សាមញ្ញ Podcast

សាមញ្ញ Podcast

Follow សាមញ្ញ Podcast
Share on
Copy link to clipboard

Podcast ដែលនិយាយទាក់ទងពីការបង្កើត Content សម្រាប់វេបសាយ និងបណ្តាញសង្គម

Hout Sengkea


    • Sep 17, 2023 LATEST EPISODE
    • weekly NEW EPISODES
    • 8m AVG DURATION
    • 128 EPISODES


    Search for episodes from សាមញ្ញ Podcast with a specific topic:

    Latest episodes from សាមញ្ញ Podcast

    ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក

    Play Episode Listen Later Sep 17, 2023 13:12


    អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។

    ប្រវត្តិរបស់ម៉ាឆាវ

    Play Episode Listen Later Sep 17, 2023 8:48


    ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?

    ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត

    Play Episode Listen Later Aug 25, 2023 11:24


    ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។​ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។

    អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន

    Play Episode Listen Later Aug 25, 2023 8:27


    គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។

    លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)

    Play Episode Listen Later Aug 25, 2023 11:06


    នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?

    តើពេទ្យទេវតាហួធួមានមែនឬអត់?

    Play Episode Listen Later Aug 24, 2023 8:27


    នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។ តើហួធួជាគ្រូពេទ្យបែបណា?

    អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន

    Play Episode Listen Later Aug 24, 2023 12:19


    ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។ តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?

    យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ

    Play Episode Listen Later Aug 24, 2023 12:20


    យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។​ តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?

    តើវ៉ាងអុីងជាអ្នកណា?

    Play Episode Listen Later Aug 23, 2023 11:27


    វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?

    ប្រវត្តិរបស់ធានហ្វឹង ទីប្រឹក្សាយានសាវ

    Play Episode Listen Later Aug 23, 2023 9:04


    តើធានហ្វឹងមានប្រវត្តិបែបណា មុននឹងត្រូវជួបនឹងគ្រោះដល់ជីវិតក្រោមបញ្ជារបស់យានសាវ?

    ប្រវត្តិរបស់ស៊ីយ៉ូវ

    Play Episode Listen Later Aug 17, 2023 9:32


    ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?

    ម្តាយរបស់ស៊ីស៊ូ

    Play Episode Listen Later Aug 17, 2023 13:13


    ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។ ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?

    តើចាងហ្វីមានគុណសម្បត្តិអ្វីខ្លះ?

    Play Episode Listen Later Aug 17, 2023 9:45


    ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។

    ទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវ

    Play Episode Listen Later Aug 13, 2023 6:40


    ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។

    ចាវជឺឡុង មេទ័ពដែលមកជំនួសកន្លែងលីពូ

    Play Episode Listen Later Aug 12, 2023 14:20


    ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។ ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។

    ហេតុអ្វីគួនអ៊ីមិនសម្លាប់ឆាវឆាវនៅផ្លូវហួយ៉ុង?

    Play Episode Listen Later Aug 11, 2023 5:54


    ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។ តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?

    ហេតុអ្វីឆាវឆាវមិនដាច់ចិត្តសម្លាប់គួនអ៊ី?

    Play Episode Listen Later Aug 11, 2023 8:21


    សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត? គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។

    គួនអ៊ី និងទោសរបស់អំណួត

    Play Episode Listen Later Aug 10, 2023 15:25


    គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។ ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។

    ប្រវត្តិរបស់យានស៊ូ

    Play Episode Listen Later Aug 7, 2023 10:43


    យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។ តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?

    យានសាវ និងមូលហេតុដែលគាត់បរាជ័យក្រោមដៃឆាវឆាវ

    Play Episode Listen Later Aug 6, 2023 9:22


    តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ?​ យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។ តើយានសាវចាញ់ដោយរបៀបណា?

    ការជួបគ្នារបស់បងប្អូនបីនាក់ (ក្នុងសៀវភៅ)

    Play Episode Listen Later Aug 5, 2023 12:42


    តើលីវប៉ី គួនអ៊ី និងចាងហ្វី​ជួបគ្នាដោយរបៀបណា ហើយមូលហេតុអ្វីបានជាពួកគេសម្រេចថាយកគ្នាជាបងប្អូន? ក្នុង episode នេះខ្ញុំនឹងលើកយកពីគុណសម្បត្តិក្នុងសង្គ្រាមដំបូងរបស់ពួកគេផងដែរ។

    ចិត្តធម៌របស់លីវប៉ី ជាគ្រោះ ឬក៏ជាលាភ?

    Play Episode Listen Later Aug 3, 2023 14:15


    តើការប្រើប្រាស់ចិត្តធម៌ជាគោលការណ៍ក្នុងការដឹកនាំ ជារឿងល្អ ឬមិនល្អ?

    តើជូកឺលៀងបម្រើលីវប៉ី ឬបម្រើហាន?

    Play Episode Listen Later Aug 3, 2023 7:18


    ជូកឺលៀងចុះពីលើភ្នំ ដើម្បីអ្នកណាឱ្យប្រាកដ? បើដើម្បីហាន ហេតុអ្វីមិនចុះតាំងពីយូរមក?

    នាគដេក និងកូនហង្ស អ្នកណាឆ្លាតជាង?

    Play Episode Listen Later Jul 14, 2023 12:37


    ជូកឺលៀង និងផាងថុង សុទ្ធតែមានឈ្មោះល្បី ហើយត្រូវបានគេចាត់ទុកជាកំពូលមនុស្ស។ ជូកឺលៀង និងផាងថុង សុទ្ធតែធ្វើជាទីប្រឹក្សារបស់លីវប៉ី និងបានកសាងស្នាដៃដែលជាគ្រឹះរបស់នគរស៊ូដូចគ្នា។ ក្នុង episode នេះខ្ញុំនឹងប្រៀបធៀបតួអង្គទាំងពីរនេះដោយប្រើប្រាស់៥ចំណុចដែលខ្ញុំគិតថា អាចវាយតម្លៃថាអ្នកម្នាក់ឆ្លាតបាន។​

    ស៊ឺម៉ាចាវ កាត់តាមឆាវឆាវ

    Play Episode Listen Later Jul 10, 2023 13:25


    ក្នុង episode នេះ ខ្ញុំនឹងប្រៀបធៀបកូនទី២របស់ស៊ឺម៉ាអ៊ី ទៅនឹងឆាវឆាវ ដោយផ្អែកលើ៥ចំណុចដែលឆាវឆាវតែងតែបញ្ចេញមកនៅក្នុងរឿង។​ ស៊ឺម៉ាចាវ ជាត្រកូលស៊ឺម៉ាដែលគួរឱ្យខ្លាចជាងគេ គាត់គឺជាឆាវឆាវដែលមានខួរក្បាលរបស់ត្រកូលស៊ឺម៉ា។

    ហេតុអី្វស៊ីងអ៊ីប្រឆាំងនឹងឆាវឆាវ?

    Play Episode Listen Later Jul 10, 2023 17:24


    តើមូលហេតុអ្វីបានជាស៊ីងអ៊ីដែលជាមនុស្សជំនិតរបស់ឆាវឆាវប្រែជាប្រឆាំងនឹងគាត់ទៅវិញ? តើឆាវឆាវសម្លាប់ស៊ីងអ៊ីមែនទេ? ហើយហេតុអ្វីបានជាស៊ីងអ៊ីមិនចុះចូលនឹងលីវប៉ី? ចម្លើយមានក្នុង episode នេះ។

    ស៊ឺម៉ាអ៊ី - សត្រូវធំរបស់គ្រួសារឆាវ

    Play Episode Listen Later Jul 10, 2023 14:03


    អ្នកមើលរឿងសាមកុកគិតថា លីវប៉ីជាសត្រូវធំរបស់ឆាវឆាវ តែខ្ញុំយល់ថា ស៊ឺម៉ាអ៊ីទៅវិញទេដែលជាសត្រូវធំពិតប្រាកដ។ ក្នុង episode នេះខ្ញុំនឹងលើកពីមូលហេតុដែលបង្ហាញថាស៊ឺម៉ាអ៊ីទើបជាមនុស្សគួរឱ្យខ្លាចសម្រាប់គ្រួសារឆាវ។

    រៀនបញ្ចេញសមត្ថភាពតាមស៊ុនឆឹ

    Play Episode Listen Later Jul 3, 2023 14:26


    នេះជា episode បន្តពីវគ្គមុនដែលនិយាយពីប្រវត្តិស៊ុនឆឹ។ ក្នុងនេះ ខ្ញុំនឹងលើកយកគន្លឹះ៦ចំណុចដែលជួយឱ្យអ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពបាន។ ស៊ុនឆឺ មានសមត្ថភាព ហើយមានឱកាសបញ្ចេញសមត្ថភាពនោះ ទើបគាត់អាចវាយយកទឹកដីតុងអ៊ូមកឱ្យគ្រួសារស៊ុនវិញបាន។

    ស៊ុនឆឺ បង្កើតតុងអ៊ូដោយរបៀបណា?

    Play Episode Listen Later Jul 3, 2023 20:13


    ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រវត្តិរបស់ស៊ុនឆឺ និងការបង្កើតទឹកដីតុងអ៊ូ។ ស៊ុនឆឺ ត្រូវជួបសង្គ្រាមជាច្រើនដើម្បីមានទឹកដីឈរជើង និងបង្កើតអំណាចឱ្យត្រកូលស៊ុនឡើងវិញ។ ក្រោយពីឪពុកស្លាប់បាត់​ តើស៊ុនឆឺត្រូវធ្វើអ្វីខ្លះ?

    ល្បិចក្រុងទទេ បំភ័យចុងតា

    Play Episode Listen Later Jul 3, 2023 16:47


    ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

    ប្រវត្តិរបស់ឧបរាជឆាវឆាវ

    Play Episode Listen Later May 26, 2023 36:34


    តើអ្នកស្គាល់តួអង្គឆាវឆាវបានដល់កម្រិតណា? ក្នុង episode នេះ ខ្ញុំនឹងបន្ថែមពីផ្នែកផ្សេងទៀតនៃជីវិតឆាវឆាវដែលគេមិនបានបញ្ចូលក្នុងរឿង។

    ល្បិចក្រុងទទេរបស់ជូកឺលាង និងភាពកំសាករបស់ស៊ឺម៉ាអ៊ី

    Play Episode Listen Later May 26, 2023 16:47


    ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

    ទ្រឹស្តីអាក្រក់របស់ឆាវឆាវ និងទ្រឹស្តីធ្វើបាបខ្លួនរបស់លីវប៉ី

    Play Episode Listen Later May 21, 2023 9:08


    ឆាវឆាវ និងលីវប៉ីជាតួអង្គដែលសំបូរទ្រឹស្តី ហើយត្រូវអ្នកមើលរឿងសាមកុកយកមកនិយាយតគ្នា ដើម្បីបង្ហាញថាពួកគេឆ្លាតដូចឆាវឆាវ ឬចិត្តល្អដូចលីវប៉ី។ ទ្រឹស្តីដែលល្បីជាងគេរបស់ឆាវឆាវ គឺ សុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ។ ចំណែកទ្រឹស្តីលីវប៉ី គឺផ្ទុយគ្នាវិញ។ សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកឡើយ។ ក្រោយពីចំណាយពេលមើលរឿងប៉ុន្មានដងមក ខ្ញុំហ៊ានសន្និដ្ឋាន ទ្រឹស្តីរបស់ឆាវឆាវ ជាទ្រឹស្តីមនុស្សអាក្រក់ រីឯទ្រឹស្តីលីវប៉ី ជារបស់មនុស្សធ្វើបាបខ្លួនឯង។

    លូស៊ីង - អ្នកសិក្សាដែលអាចក្លាយជាឧបរាជរបស់នគរអ៊ូ

    Play Episode Listen Later May 21, 2023 12:35


    Episode នេះតពី episode មុន ដោយលើកឡើងពីជីវិតនយោបាយរបស់លូស៊ីង បន្ទាប់ពីឈ្នះសង្គ្រាមលីវប៉ី។

    លូស៊ីង - អ្នកសិក្សាដែលអាចបង្ក្រាបអំណាចលីវប៉ី

    Play Episode Listen Later May 21, 2023 14:31


    តើលូស៊ីងជាអ្នកណា? ក្រោយពេលទ័ពលីវប៉ីបោះជំរុំក្នុងព្រៃ​ លូស៊ីងក៏ប្រើភ្លើងវាយលុក ទទួលបានជ័យជំនះ។ លីវប៉ីរត់ស្ទើរតែមិនរួចជីវិត។ ទូកចំបាំង និងអាវុធ ត្រូវខាងលូស៊ីងយកទាំងអស់។ សាកសពទាហានអណ្តែតពេញទឹកទន្លេរកតែផ្លូវហូរមិនរួច។ ឮ លីវប៉ីចាញ់លូស៊ីងទាំងអាម៉ាស់។

    ១០ចំណុចដែលអ្នកអាចរៀនពីលូស៊ូបាន

    Play Episode Listen Later May 16, 2023 24:17


    លូស៊ូ មិនត្រឹមតែជាមនុស្សមានសមត្ថភាពទេ គាត់មានចំណុចល្អជាច្រើនទៀតដែលយើងគួររៀនធ្វើតាម។ ខ្ញុំយល់ថា អ្វីដែលចាំបាច់ជាងគេគឺចំណុចទី១ ហ្នឹងឯង។

    លូស៊ូ - មនុស្សពូកែដែលជួយបង្កើតស្តេចពីរនគរ

    Play Episode Listen Later May 15, 2023 13:29


    តើ លូស៊ូមានប្រវត្តិបែបណា? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីតួអង្គដែលខ្ញុំពេញចិត្តជាងគេ និងជាតួអង្គដែលខ្ញុំយល់ថាជាមនុស្សល្អពិតប្រាកដមែន។ លូស៊ូ ថ្វីត្បិតតែមិនឆ្លាតដល់ជូកឺលាង តែជាមនុស្សសំខាន់ដែលជួយឱ្យមាននគរបី។

    លីវសាន និងការវិនាសនគរស៊ូរបស់លីវប៉ី

    Play Episode Listen Later May 15, 2023 7:57


    លីវប៉ី ក្រោមការជួយជ្រោមជ្រែងរបស់ជូកឺលៀង និងមេទ័ពធំៗជាច្រើននាក់ទៀត បានបង្កើតនគរមួយដើម្បីបន្តឈ្មោះរាជវង្សហាន ហើយតាំងខ្លួនឯងជាស្តេចហានចុង។ លីវប៉ីមានកូនប្រុសស្រីប៉ុន្មាននាក់ ហើយគាត់បានជ្រើសរើសយកលីវសាន ឬអាតូវ ឱ្យធ្វើជាអ្នកស្នងដំណែង។

    គួកជា ឬ ជូកឺលាងរបស់ឆាវឆាវ

    Play Episode Listen Later May 15, 2023 17:58


    គួកជា ជាទីប្រឹក្សាសំខាន់ម្នាក់របស់ឆាវឆាវ ហើយត្រូវឧទ្ទេសនាមដោយស៊ីងអ៊ី។ គួកជា លាក់សមត្ថភាពខ្លួនឯង និងចូលរួមជាមួយឆាវឆាវដោយសំងាត់ ហេតុនេះមិនសូវមានអ្នកស្គាល់គាត់ច្រើនទេ។ អ្នកដែលធ្លាប់ជួបគាត់ សុទ្ធតែកោតស្ញប់ស្ញែងនឹងគាត់។ នៅអាយុ២៧ឆ្នាំ គាត់ចូលកាន់ការងារដំណាក់របស់ឧបរាជ។

    ស៊ីស៊ូ ទីប្រឹក្សាដែលណែនាំលីវប៉ីទៅរកជូកឺលាង

    Play Episode Listen Later May 9, 2023 15:48


    តើស៊ីស៊ូមានប្រវត្តិបែបណា ហើយធ្លាប់នៅជាមួយម្ចាស់ណាខ្លះ? Episode នេះ ខ្ញុំនឹងនិយាយលំអិតពីជីវតរបស់គាត់។

    វិភាគរឿងសាមកុក - តើល្បិចច្រវាក់ចងទូក និងប្រើភ្លើងដុតជារបស់ចូវអ៊ី ឬផានថុង?

    Play Episode Listen Later May 8, 2023 14:24


    ផានថុងស្រែកនៅនឹងមុខសពរបស់ចូវអ៊ីថា ល្បិចប្រើភ្លើងវាយទូកទ័ពឆាវឆាវ ជារបស់គាត់។ តើការពិតវាជារបស់អ្នកណា? ផានថុងជួបនឹងចូវអ៊ីនៅពេលណាដែរ?

    វិភាគរឿងសាមកុក - សម្តីថ្លោសទាស់ត្រចៀក

    Play Episode Listen Later May 7, 2023 28:16


    Episode ដំបូងរបស់វិភាគរឿងសាមកុក

    S1 E85 - កុំភ្លេចប្រាប់ថាឲ្យគេធ្វើអ្វីផង ក្រោយពេលមើល Content ចប់

    Play Episode Listen Later May 12, 2020 3:04


    បើមិនប្រាប់ ធ្វើម៉េចគេដឹងថាយើងចង់បានអី?

    S1 E84 - តើ Podcast ដ៏អស្ចារ្យកើតចេញមកពីណា?

    Play Episode Listen Later May 11, 2020 4:44


    នៅក្នុង Episode នេះ​ ខ្ញុំនឹងលើកឡើងពីគំនិតមួយដែល Anchor បានចេញផ្សាយនៅលើប្លក់របស់ពួកគេ។ គំនិតនេះធ្វើឲ្យអ្នកទើបនឹងចាប់ផ្តើមធ្វើ Podcast យល់កាន់តែច្បាស់ពី Podcast ក្នុងសម័យថ្មីនេះ។

    S1 E83 - ឥលូវអ្នកអាច Upload វីដេអូចូលទៅក្នុង​ Anchor បានហើយ

    Play Episode Listen Later May 10, 2020 4:36


    នេះជាពត៌មានថ្មីមួយពី Anchor ដែលបញ្ជាក់ថា Anchor ក៏គាំទ្រការ Repurpose Content ដែលមានស្រាប់ដែរ។ ចូលស្តាប់ Episode នេះទាំងអស់គ្នាដើម្បីដឹងកាន់តែច្បាស់ពី feature ថ្មីរបស់ Anchor។ អ្នកដែលមិនទាន់មាន Podcast ខ្លួនឯង អាចសាកល្បងបង្កើតជាមួយ Anchor បាន។

    S1 E82 - តើនឹងមានអ្វីកើតឡើង បើមនុស្សគ្រប់គ្នាចេះប្រើ Content Marketing?

    Play Episode Listen Later May 9, 2020 2:48


    វាមិនអាចទៅរួចទេ ប៉ុន្តែបើសាកស្រមៃមើលថាវាទៅរួច តើនឹងមានអ្វីកើតឡើង។

    S1 E81 - អត្រាអ្នកចូលមើល Youtube កើនឡើង ១៥ភាគរយ

    Play Episode Listen Later May 8, 2020 4:14


    គ្មានអ្នកណាធ្វើ Content Marketing ដោយមិនគិតពី Youtube បានទេ។ Youtube មានចំនួនអ្នកមើលកើនឡើង ប៉ុន្តែចំនួនលុយដែល Youtube ឲ្យទៅ Youtuber មានការធ្លាក់ចុះច្រើន។ Channel ខ្លះបាត់បង់ចំណូលលើសពី៥០ភាគរយក្នុងអំឡុងពេល កូវីដ១៩នេះ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលកើតឡើង និង​បង្ហាញថា Content​ សម្រាប់ធ្វើម៉ាឃីធីង ល្អជាង​ Content ធ្វើសម្រាប់លក់។

    S1 E80 - ការឡាយវីដេអូ និង​ការធ្វើស្លាយ Presentation

    Play Episode Listen Later May 7, 2020 4:10


    ស្របពេលដែលអ្នកកំពុងតែបង្កើត Content មួយ អ្នកគួរតែលៃលកធ្វើយ៉ាងណាអាចបង្កើតបាន Content មួយទៀតដំណាលគ្នា។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីការធ្វើស្លាយ សម្រាប់ឡាយលើហ្វេសប៊ុក ដើម្បីបាន Content ជាវីដេអូ២ផ្សេងគ្នា។ អ្នកក៏អាចចែកស្លាយនោះទៅឲ្យអ្នកដទៃមើលបានដែរ។ បទពិសោធន៍របស់ខ្ញុំទាក់ទងនឹងការឡាយលើហ្វេសប៊ុក គឺវាងាយស្រួលក្នុងការបង្កើត Content ខ្លាំងណាស់។

    S1 E79 - បើអ្នកមាន Audience តិច

    Play Episode Listen Later May 6, 2020 3:55


    ពេលអ្នកចាប់ផ្តើមធ្វើ Content ដំបូងៗ អ្នកមិនអាចទទួលបាន audience ច្រើនភ្លាមនោះទេ។ ប៉ុន្តែការដែលមាន audience តិចនេះអាចជារឿងល្អសម្រាប់អ្នកក៏ថាបាន។ នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីគំនិតមួយដែលគេនិយាយថា Audience តិច ជា Audience ដែលមានប្រសិទ្ធភាព។

    S1 E78 - តើអ្នកបានគំនិតពីណាដើម្បីធ្វើ Content?

    Play Episode Listen Later May 6, 2020 8:23


    ដើម្បីធ្វើ Content marketing បានជោគជ័យ អ្នកត្រូវតែមាន Content ច្រើនសម្រាប់ផុស។ អ្នកត្រូវដឹងពីរបៀបស្វែងរកគំនិតដើម្បីបង្កើត Content។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីប្រភពគំនិតទាំង៩ដែលខ្ញុំប្រើជាប្រចាំសម្រាប់អ្នកដែលបង្កើត Content ទាំងអស់។ ប្រភពនីមួយៗ អាចជួយអ្នកឲ្យបង្កើត​ Content ថ្មីបានដោយគ្មានបញ្ហារារាំង។ ជាពិសេស ការបង្កើត Content ថ្មីដើម្បីបន្តអាយុ Content ចាស់ ដែលជាវិធីទីមួយនៃការសរសេរអត្ថបទរបស់ខ្ញុំ។

    content content content episode
    S1 E77 - ការប្រើប្រាស់ Filler Contents និងអត្ថន័យរបស់វា

    Play Episode Listen Later May 1, 2020 4:08


    នៅពេលអ្នកខ្វះ content សម្រាប់ផុស អ្នកត្រូវតែប្រើ Filler Contents។ ក្នុង Episode នេះ ខ្ញុំនិយាយពីការប្រើប្រាស់ Filler Contents និងអត្ថប្រយោជន៍របស់វា។

    Claim សាមញ្ញ Podcast

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel