ចូលរួមជាមួយខ្ញុំបាទនៅក្នុង "Rean Ruos Podcast" (រៀនរស់ផតខាស់) ក្នុងការចែករំលែកអំពីចំណេះដឹងជីវិត ដែលផ្អែកលេីទស្សនវិជ្ជា ចិត្តវិទ្យា និង វិទ្យាសាស្ត្រ ដែលទាក់ទងពីប្រធានបទជាច្រើនទាក់ទងដូចជា ភាពរីករាយ សុខភាព ចិត្តរឹងមាំ ផលិតភាព របៀបរៀន អាជីព...។ល។ គាំទ្រផតខាសនេះ និង ទទួលបានវគ្គបណ្តុះបណ្តាលនៅ៖ www.patreon.com/monyputhyly
ភាពមិនទៀងទាត់ក្នុងជីវិតមិនមែនជារឿងមិនប្រក្រតីឡើយ។ ជាជាងខ្លាចនិងបារម្ភ យើងគួរតែរៀនស៊ាំនឹងការពិតមួយនេះ។ គន្លឹះមួយបន្ថែមទៀតនោះ យើងក៏អាចមានភាពជាក់លាក់ក្នុងជីវិតដែលគ្មានភាពជាក់លាក់បានដែរ។ ដោយយ៉ាងណា? ដោយផ្តោតលើសកម្មភាពយើងនាពេលបច្ចុប្បន្ន។ តោះ ចូលរួមស្តាប់ដើម្បីយល់បន្ថែមទៅលើគំនិតនេះ។ __________________________
ជាធម្មតា យើងតែងឮពីពាក្យ "វដ្តសង្សារ" ដែលសំដៅទៅលើការកើត ចាស់ ឈឺ និងស្លាប់។ ប៉ុន្តែបើនិយាយក្រៅពីនិយមន័យនៃពុទ្ធសាសនា ខ្ញុំសង្កេតឃើញថាជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាវដ្តសង្សារតូចៗមួយអញ្ចឹង។ មួយថ្ងៃគឺដូចជាជីវិតមួយដោយឡែកអញ្ចឹង។ ពេលព្រឹកយើងកើត ពេលយប់យើងស្លាប់។ សម្រាប់ខ្ញុំ ពេលដែលរស់ជាមួយនឹងការយល់ដឹងបែបនេះ ខ្ញុំស្ថិតនៅក្នុងបច្ចុប្បន្នភាព ដែលជួយខ្ញុំធ្វើការឆ្លុះបញ្ចាំងនិងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃបានយ៉ាងញឹកញាប់។ __________________________
ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។ ទាំងបួននេះគឺដូចនឹងទ្រនិចត្រីវិស័យដែលបង្ហាញផ្លូវខ្ញុំសម្រាប់អភិវឌ្ឍខ្លួនអញ្ចឹង។ តោះ ស្តាប់បន្ថែមដើម្បីយល់ពីគំរូទាំងនេះ និងជាពិសេសក្នុងការបង្កើតគំរូសម្រាប់ខ្លួនឯង។ __________________________
ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន ជាជាងមើលតែទៅលើចំណូលលុយកាក់តែមួយគត់។ តស់ចូលរួមស្តាប់វគ្គនេះ ដើម្បីយល់ដឹងស៊ីជម្រៅទៅលើការរស់ជីវិតមួយដែលមានភាពពេញលេញ។ __________________________
ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។ ខ្ញុំចង់សរសេរសៀវភៅនេះឡើងដោយសារតែនេះជាសៀវភៅដែលរូបខ្ញុំផ្ទាល់ពី ២០ ឆ្នាំមុនត្រូវការបំផុត។ ប្រសិនបើខ្ញុំចេះរៀនរស់តាំងពីតូចមកម៉្លេះ តើល្អយ៉ាងណាទៅ? ម៉្យាងវិញទៀត នេះក៏ជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ។ យើងចង់រៀនពីជីវិត ប៉ុន្តែមិនដឹងចាប់ផ្តើមត្រង់ណា។ យើងចង់បើកសៀវភៅអាន ប៉ុន្តែអានមិនទៅមុខ។ យើងចង់អនុវត្តជំនាញអ្វីមួយ ប៉ុន្តែមិនដឹងវិធីត្រឹមត្រូវដែលពិតជាអាចផ្តល់លទ្ធផលពិតមែន។ ការរៀនជាសកម្មភាពមួយដែលយើងចំណាយពេលធ្វើរាប់ឆ្នាំនៅសាលា ប៉ុន្តែក៏ជាសកម្មភាពមួយដែលយើងជាច្រើនធ្វើខុសផងដែរ ជាពិសេសការរៀនសម្រាប់ជីវិត។ ជាហេតុ គោលដៅនៃសៀវភៅនេះគឺដើម្បីជួយអ្នកក្នុងដំណើររៀនរស់ផ្ទាល់ខ្លួន ទៅតាមក្តីសុបិននិងសុភមង្គលដែលខ្លួនចង់កសាង។ មិនថាយើងចង់សម្រេចអ្វីក៏ដោយក្នុងជីវិត អ្វីមួយដែលប្រាកដនោះគឺយើងខ្វះខាតសមត្ថភាពមួយចំនួនសម្រាប់មានលទ្ធភាពក្នុងការធ្វើទាំងនោះបាន។ សៀវភៅនេះនឹងជួយអ្នកក្នុងការលូតលាស់តាមរបៀបត្រឹមត្រូវ ដោយហេតុនោះអ្នកនឹងមានឥទ្ធិពលដ៏ខ្លាំងមកលើជីវិតខ្លួន។ សៀវភៅនេះនឹងចេញជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ ២០២៤ នេះ ហើយអ្នកក៏អាចកក់ពីថ្ងៃនេះទៅផងដែរ ដើម្បីទទួលបានកាដូពិសេសមកជាមួយសៀវភៅផងដែរ។
សំណួរដែលខ្ញុំតែងតែបានគឺ "ធ្វើយ៉ាងណាដើម្បីដឹងថាអ្វីទៅជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង?" ពេលដែលខ្ញុំគិតឡើងវិញទៅ ខ្ញុំមិនយល់ស្របនឹងការបែងចែកដាច់ខាតបែបនោះទេ ព្រោះចំណុចខ្លាំងរបស់ខ្ញុំជាច្រើននៅពេលនេះសុទ្ធតែធ្លាប់ជាចំណុចខ្សោយ។ ជាជាងចង់បែងចែក យើងគួរតែសួរខ្លួនឯងសិនថាអ្វីដែលយើងខ្សោយទៅលើនោះ យើងពិតជាខ្សោយមែនទេ? ពេលខ្លះ ជាមួយនឹងការយល់ដឹងខុស សូម្បីតែចំណុចខ្លាំងក៏យើងអាចសន្មត់ថាជាចំណុចខ្សោយផងដែរ។ ចូលរួមជាមួយខ្ញុំក្នុងការគិតត្រិះរិះស៊ីជម្រៅទៅលើភាពខ្លាងនិងភាពខ្សោយរបស់យើងជាមួយនឹងការយល់ដឹងថ្មីមួយនេះ។ __________________________
ជម្រើសមានតិចសម្រាប់អ្នកដែលចេះប្រើជំនាញណាមួយដោយដាច់ដោយឡែក។ នេះគឺដោយសារតែមាននូវការប្រកួតប្រជែងច្រើន និងការជំនួសដោយបច្ចេកវិទ្យា។ ដូចគេដូចឯងមិនមែនជាគំនិតល្អឡើយ ដោយសារផ្លូវទៅកាន់ការលេចធ្លោពិតជាចង្អៀត។ ជម្រើសមួយដែលប្រសើរជាងនោះជាការចេះជំនាញច្រើន ហើយចេះយកជំនាញទាំងនោះមកផ្គុំគ្នា។ __________________________
ចំណេះហាក់បីដូចជាកំណប់ដែលយើងទាំងអស់គ្នាចង់បាន ប៉ុន្តែការអានក៏ជាសកម្មភាពមួយដែលមិនសូវមានអ្នកធ្វើ។ អំណោយពីសាលាដ៏បំផុតជាការចេះអានអក្សរនេះហើយ ប៉ុន្តែរៀនចប់ យើងបែបជាមិនយកសមត្ថភាពនេះមកប្រើទៅលើការអានសៀវភៅ ដើម្បីបន្តលូតលាស់ក្នុងជីវិត។ បើយើងចេះអានអក្សរ ហើយឈប់អានសៀវភៅនោះ នេះពិតជាការខាតបង់មួយដ៏ធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការអានយើងក៏ជួបនូវឧបសគ្គជាច្រើន។ អានមិនចប់ ហើយបើចប់ចេះតែមិនយល់។ យើងដឹងថាយើងគួរអាន ហើយដឹងទៀតថាគួរអានសៀវភៅថា ប៉ុន្តែចេះតែទិញ ដោយមិនអាចអានសៀវភៅល្អៗទាំងនោះ។ ក្នុងអំឡុងពេលដែលការអានជាសកម្មភាពមួយដែលយើងគួរធ្វើ ការអានក៏ជាជំនាញមួយដែលយើងគួរសិក្សាទៅលើ ដូចនេះការអានយើងនឹងបានផលល្អជាងមុន ជាពិសេសមកលើជីវិតយើងផ្ទាល់។ ជាហេតុ ខ្ញុំមានដំណឹងល្អមួយ ខ្ញុំបានចងក្រងជាកម្មវិធីសិក្សាមួយហៅថា "រៀនអាន" ដែលមានជា ៣០ មេរៀនជាង សម្រាប់អភិវឌ្ឍលើជំនាញអាននេះ។ ទៅតាមការសិក្សាពីកម្មវិធីនេះ អ្នកនឹងអានបានជាប់លាប់ អានបានលឿន មានការចងចាំល្អ ចេះទាញយកមេរៀនពីសៀវភៅមកអនុវត្តជាក់ស្តែង និងគិតបានវាងវៃជាងមុន។ ថ្នាក់រៀននឹងចាប់ផ្តើមនៅថ្ងៃ ៣ ខែមិថុនាខាងមុខនេះ។
តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។ មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ អ្នកមិនគួរមើលរំលងនូវជំនាញទាំងនេះឡើយ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង ដែលផ្តោតទៅលើការសម្រេចសកម្មភាពប្រចាំថ្ងៃ។ ទៅតាមភាពញឹកញាប់នៃសកម្មភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងមានវឌ្ឍនភាពទៅមុខ ហើយជាពិសេសនឹងប្រែប្រួលជាមនុស្សម្នាក់មួយថ្មី។ ដើម្បីយល់បន្ថែម តោះចូលរួមស្តាប់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ និងការកត់ត្រា។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីវិធីកសាងការគិតត្រិះរិះដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។ ការដែលយើងចេះឆ្លើយ "ទេ" កាន់តែច្រើន យើងនឹងសល់ពេលកាន់តែច្រើនសម្រាប់កិច្ចការដែលយើងគិតថាសំខាន់ សកម្មភាពដែលយើងចូលចិត្ត និងក្រុមមនុស្សដែលស្រលាញ់់។ រៀនកំណត់កាលវិភាគខ្លួនទៅតាមជីវិតមួយដែលខ្លួនចង់មាន ជាជាងរស់ទៅតាមកាលវិភាគនៃជីវិតអ្នកដទៃ។ តោះ រៀនរស់ទាំងអស់គ្នា សម្រាប់បង្កើតភាពក្លាហានក្នុងការឆ្លើយ "ទេ!"។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ យើងមិនអាចឱ្យគាត់សម្រេចចិត្តលើសេចក្តីសុខនៃជីវិតយើងឡើយ។ ទំនួលខុសត្រូវផ្តល់នូវអំណាចសម្រាប់គ្រប់គ្រងជីវិតយើង។ ការគេចវេះទំនួលខុសត្រូវនឹងធ្វើឱ្យជីវិតយើងមានភាពពិបាកជាច្រើន។ ជាជាងចៀសវាង យើងត្រូវប្រឈមមុខនឹងតួនាទីនិងភារៈកិច្ចរបស់ខ្លួន។ តោះស្តាប់ទាំងអស់គ្នាសម្រាប់ការយល់បន្ថែមពីទំនួលខុសត្រូវយើងទៅលើជម្រើស អំពើ ពាក្យសម្តី និងស្ថានភាពជីវិតយើង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
មិនថាគោលដៅយើងជាអ្វី ការរៀនរស់ជាចម្លើយ។ គម្លាតរវាងយើងជាមួយនឹងគោលដៅយើងជាសមត្ថភាពរបស់យើងនោះហើយ។ កាលដែលយើងចង់កែប្រែជីវិតយើង យើងក៏ត្រូវកែប្រែខ្លួនយើងដូចគ្នាដែរ។ ចៀសជាងគ្រាន់តែខំ ប៉ុន្តែខំឱ្យបានប្រសើរជាងមុន ដោយលូតលាស់ក្លាយជាមនុស្សម្នាក់ដែលពូកែ។ ពេលដែលយើងពូកែជាងមុន យើងក៏មានឥទ្ធិពលខ្លាំងជាមុនទៅលើស្ថានភាពជីវិត និងរាល់អ្វីដែលយើងចង់សម្រេច។ ដោយហេតុនោះ រាល់វេលានៃការខំនឹងផ្តល់នូវផលកាន់តែធំ។ តោះស្តាប់វគ្គនេះទាំងអស់គ្នា សម្រាប់ការយកការរៀនរស់ជាវិធីធ្វើដំណើរសម្រាប់ជីវិតយើង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
គ្មានអ្វីថ្មីសម្រាប់ឆ្នាំថ្មីនោះទេ ប្រសិនបើយើងរក្សាខ្លួនជាមនុស្សដដែល។ បើយើងចង់បានលទ្ធផលមួយថ្មី យើងក៏ត្រូវកែប្រែខ្លួនយើងជាថ្មីដូចនោះដែរ។ ការចូលមកឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតចាស់ (ជាពិសេសផ្នត់គំនិតដែលមិនកើតការ) នឹងកំណត់ការលូតលាស់ និងការសម្រេចគោលដៅយើងនៅខាងមុខ។ ការចាប់ផ្តើមជាថ្មីតម្រូវឱ្យយើងជម្រះនូវគំនិតចាស់ៗ ដែលលែងមានប្រយោជន៌សម្រាប់ជីវិតយើង។ ពេលដែលយើងចាប់ផ្តើមពីចំណុចសូន្យម្តងទៀត យើងនឹងស្វាគមន៌នូវការលូតលាស់ និងឱកាសជាច្រើន ដែលយើងមិនធ្លាប់មានពីមុន។ នៅពេលនោះ យើងនឹងអាចក្លាយជាមនុស្សម្នាក់មួយថ្មី ជាមួយនឹងលទ្ធផលថ្មី សម្រាប់ឆ្នាំថ្មីនេះដែរ។ តោះ ចូលរួមស្តាប់ទាំងអស់គ្នាក្នុងវគ្គទីមួយនៃឆ្នាំ ២០២៤ នេះជាមួយនឹងរៀនរស់ផតខាស់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។ តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត? តើមេរៀនអ្វីខ្លះដែលយើងទទួលបានពីជីវិត? តើនរណាខ្លះបានជួយយើងក្នុងគ្រាពិបាក? ហើយនរណាខ្លះទៀតដែលយើងបានជួយក្នុងឆ្នាំនេះ? ការរំលឹក និងជាពិសេសសួរខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងឃើញនូវជីវិតយើងបានទូលំទូលាយជាមុន។ ពេលខ្លះ ដោយសារមានរឿងមិនល្អមួយចំនួនបានកើតឡើង យើងក៏គិតថាអ្វីគ្រប់យ៉ាងមិនល្អ រួមទាំងមើលរំលងនូវកុសលផលបុណ្យដែលយើងមានក្នុងឆ្នាំនេះ។ ដោយហេតុនោះ យើងចូលឆ្នាំថ្មីជាមួយនឹងកំហឹង ទុក្ខសោក និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលមិនមែនជាការចាប់ផ្តើមមួយដ៏ល្អឡើយ។ មុននឹងចូលឆ្នាំថ្មី ចូរឈប់បន្តិច ដោយឱ្យពេលមកខ្លួនឯងរំលឹកពីបទពិសោធន៍នៃជីវិតក្នុងឆ្នាំ ២០២៣ នេះ។ ដោយបែបនោះ យើងអាចបិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹមនិងអារម្មណ៍សប្បាយចិត្ត ដែលនឹងជាធនធានដ៏ល្អសម្រាប់ជំហានទី ១ យើងក្នុងឆ្នាម ២០២៤ ខាងមុខនេះ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អមួយនោះគឺ ការគិតច្រើនជារឿងប្រក្រតីនោះ។ ការដែលយើងនៅគិត បង្ហាញថាខួរក្បាលយើងនៅដើរ និងសតិយើងនៅមាន។ បញ្ហាមិនមែនជាចំនួននៃការគិត ប៉ុន្តែគោលដៅនៃការគិតវិញនោះទេ។ យើងក្លាយជាជនរងគ្រោះនៃការគិតច្រើនរបស់យើង ដោយសារតែយើងមិនចេះវិធីគិត។ កាលណាដែលយើងរៀនគិតបានល្អ ការគិតច្រើនវិញនោះទេដែលនឹងជួយធ្វើឱ្យជីវិតយើងកាន់តែប្រសើរ។ ជាជាងបន្ទោសការគិតច្រើន ចាប់ផ្តើមមើលទៅលើសមត្ថភាពនៃការគិតរបស់យើងវិញ។ ដើម្បីយល់បន្ថែម តោះស្តាប់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន ហើយក៏អាចជាម៉ាស៊ីនសម្រាប់ការកំសាន្តដ៏គ្មានឈប់ឈរផងដែរ។ កាន់តែពិបាកនោះ យើងក៏អាចចុចលេងដោយមិនដឹងខ្លួនផងដែរ ដោយសារសកម្មភាពនេះបានក្លាយជាទម្លាប់បាត់ហើយ។ ទៅតាម Notification ដែលមិនចេះចប់ ការផ្តោតអារម្មណ៌យើងកាន់តែខ្លីទៅៗ ដែលជាកត្តាដែលយើងមានភាពពិបានក្នុងការសម្រេចកិច្ចការរបស់យើង។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាបការទាញយកការផ្តោតអារម្មណ៍របស់យើងមកវិញ និងចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដោយត្រឹមត្រូវ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន ព្រោះយេីងគ្រាន់តែអាចធ្វេីបាននូវអ្វីមួយដែលមានមនុស្សជាច្រេីនអាចធ្វេីបាន។ ដេីម្បីកសាងចំណុចពិសេស និងសមត្ថភាពដ៏មានតម្លៃមួយ យេីងត្រូវតែដាក់ចិត្តរៀនឱ្យបានលេីសពីអ្នកដទៃ និងជាពិសេសលេីចំណេះនិងជំនាញដែលមនុស្សជាច្រេីនបានមេីលរំលង។ តោះ ចូលរួមជាមួយខ្ញុំក្នុងវគ្គនេះនៃរៀនរស់ផតខាស់ សម្រាប់ការកសាងតម្លៃខ្លួនដ៏ពិសេសមួយ ដោយដាក់ចិត្តរៀនលេីសពីមនុស្សជុំវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន យេីងត្រូវរៀនឱ្យសុីជម្រៅ។ ដោយបែងចែកចំណេះដឹងជា ៥ កំរិត យេីងអាចយកវាមកវិភាគនូវអ្វីដែលយេីងកំពុងរៀនបាន ដេីម្បីយល់ដឹងពីសមត្ថភាពរបស់យេីង និងជាពិសេសអ្វីដែលយេីងគួរធ្វេីបន្ទាប់ដេីម្បីលូតលាស់ទៅមុខមួយកំរិតបន្ថែមទៀត។ តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនឹងការយល់ដឹងថ្មីទាក់ទងពីចំណេះដឹង និងរបៀបកសាងវាឱ្យបានរឹងមាំ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង និងជាពិសេសមានគ្រោងច្បាស់លាស់ថាយេីងចង់ចំណាយពេលវេលាបែបណាសម្រាប់ពេលខាងមុខ។ តោះ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីគោលគំនិតដ៏មានតម្លៃមួយនេះទាក់ទងពីការគ្រប់គ្រងពេលវេលា និងរបៀបដែលវាអាចកែប្រែជីវិតប្រចាំថ្ងៃរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើតបរិវេណមួយដែលលើកស្ទួយទម្លាប់ដែលយេីងចង់មាន ដែលនឹងជួយយេីងធ្វេីវាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង។ មិនថាអ្នកចង់មានការផ្តោតអារម្មណ៍ល្អជាងមុន ធ្វេីឱ្យសុខភាពខ្លួនប្រសេីរ ឬលូតលាស់ផ្នែកផ្សេងៗក្នុងជីវិតក៏ដោយ ការចេះកសាងទម្លាប់តាមរយៈការផ្លាស់ប្តូរបរិវេណជុំវិញរបស់អ្នកគឺជាវិធីសាស្រ្តមួយដែលអ្នកនឹងមិនចង់មេីលរំលងឡេីង។ តោះឥឡូវនេះ ចូលរួមស្តាប់ទាំងអស់គ្នា ហើយផ្លាស់ប្តូរជីវិតរបស់យេីង មួយដងមួយទម្លាប់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ ការសហការការងារជាដេីម ដែលអាចជំរុញយេីងទោះបីជាចិត្តយេីងមិនចង់។ ការឆ្លេីយថា "ទេ" ក្លាយជាពាក្យមួយដែលពិបាកនិយាយមែនទែន។ ហេីយសម្រាប់យេីងមួយចំនួនទៀត សុរាក៏ក្លាយជាអ្វីមួយដែលយេីងមិនអាចរស់បាន បេីគ្មានវា។ ការចែករំលែកនេះនឹងបង្ហាញនូវការផ្លាស់ប្តូរមួយដែលខ្ញុំមានដោយការដកខ្លួនចេញពីសុរាបានមួយឆ្នាំ។ ផ្ទុយពីអ្វីដែលខ្ញុំធ្លាប់យល់ពីមុន ខ្ញុំបានយល់ដឹងថាភាពរីករាយ ការសហការ និង មិត្តភាពរបស់ខ្ញុំមិនអាស្រ័យលេីគ្រឿងស្រវឹងឡេីយ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់នូវសុខភាពល្អជាងមុន ការភ្ជាប់ទំនាក់ទំនងខ្លួនឯងកាន់តែស៊ីជម្រៅ និងទំនាក់ទំនងដែលមាំ។ តោះ ស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីការរស់នៅមួយដែលមិនមានសុរាជាតម្រូវការ ដេីម្បីរស់ជីវិតមួយដែលកាន់តែល្អ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។ ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ យេីងនឹងទាមទារពីខ្លួនឯងកាន់តែខ្លាំងក្នុងការចេះវាអោយឆ្អិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិកម្មនិងចំណាប់អារម្មណ៍របស់អ្នកស្តាប់ឬអ្នកអានរបស់យេីងនឹងបង្ហាញពីចំណុចខ្វះខាតដែលយេីងអាចសិក្សាបន្ថែមផងដែរ ដែលវាជាមេរៀនមួយដែលយេីងនឹងមិនអាចទទួលបាន បេីយេីងមិនបញ្ចេញវាចេញមកក្រៅទេ។ ដូចដែលមានអ្នកនិពន្ធម្នាក់បានលេីកឡេីងថា "បេីយេីងចង់ពូកែលេីអ្វីមួយ យេីងត្រូវបង្រៀនវា។" ដូចនេះ ស្តាប់និងយល់ដឹងបន្ថែមទាំងអស់គ្នា ដេីម្បីយល់ពីការបង្កេីនចំណេះខ្លួនដោយការចែករំលែកវាទៅមនុស្សជុំវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បីវិនិយោគក្នុងការអភិវឌ្ឍខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។ តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន ដែលនឹងផ្តល់ជាផលដ៏ធំសម្រាប់អនាគតរបស់យេីង។ ចាំថា ជីវិតគឺជាដំណេីរដ៏វែង។ កុំធ្វេីអោយដំណេីរខ្លួនជាប់គាំង ដោយសារតែសម្ភារៈដែលខ្លួនមិនត្រូវការពិតមែន។ តោះ ស្តាប់ទាំងអស់គ្នា ដេីម្បីយល់បន្ថែមពីមេរៀននេះ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី ដេីម្បីធ្វេីអោយការចងចាំយេីងកាន់តែប្រសេីរសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយមិនអាស្រ័យទៅតាមការខំចាំដោយទន្ទេញ យេីងនឹងដឹងពីវិធីក្នុងការបង្កេីតការចងចាំមួយដ៏ច្បាស់នៃអ្វីៗដែលកេីតឡេីងក្នុងជីវិតយេីង និង ធ្វើអោយជីវិតរបស់យេីងកាន់តែសំបូរនូវអនុស្សាវរីយ៍ល្អៗសម្រាប់នឹករលឹក។ ជាជាងយល់ថាការចងចាំរបស់យេីងអាស្រ័យតែទៅតាមធម្មជាតិ វគ្គនេះនឹងបង្ហាញថាការចងចាំគឺជាជំនាញមួយដែលយេីងទាំងអស់គ្នាអាចបណ្តុះបណ្តាលបាន ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តត្រឹមត្រូវចំពោះការអភិវឌ្ឍន៍របស់វា។ យុទ្ធសាស្ត្រទាំងនេះនឹងមិនត្រឹមតែកាត់បន្ថយការភ្លេចភ្លាំងនៃព័ត៌មានសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពរីករាយរបស់យេីងដោយចេះរស់នៅឡេីងវិញនូវបទពិសោធន៍ចាស់ៗនៃជីវិតដែលយេីងចូលចិត្ត។ ការចងចាំយេីងហាក់បីដូចជាឧបករណ៍មួយដែលអាចបត់បែនបានទៅតាមការហ្វឹកហាត់របស់យេីង ដែលវារួចរាល់ជានិច្ចសម្រាប់យេីងក្នុងការសំលៀងវា។ តោះ ចាប់ផ្តើមដំណើរនៃការកសាងការចងចាំមួយដ៏ពូកែ និងបង្កេីតជីវិតមួយដែលពោរពេញទៅដោយអនុស្សាវរីយ៍ដែលផ្តល់នូវស្នាមញញឹមមកយេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ? ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃនេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។ តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង និងជាពិសេសថាមពលក្នុងការគ្រប់គ្រងជីវិតយេីង។ តោះ ចូលរួមគិតទាំងអស់គ្នាអំពីសេរីភាពពិតក្នុងជីវិត និងចាប់ផ្តេីងបំបែកខ្សែច្រវ៉ាក់ដែលរារាំងយេីងក្នុងការធ្វេីខ្លួនយេីងជាមនុស្សម្នាក់ដែលយេីងចង់ក្លាយជាពិតមែន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។ ដោយចេះស្ម័គ្រចិត្ដបោះជំហានចេញពីភាពស្រណុក ឬ Comfort Zone របស់យើង យើងនឹងអាចដេីរឆ្ពោះទៅរកភាពរីកចម្រេីនមួយក្នុងជីវិត។ ប៉ុន្តែវាមិនបញ្ចប់នៅទីនោះទេ ព្រោះផ្នែកមួយទៀតដ៏សំខាន់សម្រាប់ការលូតលាស់នោះគឺការសម្រាកដោយត្រឹមត្រូវ។ យេីងនឹងគិតឡេីងវិញពីការសម្រាកថាធ្វេីយ៉ាងម៉េចដេីម្បីសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសគឺទៅតាមអ្វីដែលចិត្តនិងខ្លួនប្រាណយេីងត្រូវការ។ ដោយហេតុនោះ យេីងនឹងកសាងខ្លួនបានកាន់តែល្អ និង រួចរាល់នូវរាល់ឧបសគ្គជីវិតដែលនៅខាងមុខបានកាន់តែប្រសេីរ។ វគ្គនេះនឹងជួយណែនាំក្នុងការចេះយកស្ត្រេសមកធ្វេីជាឧបករណ៍សម្រាប់កែច្នៃខ្លួនឯង បង្កេីនភាពរឹងមាំ និងជំរុញការអភិវឌ្ឍន៍សម្រាប់ខ្លួនជាបន្តបន្ទាប់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីស្វែងយល់កាន់តែសុីជម្រៅ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងនឹងនិយាយពីការពិតមួយ៖ មិនមែនអ្វីៗទាំងអស់ដែលយើងគិតថាមិនល្អសុទ្ធតែជាអ្វីដែលមិនល្អពិតមែននោះទេ។ អ្វីដែលយេីងយល់ឃេីញជាច្រេីនមិនមែនសខ្មៅទេ តែជាអ្វីដែលយេីងត្រូវគិតអោយស៊ីជម្រៅ ដេីម្បីឃេីញទាំងភាពវិជ្ជមាននិងភាពអវិជ្ជមានរបស់វា។ យេីងនឹងស្វែងយល់ពីប្រយោជន៍នៃភាពឈឺចាប់និងភាពតានតឹងមួយចំនួនក្នុងជីវិតយេីង ជាពិសេសសម្រាប់ការលូតលាស់និងភាពរីករាយក្នុងជីវិតរបស់យេីង។ ការចេះស៊ូទ្រាំនឹងភាពពិបាកជាផ្លូវទៅកាន់សមិទ្ធិផលល្អៗជាច្រេីននៅខាងមុខ។ តោះ គិតទាំងអស់គ្នាឡេីងវិញពីភាពវិជ្ជមាននៃទុក្ខលំបាក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងរូបមន្តសម្រាប់ជីវិតមួយដែលពេញលេញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។ សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី តែការធ្វេីវាឡេីងគឺពិបាកមែនទែន។ រាល់ការហាត់ម្តងៗ យេីងរងចាំតែដល់ម៉ោងចប់ ហេីយខ្លាចក្នុងការមកហាត់ម្តងទៀត។ ការហាត់ប្រាណបានចាត់ទុកហាក់បីដូចជាពន្ធដែលយើងត្រូវបង់ ដោយសារការខ្វះចលនារាងកាយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះទៀត យេីងនឹងមិនហាត់សោះ រហូតដល់តែទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាជាងបែបនេះ ចុះបើសិនយើងអាចរីករាយរាល់ការហាត់ប្រាណវិញ តេីល្អយ៉ាងណា? បើយើងអាចស្រលាញ់ការធ្វេីចលនា? តោះ ស្វែងយល់ទាំងអស់គ្នាអំពីរបៀបបំពេញគម្លាតនៃអារម្មណ៍យេីងទាក់ទងពីការហាត់ប្រាណនេះ ដូច្នេះវានឹងក្លាយជាអ្វីដែលយេីងនឹងធ្វេីបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បង្ខំចិត្ត និងជាពិសេស សុខភាពល្អនឹងអាចមានបានដោយងាយស្រួលនិងសប្បាយ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យើងស្វែងយល់អំពីពិភពមនុស្សខ្មោចឆៅដែលតែងតែបឺតយកថាមពលពីជីវិតយេីងអស់ ដោយស្វែងយល់ពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅដែលមនុស្សបែបនេះមានលើសុខុមាលភាពរបស់យើង។ ចូលរួមគិតជាមួយខ្ញុំ ក្នុងការរៀនបង្កេីតដែនកំណត់របស់ខ្លួន ជាមួយនឹងមនុស្សជុំវិញខ្លួនយេីងដែលតែងតែធ្វេីអោយយេីងអស់កម្លាំង ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យេីងនឹងយល់ដឹងពីស្នូលនៃទស្សនៈរៀនរស់ សម្រាប់ការរៀននិងការលូតលាស់ក្នុងជីវិត។ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីសារៈសំខាន់នៃការរៀនដោយឯករាជ្យ ការគិតអោយធំទូលាយ និង ការអនុវត្តជាញឹកញាប់។ ប្រសិនបេីយេីងរៀនតែទៅតាមមនុស្សម្នាក់ យេីងរៀនពីគាត់ យេីងមិនរៀនពីខ្លួនឯងឡេីយ។ ជីវិតយេីងខុសៗគ្នា ដូចនេះការរៀនរស់របស់យេីងក៏មិនគួរដូចគ្នាដែរ។ ផ្នូវដេីររបស់យេីងគឺតែសម្រាប់យេីងមួយគត់។ តាមដានក្នុងវគ្គនេះ ដេីម្បីក្លាយជាអ្នករៀនដ៏ល្អម្នាក់សម្រាប់ជីវិតខ្លួន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
មិនថាសម្រាប់ជីវិតឬការងារ ការមានទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវនឹងជួយយេីងអោយរីកចម្រេីននិងមានភាពរីករាយ។ ក្នុងវគ្គនេះ យេីងនឹងចាប់ផ្តេីមដោយរៀនយល់ដឹងអោយច្បាស់លាស់ពីគោលបំណងនិងគោលដៅយេីងនៃទំនាក់ទំនងនីមួយៗ ដោយវានឹងធ្វេីអោយទំនាក់ទំនងយេីងមានន័យនិងភាពរលូន។ ការចេះខ្វល់ខ្វាយពីពេលវេលាអ្នកដទៃនឹងធ្វេីអោយគាត់ចង់ចំណាយពេលជាមួយយេីងកាន់តែច្រេីន។ ការចេះសង្កេតមេីលការសន្ទនានឹងធ្វេីអោយយេីងយល់ពីគាត់ និង ចេះបត់បែនការនិយាយយេីងកាន់តែប្រសេីរ។ ជាមួយនឹងការយកចិត្តទុកដាក់ ការសង្កេត និងការស្តាប់យ៉ាងសកម្ម យេីងនឹងយល់ពីអ្នកដទៃបានល្អ ដែលវានឹងជួយធ្វេីអោយទំនាក់ទំនងនោះកាន់តែរឹងមាំ។ តោះ ចូលរួមស្តាប់ទំាងអស់គ្នា ក្នុងការទំនាក់ទំនងមួយដែលប្រកបទៅដោយប្រសិទ្ធភាព។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីថាមពលដ៏ធំពីការប្រេីប្រាស់ចំណេះដឹងដែលយេីងចេះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនយេីងបន្តទៅមុខ។ ភាពសកម្មក្នុងការប្រេីវានឹងធ្វេីអោយយេីងបង្កេីនសមត្ថភាពក្នុងការគិតត្រិះរិះ និង ពង្រីកទស្សនៈនៃការយល់ឃេីញយេីងបានកាន់តែទូលំទូលាយ។ ដោយបែបនេះ ចំណេះនឹងក្លាយជាកូនសោ សម្រាប់បេីកនូវផ្លូវថ្មីៗជាច្រេីនសម្រាប់ជីវិតយេីងនៅខាងមុខ។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីទាញយកថាមពលសម្ងាត់នៃចំណេះដឹងនេះ សម្រាប់ដំណេីរជីវិតយេីងទៅការលូតលាស់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងស្វែងយល់អំពីជីវិតដ៏វិសេសវិសាលរបស់ព្រះពុទ្ធ ដោយទាញការបំផុសគំនិតពីការសម្រេចចិត្តដ៏ក្លាហានរបស់ព្រះអង្គក្នុងការចាកចេញពីវាំង ហើយលះបង់ទ្រព្យសម្បត្តិរបស់ព្រះអង្គ ដើម្បីបំពេញបេសកកម្មជីវិតដ៏ខ្ពង់ខ្ពស់។ ចូលរួមជាមួយខ្ញុំក្នុងការស្រាយបំភ្លឺនូវមេរៀនជីវិត ទៅតាមដំណើរជីវិតរបស់ព្រះពុទ្ធ ដែលជាមេរៀនល្អទាក់ទងពីការស្គាល់ខ្លួនឯង ភាពក្លាហាន និង ការសម្រេចក្តីសុបិន្តរបស់ខ្លួន។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដោយស្វែងយល់យ៉ាងស៊ីជម្រៅពីជីវិតរបស់ព្រះពុទ្ធ ដេីម្បីបំភ្លឺផ្លូវជីវិតយេីងឆ្ពោះទៅកាន់គោលដៅជីវិត និង រស់នៅក្នុងជីវិតប្រកបដោយសុភមង្គល។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យេីងនឹងស្វែងយល់ពីគុណសម្បត្តិនៃការរស់នៅដូចព្រះសង្ឃ។ ខ្ញុំបានចែករំលែកពីទម្លាប់ល្អៗ ដែលត្រូវបានបំផុសគំនិតដោយរបៀបរស់នៅរបស់ព្រះសង្ឃ ដោយរួមទាំងពីការតមអាហារ ការរស់នៅដ៏សាមញ្ញ និង ការគិតពិចារណាពីជីវិត។ ការរស់នៅបែបនេះ តាំងពី ៤ ឆ្នាំមុនមក បានជួយខ្ញុំបណ្តុះនូវភាពរីករាយ វិន័យ និងអត្ថន័យជាច្រេីនសម្រាប់ជីវិតខ្ញុំ។ តោះ ស្វែងយល់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ ខ្ញុំបានបកស្រាយពីបុគ្គលិកលក្ខណៈនៃដំបូន្មានដែលមិនល្អបែបៗនេះ។ យើងនឹងស្វែងយល់ពីសារៈសំខាន់នៃការត្រិះរិះពិចារណា និង ការវែកញែកវាយតម្លៃនៃដំបូន្មានទាំងនោះនៅពេលដែលយើងទទួលវា ឬ ពេលដែលយេីងផ្តល់ជូនមនុស្សម្នាក់។ រៀនយល់ពីការណែនាំដែលចេញពីបំណងល្អ តែគ្មានប្រសិទ្ធភាព។ សូមចូលរួមស្តាប់ទាំងអស់គ្នាដេីម្បីជួយយេីងអោយគិតបានកាន់តែឆ្លាតវៃសម្រាប់ជីវិតរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ខណៈពេលដែលយើងជាច្រើនស្វែងរកការស្រណុកសុខស្រួលនិងភាពស៊ីវីល័យ យើងច្រើនតែភ្លេចពីអត្ថប្រយោជន៍នៃការប្រឈមមុខនឹងបញ្ហាជីវិត និង ការមានភាពលំបាកខ្លះ។ ដោយការគេងនៅលើកន្ទេល យើងអាចអភិវឌ្ឍខ្លួនយេីងអោយរឹងមាំនិងរួចរាល់នូវឧបសគ្គដែលយេីងកំពុងឬអាចនឹងមានក្នុងជីវិត។ ចូរស្តាប់បន្ថែមក្នុងវគ្គនេះ ដែលនិយាយពីរបៀបដែលអាចជួយយើងឱ្យអាចដឹកនាំជីវិតយេីងអោយកាន់តែរឹងមាំនិងរីករាយ។ While many of us seek comfort and luxury, we often forget the benefits of exposing ourselves to challenges and hardship. By sleeping on the floor, we can develop a sense of resilience and prepare ourselves to overcome life's obstacles. Tune in to hear about the benefits of sleeping on the floor and how it can help us to lead a stronger and more fulfilling life. --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។ វគ្គនេះនឹងបំផុសគំនិតអ្នកស្តាប់ឱ្យឈប់រង់ចាំ ហើយចាប់ផ្តើមមានភាពសកម្មក្នុងជីវិត មានការប្ដេជ្ញាចិត្តទៅលេីគោលដៅជាក់លាក់មួយ និង ស្វែងរកភាពគោលបំណងជីវិតមួយដែលកាន់តែច្បាស់លាស់បន្ថែមទៀតនៅតាមបទពិសោធន៌ផ្ទាល់។ ប្រសិនបើអ្នកជាសិស្សដែលមិនទាន់ច្បាស់ថាគួរជ្រេីសរេីសមុខវិជ្ជាអ្វីនោះ ខ្ញុំក៏បានចែករំលែកគំនិតមួយទាក់ទង់ពីរឿងនេះផងដែរ ដែលអាចជួយអ្នកអោយសម្រេចចិត្តបានប្រសើរជាងមុន។ ដូច្នេះ សូមតាមដានវគ្គនេះ ដើម្បីស្វែងយល់ពីរបៀបកែឆ្នៃខ្លួនឯងជាថ្មី និង កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។ This episode is here to challenge the traditional advice of self-discovery. Instead of waiting for the perfect moment to know who we are or what we love, we should set goals, take action and re-innovate ourselves. This podcast inspires listeners to stop waiting and start doing, to dedicate their time working to a specific goal, and find further clarity on the way. If you're a student who wants to figure out a major you should choose, I also shared an idea around this that can you decide better. So, tune in for this episode to find out how to create yourself, take control, and shape your own identity. --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
វាជារឿងធម្មតាទេដែលយេីងចង់សប្បាយ ហើយនេះជាមូលហេតុដែលយើងចង់មានការលេងសេីចខ្លះជាមួយអ្នកដទៃ។ ហេីយពេលខ្លះទៅ យើងក៏អាចលេងហួសហេតុ ដែលទាំងចេតនាឬមិនក៏ដោយ ចាប់ផ្តេីមធ្វេីអោយការលេងរបស់យេីងក្លាយជាការធ្វេីបាបវិញ ដោយធ្វេីអោយពួកគាត់មិនសប្បាយនិងមិនស្រួលចិត្ត។ នៅក្នុងវគ្គនេះ យើងបាននិយាយអំពីសារៈសំខាន់នៃការចេះសុំការអនុញ្ញាតពីអ្នកដទៃ ការប្រាស្រ័យទាក់ទងដោយល្អ និង ការចេះមានគោរពនៅពេលដែលយើងលេងជាមួយមនុស្សម្នាក់។ សូមចូលរួមស្វែងយល់ក្នុងវគ្គនេះពីគន្លឹះខ្លះៗអំពីរបៀបលេងជាមួយអ្នកដទៃឱ្យបានប្រសើរជាងមុន មិនថាក្នុងនាមជាមិត្តភក្តិ ដៃគូ ឬ ឪពុកម្តាយក៏ដោយ។ It is normal to desire to have fun, and that's why we play with others. However, sometimes, we take it too far than necessary turning it into bullying, intentionally or not, which causes harm and discomfort to others. In this episode, we talked about the importance of consent, communication, and respect for others when we play with them. Tune in to learn some tips and tricks on how to be better at playing with others, whether as a friend, romantic partner, or parent. --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
នៅក្នុងវគ្គនេះ យើងស្វែងយល់ពីទស្សនវិជ្ជាក្រិក-រ៉ូម៉ាំងមួយដែលហៅថា "Stoicism" និង ស្វែងយល់ពីរបៀបនៃការអនុវត្តមួយចំនួនសម្រាប់ជីវិតសម័យទំនើបនេះ ដើម្បីលើកកម្ពស់ភាពល្អ ភាពរឹងមាំ និង ភាពរីករាយក្នុងជីវិតរបស់យេីង។ មិនថាអ្នកចង់ជម្នះឧបសគ្គក្នុងជីវិត ចង់យល់ដឹងពីគោលបំណងនៃជីវិតរបស់អ្នកអោយបានស៊ីជម្រៅ ឬក៏គ្រាន់តែចង់រស់នៅក្នុងជីវិតមួយដ៏មានន័យនោះ វគ្គនេះគឺសំខាន់សម្រាប់ស្តាប់។ In this episode, we delve into the Greco-Roman philosophy of Stoicism and explore how it can be applied to modern life to promote goodness, resilience, and happiness. Whether you're looking to overcome life's challenges, deepen your sense of purpose, or simply live a more meaningful life, this episode is a must-listen. --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
តើអ្នកមានអារម្មណ៍ភ័យខ្លាចចំពោះការអានសៀវភៅជាភាសាអង់គ្លេសដែរឬទេ? តើអ្នកបារម្ភថាកម្រិតភាសាអង់គ្លេសរបស់អ្នកមិនល្អគ្រប់គ្រាន់ដើម្បីយល់ច្បាស់អំពីខ្លឹមសារនោះទេ? នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីរបៀបអានសៀវភៅជាភាសាអង់គ្លេស ទោះបីជាមិនមែនជាភាសាដេីមរបស់យេីងមែន ដោយមិនមានការរារាំងផ្សេងៗក្នុងការទទួលបានចំណេះដឹង និង គំនិតសំខាន់ៗ។ មិនថាអ្នកជាអ្នកចូលចិត្តអាន សិស្ស ឬ អ្នកជំនាញដែលចង់បង្កើនជំនាញរបស់អ្នកទេ វគ្គនេះផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដើម្បីរីកចម្រើន និង ជោគជ័យតាមរយៈការអានជាភាសាអង់គ្លេស។ តោះ ស្វែងយល់បន្ថែមពីការអានជាភាសានេះ ដែលវាមាននូវធនធានចំណេះដឹងជាច្រេីនដែលរង់ចាំយេីងអោយស្វែងរកពីវាបន្ថែម! Do you feel intimidated by the prospect of reading an English book? Do you worry that your English level isn't good enough to fully understand the content? In this episode, we'll explore how to read English books as a second language, without being held back from accessing important knowledge and ideas. Whether you're a lifelong learner, a student, or a professional looking to improve your skills, this episode offers vital insights on how to grow and succeed through reading in English. Tune in and discover a whole new world of reading, waiting to be explored! --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
តេីអ្នកណាទៅដែលមានការគ្រប់គ្រងទៅលេីពេលវេលារបស់អ្នក? ជាខ្លួនអ្នកផ្ទាល់? ជាចំណង់របស់ខ្លួន? ឬ អ្នកដទៃ? ការដែលយេីងខ្វះនូវការគ្រប់គ្រងនូវពេលវេលាខ្លួន ជម្រេីសយេីងក៏មានតិច។ ការដែលជម្រេីសយេីងមានតិច សេរីភាពយេីងក៏មានដែលកំណត់ទៅតាមនោះដែរ។ ដោយហេតុនេះ ក្នុងការមានសេរីភាពក្នុងជីវិតគឺចាប់ផ្តេីមនូវការធ្វេីខ្លួនជាម្ចាស់នៃពេលយេីងម្តងឡេីងវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
គ្មានទេទម្លាប់ល្អដែលមនុស្សគ្រប់រូប "ត្រូវតែមាន" ។ ជាច្រេីនមាននូវការផ្សព្វផ្សាយពីទម្លាប់ តាំងពីទម្លាប់មហាសេដ្ឋី ទម្លាប់ដែលមនុស្សម្នាក់ត្រូវមានជាដេីម។ វាមិនជាបញ្ហាទេក្នុងការធ្វេីអ្វីដូចគ្នានោះ បេីមនុស្សទាំងអស់ដូចគ្នា។ ការដែលយេីងខុសគ្នា ទម្លាប់មួយដែលថាអាចថាល្អ ក៏គួរតែខុសគ្នាសម្រាប់យេីងដែរ ទៅតាមបុគ្គលិកលក្ខណៈរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ខ្ញុំតែងតែលឺដំបូន្មានមួយថា "កុំជឿទុកចិត្តអ្នកដទៃខ្លាំងពេក" ប៉ុន្តែប៉ុន្មានទៅដែលមិនខ្លាំងពេកនោះ? ការដែលយើងរស់នៅក្នុងសង្គម វាជាធម្មតាទេដែលយើងមានប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ។ ដោយហេតុនោះហេីយ ការដែលមិនមានការជឿជាក់សោះ ក៏ពិបាកដែរ ព្រោះពេលវេលា កម្លាំង និង ចំណេះយេីងក៏មានកំណត់។ ដូចនេះហេីយ ជឿយ៉ាងណាទៅដែលវាសមរម្យ? ដែលវាមិនខ្លាំងពេក? --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
មួយរំពេច យេីងអាចស្រលាញ់មនុស្សម្នាក់។ ប៉ុន្តែការស្រលាញ់នេះចេញមកពីណា? ការស្រលាញ់នេះអាចនៅគង់ឬទេ? ហេីយដំណេីរនៃការស្រលាញ់មនុស្សម្នាក់ យេីងអាចបាត់បង់អ្វីខ្លះ? តោះ! និយាយរឿងស្នេហា និង សេចក្តីស្រលាញ់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
យើងរៀនមែន តែយើងយើងដឹងថាយើងរៀនដើម្បើអ្វីទេ? តើវាគឺទៅតាមកាតព្វកិច្ចឬក៏ការស្រលាញ់? --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
លេសមួយដែលខ្ញុំតែងតែលឺនោះគឺ "ខ្ញុំអត់មានពេលអានទេ"។ តែតាមពិតទៅ ចំពោះខ្ញុំ កាល់ណាដែលខ្ញុំអានកាន់តែច្រើនចាប់ផ្តើមមានពេលកាន់តែច្រើន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
បើយើងចេះតែរៀនដោយមិនដឹងថាខ្លួនចង់បានអ្វី ការរៀនក៏ពិបាកក្នុងការមានប្រសិទ្ធភាពផងដែរ។ វគ្គនេះខ្ញុំចែករំលែកពីរបៀបដែលខ្ញុំគ្រោងការលូតលាស់របស់ខ្ញុំ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly Support this show on Patreon through the link above.