC កន្លងមក! ខ្ញុំជឿជាក់ និង បន្តការគាំទ្ររាល់កិច្ចការរបស់ពួកគាត់និងជូនពរអោយពួកគាត់ជោគជ័យនៅថ្ងៃមុខជាមួយនឹង Project បន្ទាប់របស់ពួកគាត់ជាពិសេស Catalyst Black! ខ្ញុំនឹង Pin Post នេះលើផេករហូតដល់ចុងខែនេះសម្រាប់ការរំលឹកលើកចុងក្រោយ អមជាមួយនឹងការធ្វើ Podcast និយាយពីប្រវត្តិចាប់ផ្តើម និង ការបញ្ចប់របស់វាផងដែរ! តើអ្នកមានយោបលអ្វីចុងក្រោយសម្រាប់ហ្គេមនេះទេ? #GMK #Vainglory
នេះជាចម្លើយសម្រាប់បងប្អូនដែលចង់ស្វែងយល់ពីដំណើរការតេស្តរបស់ហ្គេមថាវាមាននិយមន័យដូចម្តេចនូវកម្រិតរបស់វា ខ្ញុំបានព្យាយាមធ្វើ Podcast នេះឡើងសម្រាប់អ្នកទាំងអស់គ្នាជាពិសេស កុំភ្លេចធ្វើការ Rating ដើម្បីទទួលបាននូវ Podcast ក្រោយៗទៀត! អ្នកទាំងអស់គ្នាអាចធ្វើការ Support podcast ខ្ញុំបានតាមរយ:ការប៉ាវកាហ្វេខ្ញុំដោយក្លាយជា Supporter របស់ខ្ញុំ : https://fb.com/becomesupporter/185109615184945
មានបងប្អូនយើងជាច្រើនដែលមិនទាន់បានស្វែងយល់ពី FiveM ច្បាស់ថាវាជាអ្វីអោយប្រាកដ? ហើយវាដំណើរការបានយ៉ាងដូចម្តេច? តោះ EP នេះខ្ញុំនឹងធ្វើការណែនាំជូនអ្នកទាំងអស់គ្នា! អ្នកទាំងអស់គ្នាអាចធ្វើការ Support podcast ខ្ញុំបានតាមរយ:ការប៉ាវកាហ្វេខ្ញុំដោយក្លាយជា Supporter របស់ខ្ញុំ : https://fb.com/becomesupporter/185109615184945
នេះជា Episode មួយដែលខ្ញុំព្យាយាមធ្វើក្នុងការជួយពង្រឹង Gaming Community នៅកម្ពុជាអោយយល់ដឹងកាន់តែច្រើនបន្ថែមទៀតថាអ្វីដែលជា Simulator Game។ ថ្ងៃនេះយើងមានប្រធានបទថ្មីទៀតហើយ ពាក់ព័ន្ធនឹង Topic Simulator Game រួមជាមួយនឹងចម្ងល់ទាក់ទងនឹងការផ្សាយបន្តផ្ទាល់ប្រចាំថ្ងៃរបស់ខ្ញុំផងដែរ នោះគឺជាប្រភេទ Simulation Streaming និង វីដេអូ Content! ដោយខ្ញុំទទួលបានមតិពីអ្នកទស្សនាមួយចំនួនគាត់តែងតែមាន ចម្ងល់ថា ហ្គេមប្រភេទនេះ វាសប្បាយត្រង់ណា វាល្អលេងត្រង់ណា ទាំងហត់ ហើយអស់ថរិកាច្រើនទៀត វាលេងទៅបានលុយមកវិញ ឬ យ៉ាងណា ហេហេ?
សួស្តី សួស្តី អ្នកទាំងអស់គ្នា! ស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញជាមួយនឹង Podcast GMK! ដែលរាល់ Podcast របស់ខ្ញុំនឹងធ្វើជាលក្ខណ: One Short មិនកាត់ឡើយ គឺថានិយាយពីដើម រហូតដល់ចប់ត្រឹមណាគឺយកត្រឹមនឹង ដូច្នេះអ្នកទាំងអស់គ្នាអាច ធ្វើការបន្ធូអារម្មណ៍ជាមួយនឹងការស្តាប់ Podcast របស់ខ្ញុំដោយមិនចាំបាច់មានអារម្មណ៍ថាតានតឹងឡើយ គ្រាន់តែសម្លេងខ្ញុំ ដឹងស្រាប់ហើយ មិនដឹងថាអ្នកទាំងអស់គ្នាស្តាប់បានច្បាស់អត់ទេ អធ្យាស្រ័យផងហេហេ! ហើយប្រសិនបើទាំងអស់គ្នាអាចមានសំណូមពរ ឬ សំណួរផ្សេងៗ ចោតសួរខ្ញុំលើ Instagram បន្ថែមបាន ហើយ Topic បន្ទាប់ៗ ខ្ញុំនឹងរៀបរាប់បន្ថែមទៀតទាក់ទងនឹងប្រធានបទនេះ ដោយកាត់យកមួយចំនុចមួយចំនុច មកនិយាយអោយបានក្បោះក្បាយ! សូមអរគុណ
ប្រសិនបើអ្នកទាំងស់គ្នា មានថរិកាស្តួចស្តើង ឬ សម្ភារៈដែលមិនល្អគ្រប់លក្ខណៈក្នុងការចាប់ផ្តើមការ Live Stream តើអ្នកនឹងអាចក្លាយជា Streamer ដែរឬទេ? 1. ការណែនាំខ្លួនរបស់ខ្ញុំ! 2. ការចាប់ផ្តើមរបស់ខ្ញុំ និង អ្នកទាំងអស់គ្នា! 3. តម្រូវការចាំបាច់ 4. ចុងបញ្ចប់ ក្នុងប្រធានបទនេះខ្ញុំអាចនិយាយមកបានដោយសារតែភាគច្រើនវាទាក់ទងនឹបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ហើយប្រសិនបើមានកំហុសខុសឆ្គងណាមួយសូមអធ្យាស្រ័យអ្នកទាំងអស់គ្នាអាចមានសំណូមពរ ឬ សំណួរផ្សេងៗ ចោតសួរខ្ញុំលើ Instagram បន្ថែមបាន ហើយ Topic បន្ទាប់ៗ ខ្ញុំនឹងរៀបរាប់បន្ថែមទៀតទាក់ទងនឹងប្រធានបទនេះ ដោយកាត់យកមួយចំនុចមួយចំនុច មកនិយាយអោយបានក្បោះក្បាយ! សូមអរគុណ
មាន ចំនុចមួយខ្ញុំក៏ធ្លាប់ដាក់ ABA ដែរព្រោះកាលនោះមិនទាន់មានមុខងារ Star សូមទោសដែលភ្លេចបន្ថែមក្នុង Podcast. សង្ឈឹមថាអ្នកទាំងអស់គ្នានឹងយល់ពីបំណងខ្ញុំក្នុងការធ្វេី Podcast នេះឡេីង ❤️
នេះគ្រាន់ជាការចាប់ផ្តេីមនៃស្នេហាសិស្សអនុវិទ្យាល័យទេនៅមានភាគបន្ត :D