នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។
៚ អ្នកវិភាគថា លោក គង់ គាំ សុខចិត្តបាត់បង់ផ្ទះ ដីធ្លី ជាថ្នូរនឹងការមិនជាប់ពន្ធនាគារ ៚សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ឬ (APHR) ថ្កោលទោសការគំរាមកំហែងរបស់លោក ហ៊ុន សែន ទៅលើមន្ត្រីបក្សប្រឆាំង ៚ក្រុមសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលបានព័ត៌មាន ៚សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើក្រសួងអប់រំ បញ្ចូលមេរៀនប្រវត្តិសាស្ត្រទឹកដីកម្ពុជាឲ្យបានស៊ីជម្រៅក្នុងកម្មវិធីអប់រំ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ ២០២៣៖ ៚មន្ត្រីសង្គមស៊ីវិល ស្នើតុលាការទំលាក់បទចោទលើសកម្មជនចលនាមាតាធម្មជាតិ៦នាក់ ៚លោក គង់ គាំ ប្រកាសជំហរគាំទ្រគណបក្សភ្លើងទៀនដដែល ទោះរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជា ៚សហគមន៍មិនពេញចិត្ត សំណើកាត់ឆ្វៀលដីព្រៃសហគមន៍សង្ឃរុក្ខវ័ន្តជិត ៥ ពាន់ហិកតារ ៚ពលរដ្ឋរងផលប៉ះពាល់ពីការសង់ផ្លូវរថភ្លើងក្រុងប៉ោយប៉ែត កំពុងជួបបញ្ហាលំបាកក្នុងជីវភាពប្រចាំថ្ងៃ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ ២០២៣៖ ៚ សង្គមស៊ីវិលថា ការបោះឆ្នោតថ្នាក់ជាតិអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ លុះត្រាតែស្ថាប័នពាក់ព័ន្ធមានភាពឯករាជ្យ ៚ មន្ត្រីសង្គមស៊ីវិលយល់ព្រមលុបវីដេអូចម្រៀង 'ឈាមបាតុករ' តាមការបង្គាប់របស់ស្នងការនគរបាលក្រុងភ្នំពេញ ៚ ដើមឈើធំៗ នៅតំបន់ខ្នងវាល នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល កំពុងប្រឈមការកាប់ផ្តួលពេញទំហឹង ៚សង្គមស៊ីវិលស្នើដល់អាជ្ញាធរខេត្តព្រះសីហនុបង្កើនការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
៚ អ្នកវិភាគថា លោក ហ៊ុន សែន កំពុងព្យាយាមបំបែកបក្សភ្លើងទៀន ៚ជនរងគ្រោះហួសចិត្ត រឿងកោះហៅឲ្យបំភ្លឺរឿងបង្ហោះបទចម្រៀង ‘ឈាមបាតុករ' ៚អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់កំណត់អត្តសញ្ញាណសពអ្នកស្លាប់៦នាក់នៅឡើយ ៚ កសិករខេត្តកណ្តាល ត្អូញត្អែរបន្លែធ្លាក់ថ្លៃ និងទាមទារដ្ឋាភិបាលទប់ស្កាត់បន្លែពីវៀតណាម ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
៚អ្នកជំនាញថារដ្ឋាភិបាលគួររឹតបន្តឹងភ្ញៀវទេសចរមកពីប្រទេសចិនខណៈប្រទេសនេះកំពុង ផ្ទុះជំងឺកូវិដ-១៩ជាថ្មី ៚ក្រុមយុវជនស្នើអ្នកនយោបាយប្រកួតប្រជែងគ្នាប្រកបដោយការយោគយល់ ជាជាងចង់កម្ចាត់គូរប្រជែង ៚ថ្ងៃ៧មករាឆ្នាំ២០២៣ ជាខួប១ឆ្នាំ ដែលលោកហ៊ុន សែន បរាជ័យលើការដោះស្រាយវិបត្តិនៅភូមា ៚ពលរដ្ឋមួយចំនួននៅខេត្តប៉ៃលិន ត្អូញត្អែរពីភាពកខ្វក់នៃគំនរសំរាមប៉ះពាល់ដល់សុខភាព រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៨ ខែមករា ឆ្នាំ២០២៣៖ ៚ តុលាការឃុំខ្លួនជំទប់ទី២ បក្សភ្លើងទៀនម្នាក់ ដោយចោទរឿងកាប់ព្រៃឈើ ៚ សង្គមស៊ីវិលទទូចដល់លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់នៅថ្ងៃ៧ មករា ៚ សង្គមស៊ីវិលថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ មិនអាចលុបបំបាត់អំពើពុករលួយបានឡើយ ៚ ប្រវត្តិតស៊ូរបស់សកម្មជនព្រៃឡង់មួយរូបដែលប្រថុយជីវិតក្នុងបុព្វហេតុការពារព្រៃឈើ ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៧ ខែមករា ឆ្នាំ២០២៣៖ ៚ តុលាការឃុំខ្លួនជំទប់ទី២ បក្សភ្លើងទៀនម្នាក់ ដោយចោទរឿងកាប់ព្រៃឈើ ៚ សង្គមស៊ីវិលទទូចដល់លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់នៅថ្ងៃ៧ មករា ៚ សង្គមស៊ីវិលថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ មិនអាចលុបបំបាត់អំពើពុករលួយបានឡើយ ៚ ប្រវត្តិតស៊ូរបស់សកម្មជនព្រៃឡង់មួយរូបដែលប្រថុយជីវិតក្នុងបុព្វហេតុការពារព្រៃឈើ ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៧ ខែមករា ឆ្នាំ២០២៣៖ ៚ តុលាការឃុំខ្លួនជំទប់ទី២ បក្សភ្លើងទៀនម្នាក់ ដោយចោទរឿងកាប់ព្រៃឈើ ៚ សង្គមស៊ីវិលទទូចដល់លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់នៅថ្ងៃ៧ មករា ៚ សង្គមស៊ីវិលថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ មិនអាចលុបបំបាត់អំពើពុករលួយបានឡើយ ៚ ប្រវត្តិតស៊ូរបស់សកម្មជនព្រៃឡង់មួយរូបដែលប្រថុយជីវិតក្នុងបុព្វហេតុការពារព្រៃឈើ ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ ២០២៣៖ ៚កម្ពុជាបន្តជាប់ឈ្មោះក្នុងបញ្ជីខ្មៅអឺរ៉ុបរឿងមិនសហការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ ៚អ្នកវិភាគថាថ្ងៃ៧មករាឆ្នាំ២០២៣ ជាខួប១ឆ្នាំ ដែលលោកហ៊ុន សែន បរាជ័យលើការដោះស្រាយវិបត្តិនៅភូមា ៚រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យនាំចូលឈើពីក្រៅប្រទេស ដើម្បីការពារព្រៃឈើនៅកម្ពុជា ៚អ្នកច្បាប់ និងសង្គមស៊ីវិលថា អាជ្ញាធរ និងក្រុមហ៊ុន ត្រូវទទួលខុសត្រូវករណីឆេះកាស៊ីណូនៅប៉ោយប៉ែត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ ២០២៣៖ ៚អតីតអ្នកកាសែតអាមេរិកាំងដែលបានសម្ភាសប៉ុល ពត បានទទួលមរណភាព ៚អាជ្ញាធរកម្ពុជា រុះរើអាគារកាស៊ីណូហ្គ្រេនដាយមិនស៊ីធី (Grand Diamond City)ដើម្បីសង់ថ្មី ៚មន្ត្រីសង្គមស៊ីវិលបារម្ភសុវត្ថិភាពពលរដ្ឋ ខណៈជនបរទេសមួយចំនួនបន្តប្រើប្រាស់អាវុធខុសច្បាប់ ៚គណបក្សប្រឆាំងចង់ឃើញការរួបរួមជាតិក្នុងឆ្នាំ២០២៣ តែបក្សកាន់អំណាចប្តេជ្ញាបន្តកម្ចាត់ក្រុម «ជ្រុលនិយម» រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ 1. គណបក្សប្រឆាំងចង់ឃើញការរួបរួមជាតិក្នុងឆ្នាំថ្មី តែបក្សកាន់អំណាចប្តេជ្ញា បន្តកម្ចាត់ក្រុម «ជ្រុលនិយម» 2. អាជ្ញាធរខ្មែរចាប់ផ្ដើមកម្ទេចអគារកាស៊ីណូហ្គ្រេនដាយមិនខណៈថៃចោទខ្មែរថា ខ្វះការទទួលខុសត្រូវ 3. មន្ត្រីសិទ្ធិមនុស្សព្រួយបារម្ភពីការជួញដូរស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន 4. តំបន់ស្នូលព្រៃឡង់បន្តទទួលរងការកាប់យកឈើមានតម្លៃគគ្រឹកគគ្រេងរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣៖ ៚មន្ត្រីបក្សប្រឆាំងថា រឿងអាស្រូវលួចមានស្រីរបស់ត្រកូលហ៊ុន ដូចនឹងស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ៚.សង្គមស៊ីវិលប្រារព្ធខួប៩ឆ្នាំនៃការបង្រ្កាបកម្មករដែលតវ៉ាសុំដំឡើងប្រាក់ឈ្នួលនៅផ្លូវវែងស្រេង ៚. ជនរងគ្រោះមួយចំនួនបន្តបាត់ខ្លួនក្នុងគ្រោះអគ្គិភ័យនៅប៉ោយប៉ែត ៚. មន្រ្តីបក្សភ្លើងទៀនថា បណ្ឌិត សុខ ហាច ជាអ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់បក្ស…រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣៖ ៚លោក ហ៊ុន សែន រំពឹងថានឹងទទួលបានប្រាក់កម្ចីពីចិនបន្ថែមទៀតនៅឆ្នាំ២០២៣នេះ ៚ពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែតបារម្ភពីសុវត្ថិភាព ក្រោយពីមានអំពើចោរកម្មកើនឡើង ៚ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើដល់រដ្ឋាភិបាលឱ្យលុបបំបាត់ការទិញស្រូវផ្ដាច់មុខរបស់ឈ្មួញកណ្ដាល ៚គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២កើនឡើងជាងឆ្នាំ២០២១…រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣៖ ៚ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ប្រឆាំង អំពើរំលោភបំពាន ផ្លូវភេទ ៚ សកម្មជនបរិស្ថានថា គួរស៊ើបអង្កេតក្រុមមនុស្សបរិច្ចាគលុយជួយលោក ហ៊ុន សែន ថតកុន ៚ យុវជននិងពលរដ្ឋ រិះគន់ការផ្សព្វផ្សាយគ្រឿងស្រវឹងគគ្រឹកគ្រេងនៅសៀមរាប ៚ ពលរដ្ឋមួយចំនួន នាំកូនៗមកស៊ីឈ្នួលដកដំឡូងនៅតាមព្រំដែន… រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ ១. លោក ហ៊ុន សែន កាត់ដីឧទ្យានជាតិគិរីរម្យជាង២០០ហិកតារឲ្យអ្នកជំនួញ ដែលស្និតនឹងគ្រួសាររបស់លោក ២. រដ្ឋាភិបាល ដកដំណែងអភិបាលរងខេត្តកែប ក្រោយប្រើហិង្សា និងបៀតបៀនលើស្ត្រីពីរនាក់ ៣. ពលរដ្ឋខ្មែរក្រោមប្តេជ្ញាតស៊ូមតិដោយអហិង្សាដើម្បីអាចទទួលបានសិទ្ធិស្វ័យសម្រេចសម្រាប់ឆ្នាំ ២០២៣ខាងមុខ ៤.បទវិភាគអំពីមូលហេតុដែលលោក ហ៊ុន សែន ខំរិតត្បិតសិទ្ធិសេរីភាពនៅមុនពេលបោះឆ្នោតឆ្នាំ ២០២៣ខាងមុខ? ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត !
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០២២៖ ៚ អ្នកស្លាប់ក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែតកើនដល់២៦ នាក់ ៚ អ្នកវិភាគថា កម្ចីគ្មានលក្ខខណ្ឌគោរពសិទ្ធិមនុស្ស អាចធ្វើឲ្យពលរដ្ឋកាន់តែក្រីក្រ ៚ ក្រុមសង្គមស៊ីវិល និងសកម្មជនប្ដេជ្ញាទាមទាររកយុត្តិធម៌ជូនអ្នកទោសមនសិការ ៚ សហគមន៍ខ្មែរនៅក្រៅប្រទេសចង់បានសុខសន្តិភាព និងការរីកចម្រើនសម្រាប់ពលរដ្ឋនៅកម្ពុជា..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ ២០២២៖ ៚មនុស្សប្រមាណ២០នាក់នាក់ស្លាប់ និងរបួសជិតជាង៦០នាក់ ដោយសារភ្លើងឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ៚ក្រុមអ្នកឃ្លាំមើលថា ការបោះឆ្នោតឆ្នាំ២០២៣គណបក្សប្រជាជនកម្ពុជានឹងថយសំឡេងគាំទ្រ ៚ទិន្នផលត្រីបឹងទន្លេសាបកើនឡើងជាងឆ្នាំមុន ក្រោយពីរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តន៍ច្បាប់ ៚ប៉ូលិសថៃមិនទាន់ចាប់បានជនបរទេសពីរនាក់ ដែលប្រើហិង្សាធ្ងន់ធ្ងរលើស្ត្រីវិចិត្រករខ្មែរនៅខេត្តឈុនបុរី រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ ២០២២៖ ៚ក្រុមអ្នកវិភាគព្រមានពីការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣ ៚មេធាវី គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូល ដើម្បីស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន ៚កូនសកម្មជនព្រៃឡង់ម្នាក់ ប្រឈមបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត ក្រោយពីឪពុកស្លាប់ ៚តើមូលហេតុអ្វីបានជាពលរដ្ឋជប៉ុន មានសុខភាពល្អ និងអាយុវែងជាងគេក្នុងពិភពលោក? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ ២០២២៖ ៚ក្រុមអ្នកវិភាគព្រមានពីការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣ ៚មេធាវី គ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូល ដើម្បីស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន ៚កូនសកម្មជនព្រៃឡង់ម្នាក់ ប្រឈមបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត ក្រោយពីឪពុកស្លាប់ ៚តើមូលហេតុអ្វីបានជាពលរដ្ឋជប៉ុន មានសុខភាពល្អ និងអាយុវែងជាងគេក្នុងពិភពលោក? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ៚អ្នកវិភាគថា លោក ហ៊ុន សែន អះអាងថា វិបត្តិដីធ្លីកើតឡើងដោយសារតែដីឡើងថ្លៃ ជាការបិទបាំងពីអសមត្ថភាពដោះស្រាយ ៚តើអ្នកប្រជាធិបតេយ្យគួរតែរក្សាជំហរបែបណាដើម្បីយកជ័យជម្នះដៃគូរនយោបាយប្រជាភិថុតិ ៚.ទុក្ខលំបាករបស់កូនសកម្មជនបក្សប្រឆាំង ក្រោយពីម្ដាយស្លាប់ចោល និងឪពុកកំពុងជាប់ឃុំ ៚ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់លើជនជាតិចិននៅកម្ពុជា …..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!!
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២២៖ ៚ មន្ត្រីបក្សភ្លើងទៀន ថាមេឃុំគណបក្សកាន់អំណាចនៅតែបំពានតួនាទី និងរើសអើងសមាជិករបស់ខ្លួន ៚ អង្គការសង្គមស៊ីវិលបន្តធ្វើយុទ្ធនាការបង្ហោះសារ អំពាវនាវឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ៚ សត្វផ្សោតទន្លេមេគង្គជាង ១០ក្បាល ទៀត បានងាប់ នៅក្នុងឆ្នាំ ២០២២ ៚ អ្នកវិភាគនយោបាយថា ការបោះឆ្នោតឆ្នាំ ២០២៣ មានប៉ូលនយោបាយសំខាន់ តែ ២ប៉ុណ្ណោះ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២៖ ៚ ពលរដ្ឋមួយចំនួន រិះគន់ថា គ្រូពេទ្យមិនសូវយកចិត្តទុក្ខដាក់ព្យាបាលអ្នកជំងឺកាន់ប័ណ្ណ ប.ស.ស ៚ យុវជនខ្មែរថាវរៈម្នាក់ ទៅព្យាបាលនៅប្រទេសថៃក្រោយធ្វើកូដកម្មបង្អត់អាហារ ៚ ពលរដ្ឋបឹងតាមោកជាង១រយនាក់ តវ៉ាឱ្យលោក ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លី ៚ មន្ត្រីសង្គមស៊ីវិលថា ការទាមទារឱ្យបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ មិនមែនជាការរើសអើងជាតិសាសន៍ទេ… រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៥ ខែធ្នូ ឆ្នាំ២០២២៖ ៚ សង្គមស៊ីវិលថា ការបង្កើតក្រុងថ្មីបន្ថែម ជាការខ្ជះខ្ជាយថវិកាជាតិ ៚ មន្ត្រីបក្សប្រឆាំងថា ក្រុមលោក ហ៊ុន សែន ជាចោរប្លន់យកទ្រព្យសម្បត្តិគេក្នុងរឿងលក់ស្នាក់ការបក្សសង្គ្រោះជាតិ ៚ ទូតអាមេរិក និងបក្សកាន់អំណាចសង្ឃឹមថា កម្ពុជានឹងមានទំនាក់ទំនងល្អជាមួយអាមេរិកនៅឆ្នាំថ្មី ៚ អង្គការអភិរក្សសត្វព្រៃទទូចដល់អាជ្ញាធរដាក់ចេញវិធានការបន្ទាន់ដើម្បីសង្គ្រោះសត្វផ្សោត ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ៩៣៩០ គីឡូហឺត្ស ស្មើនឹង កំពស់៣២ ម៉ែត្រ និង ១១៨៥០ គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៣៩០ គីឡូហឺត្ស ស្មើនឹង កំពស់៣២ ម៉ែត្រ, ១៥១៥៥ គីឡូហឺត្ស ស្មើនឹង កំពស់២០ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ២៤ ខែធ្នូ ឆ្នាំ២០២២៖ ៚ សង្គមស៊ីវិល និងបក្សភ្លើងទៀនរិះគន់ គ.ជ.ប ថា បំពេញតួនាទីមិនឯករាជ្យ ៚ អាជ្ញាធរលក់ស្នាក់ការបក្សសង្គ្រោះជាតិបានជាង ១ លានដុល្លារយកលុយឱ្យក្រុមអ្នកកាន់អំណាច ៚ ពលរដ្ឋត្អូញត្អែររឿងចំណាយប្រាក់ច្រើន ពេលចេញ-ចូលព្រំដែនខ្មែរ និងថៃ ៚ រឿងរ៉ាវចម្រូងចម្រាសលេចធ្លោ ៣ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
៚កម្ពុជាបង្កើត រឿងរ៉ាវចម្រូងចម្រាសចំនួនបីពេលធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ៚លោក ហ៊ុន សែន ចាត់ទុកអ្នកនិយាយថាកម្ពុជាចេះតែក្រទៅ គឺជាការប្រមាថជាតិសាសន៍ខ្លួនឯង ៚សង្គមស៊ីវិល បារម្ភថាការអូសបន្លាយពេលនៃការប្រកាសសាលក្រម សំណុំរឿងលោក កឹម សុខា នឹងបង្កើតឧបគ្គសដល់ការការបោះឆ្នោតរបស់លោក ៚ប្ដីស្ត្រីរងគ្រោះដោយសារពេទ្យវះកាត់ខុសបច្ចេកទេសសង្ឃឹមថា គ្រូពេទ្យថៃ អាចសង្គ្រោះជីវិតប្រពន្ធ -រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ ២០២២៖ ៚លោក កឹម សុខា ថា ភស្តុតាងប្រឆាំងរូបលោក ក្លែងក្លាយ និងបង្ខូចកិត្តិយសរបស់លោក ៚ក្រុមគ្រួសារនិងមន្ត្រីសង្គមស៊ីវិល ស្នើឲ្យតុលាការដោះលែងសកម្មជនបក្សប្រឆាំង លោក សុខ ចន្ថា ក្រោយពីម្ដាយស្លាប់ ៚មន្ត្រីសង្គមស៊ីវិល ស្នើឲ្យស៊ើបអង្កេតករណីកម្មករក្រុមហ៊ុនរ៉ែមា ៣នាក់បានស្លាប់ នៅខេត្តព្រះវិហារ ៚ធនាគារពិភពលោក ផ្តល់ហិរញ្ញប្បទានថ្មី ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជានិងភាពធន់រយៈពេលវែង
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ៚សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីបង្កៃគ្រាប់បែកដៃក្បែរកាស៊ីណូណាហ្គាវើលដ៍ ៚អ្នកសិក្សាផ្នែកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល ថាលោក ហ៊ុន សែន គួរបើកលំហរប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ ៚ លោក សុន ឆ័យ សម្រេចប្ដឹងទៅតុលាការកំពូលប្រឆាំងការសម្រេចរបស់តុលាការជាន់ទាបដែលអោយលោកចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប ៚ពលរដ្ឋរងផលប៉ះពាល់ពីការសង់ផ្លូវរថភ្លើងក្រុងប៉ោយប៉ែតចោទអាជ្ញាធរអសមត្ថភាពដោះស្រាយសំណង... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ៚ តុលាការនឹងបើកសវនាការបិទបញ្ចប់នីតិវិធីសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី២១ធ្នូ ៚ IMFព្រមានពីហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជាដោយសារការកើនឡើងនៃបំណុលឯកជន ៚ រដ្ឋាភិបាលជាង១៩០ប្រទេស អនុម័តកិច្ចព្រមព្រៀងការពារជីវចម្រុះត្រឹមឆ្នាំ២០៣០ ៚ អង្គការសង្គមស៊ីវិលបន្តធ្វើយុទ្ធនាការរួមបង្ហោះហ្វេសបុកទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២៖ ៚ ក្រុមយុវជនគ្រោងធ្វើបាតុកម្ម ២ថ្ងៃ នៅទីលានប្រជាធិបតេយ្យ ៚ ក្រុមកូដករណាហ្គាវើលដ៍ រំឭកខួប១ឆ្នាំនៃការធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារ ៚ សហគមន៍ព្រៃឡង់ អះអាងថា នៅតែមានសកម្មភាពចាប់សត្វស្វា ក្នុងតំបន់ការពារ ៚ ជនភៀសខ្លួនខ្មែរនៅថៃ គ្មានប្រាក់ព្យាបាលជំងឺព្រោះគ្មានការងារធ្វើ… រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ ២០២២៖ ៚ស្ត្រីវិចិត្រករខ្មែរនៅថៃដែលរងគ្រោះនៃអំពើហិង្សានិងវាយប្រហារដោយទឹកអាស៊ីដបន្តស្រែកទាមទារយុត្តិធម៌ ៚អង្គការលីកាដូថា អ្នកទោសមនសិការខ្លះកំពុងជាប់ឃុំជាងពីរពាន់ថ្ងៃ ដោយអយុត្តិធម៌ ៚អតីតមន្ត្រីសុខាភិបាល ស្នើសុំអភិបាលខេត្តកំពង់ឆ្នាំង អន្តរាគមន៍កុំឱ្យធនាគារលក់ឡាយឡុងផ្ទះសងបំណុល ៚ពលរដ្ឋមានជម្លោះដីធ្លីស្នើឱ្យអាជ្ញាធរខេត្តឧត្ដរមានជ័យ ដោះលែងនិងបញ្ឈប់ការតាមចាប់សមាជិកគ្រួសាររបស់ពួកគេ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៧ ខែធ្នូ ឆ្នាំ២០២២៖ ៚ សង្គមស៊ីវិលថា កម្ពុជាទទួលបានផលតិចតួចពីកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប ៚ ក្រុមកូដករណាហ្គាវើលដ៍បន្តចេញតវ៉ា ទោះមានករណីដាក់គ្រាប់បែកក្បែរកន្លែងកូដកម្ម ៚ ប្រជាសហគមន៍ស្នើរដ្ឋាភិបាលលុបអនុក្រឹត្យកាត់ឆ្វៀលដីព្រៃមេត្តាធម្មជាតិ ៚ ប្រជានេសាទបារម្ភបាត់បង់មុខរបរ ក្រោយក្រុមហ៊ុនឃុនសៀបន្តចាក់ដីលុបទន្លេមេគង្គនៅអរិយក្សត្រ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ ២០២២៖ ៚បាតុករនៅអឺរ៉ុបថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះអាជ្ញាធរអឺរ៉ុប ប្រសិនបើពួកគេជួបគ្រោះថ្នាក់ ៚សហភាពអឺរ៉ុប ប្តេជ្ញាផ្តល់មូលនិធិជាង ១ម៉ឺនលានដុល្លារសម្រាប់វិនិយោគលើគម្រោងនានាក្នុងតំបន់អាស៊ាន ៚អង្គការអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលដោះលែង កញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខណ្ឌ ៚ប្រជាពលរដ្ឋបារម្ភពីការកើនឡើងយ៉ាងគំហុកនៃការជួញដូរគ្រឿងញៀននៅកម្ពុជា រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ៚ អ្នកកវិភាគថា លោក ហ៊ុន សែន កំពុងដឹកនាំកម្ពុជាទៅជារបបផ្ដាច់ការនៅក្នុងតំបន់ ៚លោក ហ៊ុន សែន គំរាមយកថតរូបពលរដ្ឋខ្មែរដែលគ្រោងចេញតវ៉ាប្រឆាំងលោកនៅទីក្រុងព្រុចសែល យកទៅបិទនៅព្រលានយន្តភ្នំពេញ ៚ ADB អនុម័តថវិកាជិត ៦៣ លានដុល្លារគាំទ្រដល់គម្រោងពង្រឹងសុវត្ថិភាពចំណីអាហារ ៚ ពលរដ្ឋខេត្តសៀមរាបជិត២០០គ្រួសារ ចេញតវ៉ាដោយអះអាងថា អាជ្ញាធរអប្សរាយកដីកេរឪពុកម្តាយរបស់ពួកគាត់ទាំងស្រុង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ៚ អាជ្ញាធរខេត្តព្រះសីហនុ រឹបអូសបានថ្នាំញៀនកេត្តាមីនជិត១តោន ៚ យុវជនសង្ស័យថា រដ្ឋាភិបាលលាក់បាំងព័ត៌មានកាត់ឆ្វៀលតំបន់អភិរក្សជាង ១សែនហិកតារនៅខេត្តកោះកុង ៚ អ្នកវិភាគថា លោក ហ៊ុន សែន នឹងមិនទទួលបានផលជាដំកំភួនពីកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ៚ សង្គមស៊ីវិលរិះគន់ឆ្មាំពន្ធនាគារថាបង្កការលំបាក ក្នុងការស្នើជួបកញ្ញា សេង ធារី … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២៖ ៚ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅក្រុងព្រុចសែល ៚ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានការអភិវឌ្ឍសង្គម រិះគន់ ផែនការជួយពលរដ្ឋក្រីក្ររបស់រដ្ឋាភិបាល ថាគ្មានប្រសិទ្ធិភាព ៚ កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន ប្រឈមនឹងការបោះបង់មុខរបរ ដោយសារតម្លៃជ្រូកនៅតែបន្តចុះថោក ៚ ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម មិនបើកប្រាក់ខែឲ្យពួកគាត់ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ ២០២២៖ ៚មន្ត្រីសង្គមស៊ីវិលថាបំណុលវិស័យធនាគារនៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស ៚សកម្មជនបរិស្ថានបារម្ភពីគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្ត ព្រះសីហនុនឹងបង្កផលប៉ះពាល់បរិស្ថាន ៚ក្រសួងអប់រំ ស៊ើបអង្កេតករណីសង្ស័យថាប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើរលួយ ៚ក្រុមអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលត្រូវបញ្ឈប់ការគំរាមកំហែងនិងអនុវត្តសិទ្ធិនយោបាយ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១០ ខែធ្នូ ឆ្នាំ២០២២៖ ៚ មន្ត្រីបក្សភ្លើងទៀនលោក ឡី សុខុន ប្ដេជ្ញាបន្តជីវិតនយោបាយ ក្រោយចេញពីពន្ធនាគារ ៚ ស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលនឹងអង្កេតករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ៚ ក្រុមគ្រូបង្រៀនប្ដឹងសុំដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំរឿងពុករលួយ ៚ ប្រជានេសាទនៅខេត្តសៀមរាបកំពុងជួបបញ្ហាលំបាកផ្នែកជីវភាព...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ ២០២២៖ ៚មន្ត្រីសង្គមស៊ីវិល រិះគន់ការផ្ដល់ឋានៈបន្ថែមដល់កូនប្រុសលោក ហ៊ុន សែនថា ដើម្បីរក្សាអំណាចត្រកូលហ៊ុន ៚សហភាពអឺរ៉ុបផ្តល់ប្រាក់២លានអឺរ៉ូ ប្រមាណជិត២លាន១សែនដុល្លារ សំរាប់ផ្សព្វផ្សាយពីការចូលរួមនយោបាយនិងទទួលបានពត៌មាន ៚អង្គការលីកាដូ ស្នើអោយរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយពីមានមនុស្សស្លាប់ជាបន្តបន្ទាប់ ៚ពលរដ្ឋមួយចំនួន បារម្ភពីការបណ្តេញចេញពីផ្ទះសម្បែងបាត់បង់មុខរបរ នៅខេត្តសៀមរាប រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី៧ ខែ ធ្នូ ឆ្នាំ២០២២ ៚អង្គការសហប្រជាជាតិអំពាវនាវដល់មេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកឱ្យចាត់វិធានការដោះស្រាយបញ្ហាជួញដូរមនុស្ស ៚តុលាការលើកពេលជំនុំជម្រះសំណុំរឿងអតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ៚ ក្រុមយុវជនជិះកង់ពីខេត្តសៀមរាបទៅភ្នំពេញដើម្បី ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិយុវជន ៚ កូដករណាហ្គាវើកដ៍ស្លៀកពាក់ខោអាវអ្នកទោស ទាមទារឱ្យតុលាការ ដោះលែងកញ្ញា ឈឹម ស៊ីថរ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២៖ ១ បេក្ខជនជាច្រើននាក់មានបញ្ហាសុខភាពក្នុងថ្ងៃទី១ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ២ កូនសកម្មជនបក្សភ្លើងទៀនខេត្តពោធិ៍សាត់ដែលជាប់ឃុំជិត ១ឆ្នាំទាមទារឱ្យដោះលែងឪពុក ៣ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គ្រោងរៀបចំខួប៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២២ នៅខេត្តមួយចំនួន ៤ ពលរដ្ឋរស់នៅតំបន់អង្គរចោទអាជ្ញាធរអប្សរាថា ប្រើល្បិចឱ្យពលរដ្ឋរុះរើផ្ទះដោយបង្ខំ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២៖ ៚ អ្នកឃ្លាំមើលថា រដ្ឋាភិបាលទំនងជាបារម្ភពីភាពអាម៉ាស់ ទើបរឹតត្បិតព័ត៌មានស្ដីពីឧក្រិដ្ឋកម្មជួញដូរមនុស្ស ៚ អាជ្ញាធរខេត្តពោធិ៍សាត់ រារាំងសហគមន៍មិនឱ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ៚ ប្រជាសហគមន៍ការពារព្រៃឈើ ស្នើសុំឱ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់ថ្មីស្តីពីការពារធនធានធម្មជាតិ ៚ គ.ជ.ប បន្តអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មុនពេលបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២៖ ១. អាជ្ញាធរខេត្តពោធិ៍សាត់រារាំងសហគមន៍ស្រុកក្រគរមិនឱ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២. ប្រជាសហគមន៍ការពារព្រៃឈើ ស្នើរដ្ឋាភិបាលកុំដាក់បញ្ចូលច្បាប់ការពារធនធានធម្មជាតិថ្មី ៣. អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាលតែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ៤. អ្នកតាមដានស្ថានការណ៍កម្ពុជាថា សង្ស័យថា ឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច ទើបមិនអាចដោះស្រាយបាន រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ ២០២២៖ ៚សកម្មជនបរិស្ថានបារម្ភថា ការអនុញ្ញាតឲ្យបាញ់សត្វព្រៃជាល្បែង ក្នុងតំបន់ព្រៃការពារនឹងឲ្យបាត់បង់សត្វព្រៃជិតផុតពូជ ៚ស្ថានទូតកម្ពុជាធ្វើអន្តរាគមន៍ ដើម្បីឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដែលពាក់ព័ន្ធនឹងការជួញដូរស្វាក្ដាមដោយខុសច្បាប់បាននៅក្រៅឃុំបណ្ដោះអាសន្ន ៚អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតសង្កេតឃើញថា ជំនួយសាច់ប្រាក់ពិសេសរបស់រដ្ឋាភិបាល គឺជានយោបាយទាក់ទាញចិត្តម្ចាស់ឆ្នោត ៚សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ ស្របពេលអត្រាភាពក្រីក្រ បានកើនឡើងជាង ៤ សែននាក់ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៣ ខែធ្នូ ឆ្នាំ២០២២៖ ៚ មេធាវីស្នើតុលាការអាមេរិកផ្ទេរមន្ត្រីជាប់ចោទជួញដូរស្វា មកឃុំនៅស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតុនវិញ ៚ កម្មកររោងចក្រ សិន តៃ នៅភ្នំពេញ ផ្ទុះការតវ៉ា ទាមទារសំណងការងារសមរម្យ ៚ សង្គមស៊ីវិលថា អំពើពុករលួយជាដើមហេតុនៃការធ្លាក់ខ្លួនក្រីក្ររបស់ពលរដ្ឋ ៚ ពលករខ្មែរមួយចំនួនដាច់ចិត្តដើរសុំទាននៅប្រទេសថៃ ក្រោយចាញ់បោកថៅកែថៃ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ ព្រហស្បតិ៍ ទី០១ ខែ ធ្នូ ឆ្នាំ២០២២ 1. សហភាពសហជីពអន្តរជាតិ ទាមទារឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ 2. លោក ហ៊ុន សែន ប្រើប្រាស់ពាក្យសន្តិភាពដើម្បីឃោសនារកសំឡេងឆ្នោតមុនរដូវកាល 3. គ្រួសាររងគ្រោះដោយសារការវះកាត់ខុសបច្ចេកទេស ប្តឹងទាមទារយុត្តិធម៌ 4. អាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួនអ្នកកាសែត៣នាក់ពីបទ «កំហែងយក» ......រួមទាំងព័ត៌មានសំខាន់ៗជាច្រើនទៀត !
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ០១ ខែធ្នូ ឆ្នាំ ២០២២៖ ៚មន្ត្រីអង្គការសង្គមស៊ីវិលថា ការបង្ហាញពីភាពហ៊ឺហារបស់លោកនាយករដ្ឋមន្ត្រី បង្ហាញពីភាពគ្មានឆន្ទៈគិតគូរដល់ពលរដ្ឋក្រីក្រ ៚សហរដ្ឋអាមេរិក និងអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង កញ្ញា ឈឹម ស៊ីថរ ៚អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់បណ្ឌិត យ៉ង សាំងកុមារ រឿងចុះចូលជាមួយបក្សកាន់អំណាច ៚កសិករដាំមៀននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃមៀនចុះថោក ប៉ះពាល់ដល់ជីវភាព------រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ 1. សហរដ្ឋអាមេរិក និងអូស្ត្រាលី អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងកញ្ញា ឈឹម ស៊ីថរ 2. សង្គមស៊ីវិលជំរុញក្រសួងសុខាភិបាលចាត់វិធានការលើគ្រូពេទ្យដែលវះកាត់ខុសបច្ចេកទេសបណ្តាលឲ្យស្រ្តីម្នាក់ប្រឈមនឹងការស្លាប់ 3. កសិករដាំមៀននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃផ្លែមៀនចុះថោក ប៉ះពាល់ដល់ជីវភាពគ្រួសារ 4. អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់បណ្ឌិតកសិកម្ម យ៉ង សាំង កុមាររឿងលោកចុះចូលជាមួយបក្សកាន់អំណាចរួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២៖ ៚ អ្នកជំនាញស្នើដល់រដ្ឋាភិបាលឲ្យចាយវាយថវិកាជាតិឆ្នាំ២០២៣ ប្រកបដោយតម្លាភាព ៚រមណីដ្ឋានបូកគោខេត្តកំពតរងការចោទប្រកាន់ថា ត្រូវបានគេប្រើប្រាស់ជាកន្លែងបង្ខាំងមនុស្សខុសច្បាប់ ៚ពលរដ្ឋ និងព្រះសង្ឃនៅកម្ពុជាក្រោមព្យាយាមបង្រៀនអក្សរខ្មែរដល់កុមារខ្មែរដើម្បីរក្សាអត្តសញ្ញាណជាតិ ៚ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែមិនបើកប្រាក់ឈ្នួលឱ្យពួកគេ …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ 1. សភាឯកបក្សអនុម័តថវិកាជាតិឆ្នាំ២០២៣ មានទឹកប្រាក់ជិត១០ពាន់លានដុល្លារ 2. សកម្មជនព្រៃឈើថា គម្របព្រៃឈើក្នុងដែនអភិរក្សបន្តបាត់បង់ដោយសារអំពើពុករលួយ 3. ប្រជាកសិករមួយចំនួនបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក ដើម្បីយកប្រាក់ទៅសងធនាគារ 4. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពី តើហេតុអ្វីបានជាព្រៃឈើក្នុងតំបន់អភិរក្សបន្តបាត់បង់ឥតឈប់ឈរ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ៚ អ្នកវិភាគ និងយុវជនយល់ថាបណ្ឌិត យ៉ង សាំងកុមារ ចុះចូលជាមួយ បក្សកាន់អំណាចអាចជារឿងនយោបាយ ៚ សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ៚ អាជ្ញាធររារាំងក្រុមយុវជនមិនឲ្យចែកខិតប័ណ្ណផ្សព្វផ្សាយពីកោះកុងក្រៅ ៚ ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង បន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ១ អ្នកវិភាគ និងយុវជនថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលជាមួយគណបក្សកាន់ អំណាចជារឿងនយោបាយជាជាងធ្វើដើម្បីជួយវិស័យកសិកម្ម ២ សមាជិកសភាសហព័ន្ធអូស្ត្រាលី លោក Jillian Hill ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ៣ ក្រុមយុវជនចលនាមាតាធម្មជាតិ អំពាវនាវឲ្យសាធារណជនជួយ សង្គ្រោះកោះកុងក្រៅ តាមរយៈការទៅកម្សាន្តកោះនេះ ៤ ពលរដ្ឋនៅខេត្តបាត់ដំបង រិះគន់អាជ្ញាធរយកដីសួនច្បារសាធារណៈ ទៅធ្វើជាផ្សាររាត្រី....រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត