Hello VOA - វីអូអេ

Follow Hello VOA - វីអូអេ
Share on
Copy link to clipboard

Hello VOA ​មានផ្សាយ​ពីរដងក្នុងមួយសប្តាហ៍គឺថ្ងៃច័ន្ទ ​និងថ្ងៃព្រហស្បតិ៍​វេលា​ម៉ោង​៨:៥០​យប់​  ហើយមានរយៈ​ពេល៣០​នាទី។ សូម​ប្រិយមិត្ត​ទូរស័ព្ទ​ផ្ទាល់​មក​លេខ​ (៨៥៥) ១២ ៥១ ៥១ ៩៤ នៅ​ទី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។

វីអូអេ


    • May 9, 2024 LATEST EPISODE
    • every other week NEW EPISODES
    • 27m AVG DURATION
    • 330 EPISODES


    Search for episodes from Hello VOA - វីអូអេ with a specific topic:

    Latest episodes from Hello VOA - វីអូអេ

    មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧ

    Play Episode Listen Later May 9, 2024 22:06


    លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ  ឬហៅកាត់ ថា​IDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់អ្នកធ្វើការ ក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ផងដែរ។ (លោកស៊ុន ណារិន, Hello VOA, ភ្នំពេញ ៨ ឧសភា ២០២៤)

    Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​

    Play Episode Listen Later Apr 25, 2024 24:05


    ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើងកម្តៅជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួនបាន​ត្អូញត្អែរពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រក្តៅ​ខ្លាំង​។ ​ក្រសួង​ការងារ​កាលពី​ដើម​ខែមេសាបាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​អនុវត្តវិធានការ​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កម្តៅ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ លើកឡើង​ថា ​ដើម្បី​ឱ្យ​វិធានការ​កាត់​បន្ថយ​កម្តៅមាន​ប្រសិទ្ធភាព​ លុះត្រាតែ​រដ្ឋាភិបាលអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ​នីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)  

    Hello VOA៖ ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ មាន​ផល​ប្រយោជន៍​ច្រើន ប៉ុន្តែ​កម្ពុជា​ត្រូវ​ពិចារណា​លើ​

    Play Episode Listen Later Apr 11, 2024 23:43


    ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប តម្លៃ​ប្រមាណ​ ១.៧០០​លាន​ដុល្លារ​អាមេរិក ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ដែល​កំពុង​ដំណើរ​ការ និងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត ដែល​កំពុង​សាងសង់។ គម្រោង​ទាំង​អស់​នេះ​ជា​ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer) ឬ​ហៅ​ថា​ សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ។ លោក រ៉ឹម សុខវី  អ្នក​ស្រាវ​ជ្រាវ​ទំនាក់ទំនង​កម្ពុជា​និង​ចិន ថ្លែង​ថា ​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​ថា​ តើ​ក្រុមហ៊ុន​ឯកជន​អាច​នឹង​គ្រប់​គ្រង​ហេដ្ឋរចនា​សម្ព័ន្ធ​ធំៗ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​កម្រិត​ណា ប្រសិន​បើ​រដ្ឋាភិបាល​ជ្រើស​រើស​ការ​វិនិយោគ​តាម​ទម្រង់ ​BOT ​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មេសា ២០២៤)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ បច្ចេកវិទ្យា​រ៉ូបូត​ផ្តល់​ការងារ​ដល់​យុវជននិង​ពង្រឹង​​សេដ្ឋកិច្

    Play Episode Listen Later Apr 8, 2024 21:19


    ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បច្ចេកវិទ្យារ៉ូបូត​ចាប់​ផ្តើមទទួល​បាន​ការ​ចាប់​អារម្មណ៍និង​ការប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយគេ​ឃើញ​មាន​ការ​ប្រើប្រាស់​រ៉ូបូត​សម្រាប់បម្រើការងារ​តាម​ផ្ទះ និង​តាម​គ្រឹះស្ថាន​ឧស្សាហកម្ម​មួយ​ចំនួនផងដែរ​។ លោក អ៊ាន សុខណាង វិស្វករ​នៃ​ក្រុមហ៊ុន AI FARM​ ROBOTICS លើក​ឡើង​ថា បច្ចេកវិទ្យា​រ៉ូបូត​កំពុង​បង្កើត​ឱកាសការងារដល់យុវជនកម្ពុជា ​ដែល​ចាប់​យក​ជំនាញ​បច្ចេកវិទ្យាមួយ​នេះ ស្របពេល​ដែល​វា​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​សម្រួល​ដល់វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឱ្យ​កាន់​តែ​រីកចម្រើន​៕​ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មេសា ២០២៤)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យ

    Play Episode Listen Later Apr 1, 2024 27:22


    ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត បាននិងកំពុងជំរុញឱ្យអ្នកស្រីក្លាយជាអ្នកដឹកនាំមួយរូបដែលតស៊ូលើការងារសង្គមផ្នែកពង្រឹងសិទ្ធិនិងអំណាចរបស់ស្រ្តី ដោយមិនរារេ ទោះបីជាមានឧបសគ្គប្រឈមជាច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី សេង រាសី បានថ្លែងថា សូមកុំឱ្យស្រ្តីឬយុវតីកម្ពុជាយកកត្តាភេទរបស់ខ្លួនធ្វើជាឧបសគ្គ ហើយសូមយកសក្កានុពលរបស់ខ្លួនទៅកំណត់ទិសដៅនិងសុបិនរបស់ពួកគេ៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០១ មេសា ២០២៤)

    Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មិនា ២

    Play Episode Listen Later Mar 28, 2024 26:42


    ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា ១លាននាក់ផ្សេងទៀតកំពុងធ្វើចំណាកស្រុកដោយមិនមានឯកសារ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ស្រ្តីជាពលករចំណាកស្រុកបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ប៉ុន្តែពួកគេនៅតែបន្តរងអំពើហិង្សា និងការរើសអើង៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ មីនា ឆ្នាំ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មិន

    Play Episode Listen Later Mar 11, 2024 23:50


    ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី និងក្មេងស្រីឱ្យមានភាពជឿជាក់លើរូបរាងកាយរបស់ពួកគេ បានថ្លែងថា ប្រសិនបើសង្គមនៅតែបន្តកំណត់អំពីស្តង់ដានៃភាពស្រស់ស្អាត នោះនឹងអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្សដែលមានសមត្ថភាព។ កញ្ញាក៏បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមលើកកម្ពស់ភាពជឿជាក់លើរូបរាងកាយរបស់គ្នាទៅវិញទៅមក៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ មីនា ២០២៤)

    Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ -

    Play Episode Listen Later Mar 7, 2024 23:29


    រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារស៊ីដាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយកម្ពុជាជាពិសេសលើផ្នែកអភិបាលកិច្ចល្អ ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ បញ្ហានីតិរដ្ឋ បញ្ហាយុត្តិធម៌ លើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោកបន្ថែមថា ជំនួយស៊ុយអែតផ្តោតលើវិស័យរសើបទាំងនេះ ដែលខុសពីជំនួយរបស់ប្រទេសផ្សេងទៀត។ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៧ មីនា ២០២៤)

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​ប

    Play Episode Listen Later Mar 4, 2024 25:58


    ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី ​អេង ​ចាន់​ឌី​។ ​នៅ​ក្នុងកម្មវិធី​ Hello VOA ​អ្នក​ស្រី​ ចាន់ឌី បាន​ថ្លែង​ថា ​ការស្វែងរកជំនួយគឺ​ជាភាពឆ្លាត​វៃ​សម្រាប់ភាពជាអ្នក​ដឹក​នាំរបស់ស្រ្តី​៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០៤ ​មីនា ​២០២៤)

    Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្

    Play Episode Listen Later Feb 22, 2024 22:52


    ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឹក្សាយោបល់ពីការចំណាកស្រុកដល់ប្រជាពលរដ្ឋ និងពលករ ជួយកាត់បន្ថយការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាព៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២២ កុម្ភៈ ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់

    Play Episode Listen Later Feb 12, 2024 24:51


    ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។ កញ្ញានិយាយថា កញ្ញាចង់ឃើញយុវតីកម្ពុជាចាប់យកជំនាញផ្នែកឌីជីថលកាន់តែច្រើនដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាកាន់តែមានភាពរីកចម្រើន៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ១២ កុម្ភៈ ២០២៤)

    Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ ០៨

    Play Episode Listen Later Feb 8, 2024 25:28


    ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា វាទាមទារការប្តេជ្ញាចិត្តខ្លាំងពីអ្នកនយោបាយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កុម្ភៈ ២០២៤)

    Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​

    Play Episode Listen Later Feb 6, 2024 29:33


    អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង អ្នក​ស្រីបានសម្រេចក្តី​សុបិន​របស់​ខ្លួនដោយធ្វើ​ជាអ្នកប្រឹក្សាផ្លូវ​ចិត្ត ហើយ​ជាពិសេសបាន​បង្កើត​មជ្ឈមណ្ឌលស្នេហា ដែលជាកន្លែងផ្តល់​ប្រឹក្សានិងព្យាបាលបញ្ហា​ផ្លូវចិត្ត​។ អ្នកស្រី​លើកឡើងថា ​នៅ​ពេល​ដែល​ស្រ្តី​ថែរក្សាផ្លូវចិត្តបានល្អ នោះ​នឹងជួយ​ឱ្យការដឹកនាំរបស់​ស្រ្តីកាន់តែប្រសើរ​៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)

    Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជា

    Play Episode Listen Later Jan 25, 2024 22:50


    ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកក្នុងការកំណត់ និងបង្ក្រាប ដោយសារបទល្មើសនៃការជួញដូរមួយនេះមិនមានច្បាប់ចែងជាក់លាក់៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មករា ២០២៣)

    Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា ១២, ២០២៤

    Play Episode Listen Later Jan 11, 2024 28:00


    កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មករា ២០២៤)

    Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា ០៨, ២០២៤

    Play Episode Listen Later Jan 8, 2024 27:46


    ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៨ មករា ២០២៤)

    Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្ន

    Play Episode Listen Later Dec 28, 2023 28:06


    បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមានពលរដ្ឋខ្មែរចំនួន ៣៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈដែលពួកគេកំពុងប្រថុយឆ្លងកាត់ព្រំដែនដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ លោក ឌីថេ ហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារបញ្ហាជីវភាព បើទោះបីជាមានការចាប់ខ្លួនជាញឹកញាប់៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ ធ្នូ ២០២៣)

    Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ ១៨, ២០២៣

    Play Episode Listen Later Dec 18, 2023 29:08


    លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច និងពិនិត្យមើលឡើងវិញលើគោលការណ៍គតិយុត្តិមួយចំនួន ដូចជាការប្រកាសទ្រព្យសម្បតិ្តជាដើម ដើម្បីធ្វើកំណែទម្រង់ និងរៀបចំគតិយុត្តិដាច់ដោយឡែកលើការការពារសាក្សី អ្នករាយការណ៍ និងជនរងគ្រោះ។ លោកបន្ថែមថា រដ្ឋាភិបាលថ្មីបានបង្ហាញឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តែលោកលើកទឹកចិត្តឲ្យការអនុវត្ត ការតាំងចិត្ត និងឆន្ទៈនយោបាយនោះមានភាពមោះមុត និងប្រកបដោយប្រសិទ្ធិភាព៕ (ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ១៨ ធ្នូ ២០២៣)

    Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ ១៥, ២០២៣

    Play Episode Listen Later Dec 14, 2023 26:53


    កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ ធ្នូ ២០២៣)

    Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក

    Play Episode Listen Later Dec 11, 2023 22:48


    ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេងផ្សេងទៀត។ លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ ជួយពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងពង្រឹងភាពខ្លាំងរបស់យុជនក្នុងតំបន់អាស៊ាន៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១១ ធ្នូ ២០២៣)

    Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួ

    Play Episode Listen Later Dec 7, 2023 23:03


    ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA ថា​លោកបានប្រាប់​ម្តាយលោក​នៅពេលនោះថា លោកនឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គ្រួសារលោក​មានជីវភាពល្អ​ប្រសើរ​នៅលើ​ទឹកដីថ្មី៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៧ ធ្នូ ២០២៣)

    Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉

    Play Episode Listen Later Dec 4, 2023 29:05


    ការពង្រឹង​កម្លាំង​ចិត្ត​ឱ្យ​រឹងមាំ​បាន​ជួយ​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ទម្លុះ​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​លើ​វិថី​ការងារ​និង​ជីវិត។ ការប្តេជ្ញា​ចិត្ត​ដើម្បី​ឱ្យ​ខ្លួន​ក្លាយជា​ស្រ្តី​ម្នាក់​ដែល​រឹងមាំ​បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​សហគ្រិន​មួយ​រូប​ដែល​បាន​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់។ នៅក្នុង​កម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បាន​ថ្លែង​ថា ស្ត្រី​ត្រូវតែ​ធ្វើ​ជា​ម្ចាស់​ជីវិត​លើ​ខ្លួន​ឯង ហើយ​មិន​ត្រូវ​ធ្វើ​ជា​បន្ទុក​ឱ្យ​នរណា​ម្នាក់​នោះ​ទេ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៤ ធ្នូ ២០២៣)

    Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំ

    Play Episode Listen Later Nov 23, 2023 29:38


    លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

    Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូ

    Play Episode Listen Later Nov 20, 2023 19:28


    ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​ ពីព្រោះ​គណបក្សនេះ​អាច​មិន​ចូល​រួមការបោះ​ឆ្នោត​បាន។ ​លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​របស់​លោក​មិន​បាន​បង្កើតមក ​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោកថា​ សមាជិក​គណបក្ស​ថ្មី​របស់​លោក​ស្ទើរ​តែ​ ១០០ភាគរយ​ គឺ​«សុទ្ធ​សឹង​តែជា​អតីត​អ្នក​តស៊ូ​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន»។ លោក​បញ្ជាក់ថា អ្នក​ចុះ​ចូល​គណបក្ស​លោក​«មិន​មែន​ក្បត់​នឹង​គណបក្ស​ភ្លើងទៀន​ទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប

    Play Episode Listen Later Nov 13, 2023 22:49


    ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី «បណ្តូល» លើក​ឡើងថា ធុរកិច្ច​ថ្មី​នេះ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួល​បាន​ឱកាស​ហាត់​ការ ដោយទទួល​បាន​ប្រាក់​កម្រៃ ឬ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការងារ​របស់​ពួកគេ៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ១៣ វិច្ឆិកា ២០២៣)

    Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វ

    Play Episode Listen Later Nov 9, 2023 25:40


    អត្រា​កើត​ជំងឺ​មិន​ឆ្លង​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជំងឺ​ទាំង​នោះ​ ដែល​មាន​ដូច​ជា​ទឹក​នោម​ផ្អែម លើសសម្ពាធ​ឈាម​និង​ខ្លាញ់​ជាដើម កំពុង​វាយ​លុយ​ក្នុង​ស្រទាប់​យុវជន​ផង​ដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែល​ជា​សហស្ថាបនិក និង​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឪសថ​មួយ​ដែល​គ្រប់​គ្រង​គេហទំព័រ​ (ទៅពេទ្យ)​ TOVPET.COM​ ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ហូប​ចុក និង​ហាត់​ប្រាណ ដើម្បី​បញ្ចៀស​ជំងឺ​មិន​ឆ្លង​ទាំង​នេះ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ វិច្ឆិកា ២០២៣)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ភាពជឿជាក់ ចំណេះដឹង និងការតស៊ូ ធ្វើឱ្យ​អ្នកស្រី ប៊ុន ចាន់និម

    Play Episode Listen Later Nov 6, 2023 29:18


    ជំនឿ​ចិត្ត​ដ៏​មោះមុត​បាន​ជំរុញ​ឱ្យ​អ្នកស្រី ប៊ុន ចាន់និមល ហ៊ាន​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​កន្លែង​ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​សាកសម​នឹង​ការអភិវឌ្ឍ​អាជីព​ របស់​ខ្លួន​ដែល​ពេញចិត្ត។ ភាពជឿជាក់​និង​ការមិន​ចុះចាញ់​ជាមួយ​ឧបសគ្គ​ដែល​កើត​មាន បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន សាស្រ្តាហ្វៀម (Sastra Film) ដែល​កំពុង​ជួយ​លើកស្ទួយ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ និង​ផ្តល់​ការងារ​ដល់​សិល្បករ​ជាច្រើន​ផងដែរ។ នៅក្នុង​កម្មវិធី Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ អ្នកស្រី ប៊ុន ចាន់និមល បាន​ថ្លែង​ថា ដើម្បី​សម្រេច​នូវ​ក្តី​សម្រៃ​ និង​អាជីព​ដែល​ខ្លួន​ស្រលាញ់​ ស្រ្តី​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ និង​ហ៊ាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងរក​កន្លែង​រៀន​ជំនាញ ហើយ​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​នូវ​អ្វី​ដែល​ខ្លួន​បម្រុង​ធ្វើ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៦ វិច្ឆិកា ២០២៣)

    Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បង្កើន​​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ដើម្បី​ស្តា

    Play Episode Listen Later Oct 26, 2023 25:53


    កាលពីពេលថ្មីៗនេះ ​ក្រសួង​ការបរទេស​អាមេរិកក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ចាត់ថ្នាក់​កម្ពុជា​ថាមាន​ការ​ជួញ​ដូរ​មនុស្ស​ខ្លាំង ហើយ​ថា​វិធានការ​ទប់​ស្កាត់​មិន​មាន​ភាព​ប្រសើរ​ដោយសារ​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល ខណៈ​ករណីជួញដូរ​មនុស្សមួយចំនួនក៏មាន​ជាប់​ពាក់ព័ន្ធ​នឹងអ្នក​មានអំណាច​មួយចំនួនផងដែរ។ បន្ថែមលើនេះ នៅ​ដើម​ខែតុលា​នេះ មាន​ការ​រកឃើញ​ថា ស្រ្តីខ្មែរ​ ៧​ នាក់​ត្រូវ​បាន​ជួញដូរ​ទៅ​តំបន់​ត្រីកោណ​មាស​នៅក្នុងប្រទេស​ឡាវ។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការ​សង់​ត្រាល់ ថ្លែង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី គួរ​បង្ហាញ​ឆន្ទៈក្នុង​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ស្តារមុខមាត់​កម្ពុជា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ តុលា​ ២០២៣)

    Hello VOA៖ គណបក្ស​នយោបាយ​បួន​រួបរួម​គ្នា​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ប

    Play Episode Listen Later Oct 13, 2023 24:12


    ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សម្ព័ន្ធ​ភាព​នយោបាយ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោ​បាយ​ចំនួន​ ៤ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​ស្តារ​លំហ​ប្រជាធិប​តេយ្យ​ឡើងវិញ។ គណបក្ស​ទាំង ​៤ ​នោះ​ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ លោក សុក ហាច ប្រធាន​ស្តី​ទី​គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថា ​សម្ព័ន្ធភាព​នេះ​នឹង​ជា​ជម្រើស​មួយ ដើម្បី​ធានា​ថា​ គណបក្ស​ជំទាស់​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​នោះ​រួម​មាន​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ បើ​ទោះ​គណបក្ស​ភ្លើង​ទៀន​នឹង​បន្ត​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយសារ​បញ្ហា​ចម្រូង​ចម្រាស​នៃ​ឯកសារ​ស្នាម​ក៏​ដោយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១២ តុលា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ​ជំរុញ​ឱ្យ​​យុវជន​នៅ​ជនបទ​មាន​ការង

    Play Episode Listen Later Oct 6, 2023 26:53


    ខណៈ​បញ្ហា​កសិកម្ម ​កង្វះ​ទីផ្សារ​ការងារ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ ​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​សង្គម ហើយ​តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ជារឿយៗ លោក សួន បញ្ញា ប្រធាន​គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ ថ្លែង​ថា គម្រោង​យុវជន​កសិកម្ម​ដាស់សតិ ​បង្កើត​ឡើង​ដើម្បីបង្កើន​ការយល់ដឹង​ផ្នែក​កសិកម្ម​សម្រាប់យុវជន​ និង​ជំរុញ​ឱ្យយុវជន​នៅ​តាម​ជនបទ​មាន​ការងារ​សមរម្យ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ០៩ តុលា ២០២៣)

    Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃ

    Play Episode Listen Later Oct 2, 2023 27:56


    ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​ របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​ ដែល​បាន​ជួយ​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ឆាក​អន្តរ​ជាតិ ​និង​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍។ ​លោក​ស្រី​ បាន​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​Hello​ VOA ​ស្រ្តី​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ ថា​ ស្ត្រី​ត្រូវ​ហ៊ាន​ ស្រមៃ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ដោយ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​កុំ​ចុះ​ចាញ់ ​និង​កុំ​បោះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន​ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ លោក​ស្រី​ រី ថានី ថ្លែង​ថា៖ «ត្រូវ​កំណត់​គោល​ដៅ​ និង​មាន​ផែន​ការ​ច្បាស់​លាស់​ ហើយ​ព្យាយាម​ធ្វើ​ដោយ​ការ​តស៊ូ ​អត់​ធ្មត់​ ដើម្បី​តាម​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន»៕ (ធីតា ​វីន, Hello ​VOA, ភ្នំពេញ, ​០២ ​តុលា ​២០២៣)

    Hello VOA៖ អ្នក​ជំនាញ​ថា ​រដ្ឋាភិបាល​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​អ៊ីនធឺ

    Play Episode Listen Later Sep 14, 2023 25:03


    កាល​ពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ (API) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​វិភាគ​និង​តាម​ដាន​ការ​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ បញ្ជាក់​ថា ​របាយ​ការណ៍​នេះ​ជា​ភ័ស្តុតាង​ដែល​អង្គការ​សង្គម​ស៊ីវិល​នឹង​ដាក់​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ពិនិត្យ​មើល និង​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បិទ​គេហទំព័រ​ទាំង​នោះ។ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កំពុង​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់ ដើម្បី​គ្រប់​គ្រង​គ្រប់​ផ្នែក​នៃ​បណ្តាញ​បច្ចេកវិទ្យា និង​បណ្តាញ​សារព័ត៌មាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៤ កញ្ញា ២០២៣)

    Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយល់​ដឹង​ពី​ថាមពល​ជួយ​កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​បរិស្ថាន

    Play Episode Listen Later Sep 11, 2023 23:27


    នៅ​កម្ពុជា ការ​ចែក​រំលែកចំណេះដឹង​នានា​ពាក់ព័ន្ធនឹង​ថាមពល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ស្របពេល​ដែល​ប្រជាជន​ស្ទើ​តែ​ទាំងអស់រស់​នៅដោយ​ពឹង​អាស្រ័យ​លើ​ថាមពល។ ថ្មីៗ​នេះ​ គេឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា អំពី​ថាមពល ឬ About Energy ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹងអំពី​បញ្ហា​ និង​ដំណោះស្រាយ​ទាក់ទង​នឹង​ថាមពល។​ លោក ហ៊ាង វិហ្សា សហ​ស្ថាបនិក​គម្រោង ​អំពីថាមពល​ ឬ About Energy ថ្លែង​ក្នុងកម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​ស្វែង​យល់​អំពី​ការ​ប្រើប្រាស់​ថាមពល​ជួយ​សន្សំ​សំចៃ​សេដ្ឋកិច្ច និង​ទប់ស្កាត់​បញ្ហា​បរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កញ្ញា ២០២៣)

    Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ៖ ការតស៊ូដើម្បី​ចំណេះ​ដឹង​ជួយ​លោកស្រី ពាង សុខា កសាង​

    Play Episode Listen Later Sep 4, 2023 28:23


    ពី​កម្មករ​រោងចក្រ រហូត​ដល់​ក្លាយ​ជា​នាយិកា​ដឹកនាំ​ស្ថាប័ន​មួយ ដំណើរ​ជីវិត​របស់​លោកស្រី ពាង សុខា ពោរពេញ​ដោយ​ឧបសគ្គ ការ​តស៊ូ និង​ការ​តាំង​ចិត្ត​ខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​លោកស្រី។ បច្ចុប្បន្ន​នេះ លោកស្រី​គឺជា​នាយិកា​ប្រតិបត្តិ​នៃ​សិប្បកម្ម​វត្តថាន់​កម្ពុជា​ និង​ជា​សហគ្រិន​ស្ត្រី​ម្នាក់ ដែល​ព្យាយាម​បង្កើត​ឱកាស​ការងារ​និង​ផ្តល់​ជំនួយ​ដល់​សិស្ស​និស្សិត​និង​ក្រុម​ពលរដ្ឋ​ដែល ត្រូវការ​ជំនួយ​និងមិន​មាន​ឱកាស​និង​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ការងារ​ឱ្យ​ត្រូវ​ជំនាញ។ លោកស្រី​បាន​ចែក​រំលែកនៅ​ក្នុង​កម្ម​វិធី ​Hello​ VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ​ថា​ ការ​សិក្សា​គឺជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ផ្នត់​គំនិត​និង​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ៗ។ លោក​ស្រី​បាន​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​បន្ត​ការ​សិក្សា​ ទោះ​បី​ជា​ជីវភាពគ្រួសារ​ក្រី​ក្រ​យ៉ាង​ណា​ក៏​ដោយ។ លោកស្រី ពាង សុខា ថ្លែង​ថា៖ «ឱ្យ​តែ​យើង​មាន​ក្តី​សង្ឃឹម​ ការ​តាំង​ចិត្ត ​តស៊ូ​មោះ​មុត​ នោះ​យើង​នឹង​អាច​សម្រេច​គោល​បំណង​របស់​យើង​ជាក់​ជា​មិន​ខាន»៕ (ធីតា ​វីន, Hello ​VOA, ​ភ្នំពេញ, ​០៤ ​កញ្ញា ​២០២៣)

    Hello VOA៖ វិបត្តិ​ជំងឺ​កូវីដ​និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ធ្វើឱ្យ​ការបញ្ជា​ទិញ​ធ្លាក់​ចុះ - សីហ

    Play Episode Listen Later Aug 31, 2023 26:00


    បើទោះបីជា​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ស្រាកស្រាន្ត​ច្រើន​ក្តី ក៏​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​របស់​ជំងឺ​នេះនៅតែ​បន្ត​ជះ​ឥទ្ធិពល​លើ​សង្វាក់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក។ បន្ថែម​លើ​នេះ​ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​កំពុង​បង្ក​ភាព​មិន​ប្រាកដ​ប្រជា​បន្ថែម​ទៀត​លើ​ដំណើរការ​សេដ្ឋកិច្ច​សាកលលោក ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា។ នៅ​ក្នុង​កម្មវិធី Hello VOA លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្លែង​ថា​ វិបត្តិ​ជំងឺ​កូវីដ​១៩ និង​សង្រ្គាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នេះ ធ្វើឱ្យ​ការ​បញ្ជា​ទិញ​របស់​អន្តរ​ជាតិ​បាន​ធ្លាក់​ចុះ ដែល​ប៉ះពាល់​ឱកាស​ការងារ​និង​ប្រាក់​ចំណូល​របស់​កម្មករ​ក្នុង​ប្រទេស​កម្ពុជា៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣១ ខែសីហា ឆ្នាំ២០២៣)

    Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម

    Play Episode Listen Later Aug 24, 2023 29:35


    ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការណ៍​នេះ​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បន្ថែម​ទៀត ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ សីហា​ ២០២៣)

    Hello VOA៖ របៀប​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដូច​នៅ​កម្ពុជា​មិនធ្លាប់​មាន​ទាំង​នៅ​តំបន់

    Play Episode Listen Later Aug 21, 2023 26:36


    នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរមេ​ដឹកនាំ សម្រាប់​អាណត្តិទី ៧ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា និង​ប្រជា​ពលរដ្ឋ។ លោក​បាន​បន្ថែម​ថា ការផ្លាស់ប្តូរ​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តាម​លក្ខណៈ​ខ្សែ​ស្រឡាយ និង​គ្រួសារ​និយម​បែប​នេះ​មិនធ្លាប់​មាន​ទេ ទាំង​នៅ​ក្នុង​តំបន់ និង​សកល​លោក។ លោក​ក៏បាន​លើក​ឡើងទៀត​ថា ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ថ្មីនេះ​គួរ​ផ្តោត​លើ​អាទិភាព​ពីរ​គឺ៖ ការ​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន​ឡើងវិញ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២១ សីហា ២០២៣)

    Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកន

    Play Episode Listen Later Aug 14, 2023 29:22


    ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំប្រទេស ព្រមទាំង​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន ដោយ​ដាក់​សមាសភាព​មន្ត្រី​វ័យក្មេងជំនួស​មន្ត្រី​វ័យ​ចំណាស់​ដែល​បានបំពេញ​ការងារ​ជាច្រើន​អាណត្តិ​កន្លង​ទៅ។ កញ្ញា លី ស្រី​ស្រស់ ប្រធានក្រុម​អ្នកវិភាគ​វ័យក្មេង ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​យុវជន​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រាតែ​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ជាពិសេស​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ទាំងអស់​នោះ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ សីហា ២០២៣)

    Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​ខ្

    Play Episode Listen Later Aug 7, 2023 27:22


    អ្នកនាង សាន សុជាតា ជា​នាយិកា​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ការចេះ​រៀបចំ​គម្រោង​ដឹកនាំ​ខ្លួនឯង មាន​សារៈសំខាន់​នៅក្នុង​ការសម្រេច​បាន​គោលដៅ​ក្នុង​ជីវិត។ អ្នកនាង​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណេះ​ដឹង​គឺជា​អ្វី​ដែល​ត្រូវ​ពង្រីក​បន្ថែម​ឥត​ឈប់ឈរ។ ទោះបីជា​រៀន​ចប់​រហូត​ដល់​ថ្នាក់​បណ្ឌិត​ក៏ដោយ ក៏​យើង​ត្រូវ​តែ​ពង្រីក និង​អភិវឌ្ឍ​ចំណេះ​ដឹង​ជា​បន្តបន្ទាប់ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹងការវិវឌ្ឍ​របស់​សង្គម និង​ដើរ​ឱ្យ​ទាន់​ទៅ​តាម​សម័យ​កាល​ដ៏​ជឿន​លឿន។ អ្នក​នាង​បាន​បន្ថែម​ថា យុវជន​គួរ​តែ​ត្រូវ​ចេះ​រក​ឱ្យ​ឃើញ​នូវ​គោល​ដៅ​របស់​ខ្លួន​ឯង ​និង​រៀប​ចំ​ផែន​ការ​ដើម្បី​គោល​ដៅ​នោះ៕ (អ្នកស្រី ធីតា វីន, Hello VOA, ភ្នំពេញ, ៧ សីហា ២០២៣)

    Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការ

    Play Episode Listen Later Jul 28, 2023 27:49


    កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរតែ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​លើគោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ពលករ​ចំណាក​ស្រុក ដើម្បី​ជំរុញ​ឱ្យស្ថានភាពរស់​នៅ​និង​ឱកាស​ការងារ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ពង្រឹង​កម្លាំង​សេដ្ឋកិច្ច​ជាតិ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ កក្កដា​ ២០២៣)

    Hello VOA៖ អ្នកជំនាញ​រំពឹង​ថា ការបោះឆ្នោត​នេះ​«ពិបាក​ទទួល​យក​បាន»​ទាំង​ជាតិ​ និង​អន្តរជាតិ - កក

    Play Episode Listen Later Jul 17, 2023 21:19


    លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដែល​«ពិបាក​ទទួល​យក​បាន​មែនទែន​ទាំង​ជាតិ​និង​អន្តរជាតិ»។ លោក​ថ្លែង​បន្ថែម​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​ការបោះឆ្នោត​មួយ​ដ៏​ចម្លែក​ដែល​គ្មាន​គូប្រកួត​ប្រជែង​ដ៏​សាកសម​ជាមួយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ លោក​ប្រដូច​ការ​បោះឆ្នោត​នេះ​ទៅ​នឹង​សង្វៀន​កីឡា​ថា៖ «កីឡាករ​គីឡូ​ធ្ងន់ កំពុង​ប៉ះ​ជាមួយ​កីឡាករគ្មាន​គីឡូ​អីសោះ»។ លោក​សង្កេត​ឃើញ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​កំពុង​នាំ​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ឯកបក្ស​តាម​ទម្រង់​សង្គម​និយម​ទំនើប៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ កក្កដា ២០២៣)

    Hello VOA៖ អ្នក​តស៊ូ​មតិ​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធនធាន​ធម្ម

    Play Episode Listen Later Jul 13, 2023 24:22


    លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ថា ​សម្បត្តិ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រកស៊ី​របស់​អ្នក​មាន​លុយ និង​អំណាច ដែល​ចង់​បាន​ជា​ប្រយោជន៍​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA ​លោក​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធន​ធាន​ធម្មជាតិ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​អាស្រ័យ​ផល​បាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ កក្កដា ២០២៣)

    Hello VOA សំឡេងជំនាន់ថ្មី៖ យុវជន​គួរ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​សិទ្ធិ​ដើម្បី​ទប់ស្កាត់​ការរ

    Play Episode Listen Later Jul 10, 2023 28:14


    ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង ក្រុម​អ្នក​ឃ្លាំមើល​សង្គម​តែង​លើក​ឡើង​ថា ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រង​ការរឹតត្បិត​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការទទួល​បាន​ព័ត៌មាន។ កញ្ញា ភឹង សោភា សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា យុវជន​គួរ​ព្យាយាម​សិក្សា និង​ស្វែងយល់​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​នានា ដើម្បី​ជៀសវាង និង​ទប់ស្កាត់​ការរឹតត្បិត​សិទ្ធិ នៅមុន អំឡុង និង​ក្រោយ​ការបោះឆ្នោត៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១០ កក្កដា ២០២៣)

    Hello VOA៖ ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​​កាន់​តែច្រើន ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​​មិន​រឹ

    Play Episode Listen Later Jun 23, 2023 24:03


    ពលករចំណាកស្រុក​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេសដោយ​ស្រប​ច្បាប់ ​យ៉ាង​ហោច​ណាស់​មាន​ចំនួន ១​លាន ៣សែន​នាក់ ដែល​ភាគ​ច្រើន​ជា​ពលករ​គ្មាន​ជំនាញ។ ពួកគេ​ទាំង​នោះ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​នៅ​កម្ពុជា ប្រមាណជា​ ៣ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ លោក​ ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ការ​បង្កើន​ការងារ​ក្នុង​ស្រុកជា​ជម្រើស​ដ៏​ល្អ​ក្នុងការ​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត​ ខណៈ​ការ​បន្ត​បញ្ជូន​ពលករ​គ្មាន​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅប្រទេស នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មិន​រឹង​មាំ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ មិថុនា​ ២០២៣)

    Hello VOA៖ អវត្តមាន​​គណបក្ស​​ភ្លើងទៀន​បង្ហាញ​អំពី​ភាព​កំសោយ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា -

    Play Episode Listen Later Jun 19, 2023 28:03


    លោក​ សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​មាន​ប្រសាសន៍​ថា សភាព​ការណ៍​នៅ​កម្ពុជា នា​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ នេះ ​ដែលគណបក្សលោក​ចូល​រួម​ប្រកួតប្រជែង​តាមលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺ​មាន​ភាព​លំបាក​លំបិន​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​យល់​ថា​ អវត្តមាន​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នៅខែ​កក្កដា​ខាង​មុខនេះ ជា​ការ​បង្ហាញ​អំពី​ភាព​កំសោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា អ្វី​ដែល​អាច​នឹង​ប្រែ​ប្រួល​បាន គឺ​អាស្រ័យទៅ​លើ​គណបក្ស​ភ្លើងទៀន​ខ្លួនឯង​ធ្វើការ​សម្រប​សម្រួល​ទៅ​តាម​ស្ថានការណ៍ និង​ធ្វើយ៉ាងណា​ឲ្យមាន​ការ​យោគយល់​កាន់​តែ​ច្រើន​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​ឱ្យ​គណបក្ស​ជំទាស់​នេះ​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ជា​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ៕ (ខាន់ សុគុំមនោ, Hello VOA, ១៩ មិថុនា ២០២៣)

    Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​

    Play Episode Listen Later Jun 8, 2023 25:12


    លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា ​ខណៈ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​និង​តវ៉ា​ជា​សាធារណៈ​នៅ​កម្ពុជា​កំពុង​បន្ត​កើត​មាន​ឡើង​ ជាពិសេស​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៧ ឈាន​មក​ដល់ លោក កើត​ សារ៉ាយ ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​សាជា​ថ្មី​ឡើយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ លោក​ចង់​ជាប់​ពន្ធនាគារ​នោះ​ទេ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ មិថុនា ២០២៣)

    Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការ

    Play Episode Listen Later Jun 5, 2023 23:11


    អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន ការ​ចូលរួម​សហការ​ជា​វិជ្ជមាន​របស់​ស្រ្តី​ជាមួយ​នឹង​បុរស​ មិនថា​លើ​កិច្ចការ​អ្វី​ក៏ដោយ​ ពិតជា​អាចនាំ​នូវ​លទ្ធ​ផល​ការងារ​ដែល​ទទួល​បាន​មាន​តុល្យភាព និង​គុណភាព​ប្រសើរ។ អ្នក​ស្រី​បាន​បន្ថែម​ថា​ ចំណេះដឹង ​បទ​ពិសោធន៍​ ទំនាក់​ទំនង​ ការ​តាំង​ចិត្ត​ខ្ពស់​ កុំ​ខ្លាច​នឿយ​ហ៊ត់ ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​ជា​កត្តា​សំខាន់​ដែល​ស្រ្តី​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ក្នុង​ស្ថាប័ន​និង​តួនាទី​របស់​ខ្លួន៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៥ មិថុនា ២០២៣)

    Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា ២៩, ២០២៣

    Play Episode Listen Later May 29, 2023 24:50


    អង្គការ​សង្គមស៊ីវិល​មួយ​ដែល​តាមដាន​លើ​វិស័យ​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ហើយ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​គ្រឿ​ងស្រវឹង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ។ ការ​ដំឡើងពន្ធ​លើ​ស្រាបៀ និង​គ្រឿង​ស្រវឹង​នេះ ត្រូវបាន​មើល​ឃើញ​ថា នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ពី​ការ​សេព​គ្រឿ​ង​ស្រវឹង។ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព ថ្លែង​ថា៖ «ការ​ដំឡើង​ពន្ធ​នេះ វា​ជា​គោល​នយោបាយ​ឈ្នះៗ​ដែរ រដ្ឋ​ក៏​បាន​ចំណូល​ពន្ធ​ច្រើន ហើយ​បញ្ហា​សុខភាព​ក៏​ត្រូវ​បាន​លើក​កម្ពស់ ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដោយ​សារ​គ្រឿង​ស្រវឹង​ក៏​ត្រូវ​បាន​កាត់​បន្ថយ»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី២៩ ខែឧសភា ឆ្នាំ២០២៣)

    Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម

    Play Episode Listen Later May 25, 2023 29:22


    ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ជាពិសេស​កូនៗរបស់​ពួកគេ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ចំណាកស្រុក អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាពនៃអង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ហៅ​កាត់ថា IOM ​ថ្លែង​ថា ការអភិវឌ្ឍ​សង្គម​នឹង​រង​ផល​ប៉ះពាល់ ប្រសិន​បើ​កុមារ​កាន់តែច្រើន​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយដែល​ធ្វើ​ចំណាកស្រុក៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ ឧសភា ២០២៣)

    Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧស

    Play Episode Listen Later May 15, 2023 25:50


    គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​សម្រេច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​ការ​បោះឆ្នោត លោក​ ភូ សុវណ្ណថា ជំរុញឱ្យ​អាជ្ញាធរ​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ដោយ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​គណបក្ស​ដទៃ​ទៀត៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)

    Hello VOA៖ សហជីព​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ ពេល​រោង​ចក្រ​ប

    Play Episode Listen Later May 11, 2023 27:29


    កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​រោងចក្រនៅ​កម្ពុជា​ជាង​ ៧០​ បាន​ព្យួរ​ការងារ​កម្មករ​ជាង​ ៣​ ម៉ឺន​នាក់ ដោយ​លោក​ថា​សភាពការណ៍​សេដ្ឋកិច្ច​ពិភព​លោក​មិន​ល្អ។ នៅ​ក្នុង​កម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ ប្រសិន​បើ​រោង​ចក្រ​បិទ​ទ្វារ ហើយ​កម្មករ​បាត់​បង់​ការងារ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)

    Claim Hello VOA - វីអូអេ

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel