Cambodia 2050

Follow Cambodia 2050
Share on
Copy link to clipboard

ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។

Apsara Media Services (AMS)


    • Jul 19, 2022 LATEST EPISODE
    • infrequent NEW EPISODES
    • 24m AVG DURATION
    • 40 EPISODES


    Search for episodes from Cambodia 2050 with a specific topic:

    Latest episodes from Cambodia 2050

    Cambodia2050 Ep40: លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦

    Play Episode Listen Later Jul 19, 2022 24:16


    មុននឹងយើងចូលទៅឆ្លើយនឹងសំណួរនេះខ្ញុំសូមរំឭកឡើងវិញបន្តិចអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទៅនឹងកម្ពុជាហើយនិងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ នៅ២០២២នេះ គឺជាឆ្នាំពិសេសសម្រាប់កម្ពុជា ដោយហេតុថា យើងកំពុងតែធ្វើជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) ឬក៏​យើងហៅកាត់ថាអាស៊ានហ្នឹង។ ការធ្វើជាប្រធានអាស៊ាននេះគឺគេធ្វើឡើងប្ដូរវេនគ្នារវាងរដ្ឋជាសមាជិកទាំង១០

    Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្

    Play Episode Listen Later Apr 28, 2022


    ចំពោះបញ្ហារុស្ស៊ី និង អ៊ុយក្រែន បើគិតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិតពីរខែមកហើយ ដែលកំពុងបន្តកើតមានរហូតមកទល់ពេលបច្ចុប្បន្ននេះ ហើយបើយើងគិតពីគោលបំណង ឬក៏ដើមហេតុនៃវិបត្តិ ឬក៏សង្គ្រាម ការឈ្លានពាននេះគឺដោយសារតែមានការប្រើប្រាស់នយោបាយ ឬក៏ការកំណត់និយមន័យផ្សេងៗគ្នា

    Cambodia2050 Ep38: តើមហាអំណាចពិភពលោកនឹងសម្រេចចិត្តយ៉ាងណារវាងការដាក់ទ័ណ្ឌកម្មលើរុស្សី និងវិបត្តិសេដ

    Play Episode Listen Later Apr 28, 2022


    សំនួរ៖តើតម្លៃប្រេងសាំងកើនឡើងដោយសារតែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឬក៍មានកត្តាអ្វីផ្សេងហើយបើកើនឡើងបែបនេះ ថាតើយើងនឹងមានបញ្ហាប្រឈមអ្វីខ្លះហើយយើងដោះស្រាយយ៉ាងណា? ជាការពិតណាស់តម្លៃប្រេងសាំង ឧស្ម័ន  និងហ្គាសដទៃៗទៀត ដែលយើងបានឃើញនៅក្នុងរយះពេលប្រមាណ២សប្ដាហ៍កន្លងមកនេះឃើញថា បានហក់ឡើងខ្លាំងបន្ទាប់ពីរមានភាពតានតឹងឈានទៅដល់ជម្លោះប្រដាប់អាវុធ ដែលមានការបាញ់ប្រហារគ្នាដែលអ្នកខ្លះហៅថា ជាការវាយប្រហាររបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនចាប់ពីពេលនោះមកយើងឃើញថាតម្លៃប្រេងសាំង និង ប្រេងមាស៊ូត រួមទាំងប្រេងឥន្ធនៈដទៃទៀត បានហក់ឡើងធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងតំបន់ និង សកល។ ផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីការឡើងថ្លៃប្រេងជាទូទៅនេះ អាចនឹងជម្រុញឲ្យមានកំណើនដែលមាន ផលអវិជ្ជមានទៅដល់ខ្សែច្រកផលិតកម្ម ទៅដល់ពាណិជ្ជកម្ម ទៅដល់សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគមួយចំនួន ។ ហេតុអ្វីបានជាប្រេងសាំងដែលយើងឃើញថា ឡើងថ្លៃហើយធ្វើអោយជះឥទ្ធិពលដោយសារយើងឃើញហើយបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបណ្ដាលប្រទេសមួយចំនួននៅលោកខាងលិច  ជាពិសេសនៅបណ្ដាលអឺរ៉ុបខាងលិច ក៍ដូចជាប្រទេសដែលជាសមាជិកនៃអង្គការណាតូ បានធ្វើការដាក់ទាន់កម្មផ្នែកសេដ្ឋកិច្ច រួមទាំងធ្វើការរឹតត្បិតនៅសកម្មភាពផ្នែកធានាគាររបស់រុស្ស៊ី និង ដាក់បម្រាមលើការនាំចូល នៅប្រេងសាំង ឧស្ម័ន និង ហ្គាស ផ្សេងៗទៀតដែលរុស្ស៊ីជាប្រទេសដ៍ធំមួយ ដែលជាប្រទេសផលិតប្រេង ឧស្ម័ន ហ្គាសហើយនិងទំនិញមួយចំនួនទៀតដូចជាស្រូវសាលី លោហៈដែលប្រើក្នុងឧស្សាហកម្មធំៗនៅលើពិភពលោក។ សំនួរ៖ ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈមទាំងនេះថាតើអាចនឹងប៉ះពាល់ ជាពិសេសប្រទេសកម្ពុជារបស់យើង ថាយើងគួរែតធ្វើយ៉ាងណាប្រសិនបើប៉ះពាល់បែបនេះ? បើយើងក្រឡេកមើលមួយសប្ដាហ៍ចុងក្រោយនេះ យើងឃើញថាហាក់ដូចជាមិនមាននិន្នាការក្នុងការថមថយឡើងវិញ​ ការថមថយនោះគឺបណ្ដាលមកពីមានការរៀបចំសារជាថ្មីនៅខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គងរវាងបណ្ដាលប្រទេស ដែលផលិត និងផ្គត់ផ្គង ប្រេងឥន្ធនៈរួមទាំងប្រេងសាំងនិងឧស្ម័នធំៗនៅលើពិភពលោក។ ការរៀបចំអោយមាននៅការផ្គត់ផ្គង ការធានានៅការផ្គត់ផ្គង និង ការបង្កើនផលិតកម្មដោយបណ្ដាលប្រទេសដែលជាសមាគមន៍អ្នកផលិតប្រេងសាំងឡើងវិញ ជំនួសឲ្យប្រេងសាំង ឧស្ម័នដែលនាំមកពីប្រទេសរុស្ស៊ីបានធ្វើឲ្យតម្លៃប្រេងសាំងក្នុងពេលមួយសប្ដាហ៍នេះឃើញហាក់ដូចជាថមថយតម្លៃមកវិញក៍ប៉ុន្តែតម្លៃនៅតែមានកម្រិតខ្ពស់ ខ្ពស់ជាងកាលពីឆ្នាំ២០១៤កន្លងទៅទៀត។ផលប៉ះពាល់នៃការឡើងថ្លៃទំនិញ ការឡើងថ្លៃប្រេងឧស្ម័ននេះ […]

    Cambodia2050 Ep37: សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់ជម្លោះដោយវិធីណា

    Play Episode Listen Later Mar 14, 2022


    សង្គ្រាមនៅអ៊ុយក្រែន បើគិតមកដល់ពេលនេះវាជាងពីរសប្តាហ៍មកហើយ ដែលបណ្ដាលឱ្យមានការកើនឡើងប្រជាជនភាសខ្លួនជាង ២ លាននាក់គិតមកត្រឹមពេលនេះ ហើយជនភាសខ្លួនជាងពាក់កណ្ដាលបានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ហើយភាគីរុស្ស៊ី និងអ៊ុយក្រែនបានចរចាសម្របសម្រួលបើកផ្លូវបន្ថែមទៀត  ឱ្យជនភាសខ្លួនចាកចេញពីតំបន់សមរភូមិផងដែរ។ ភាគីរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងដកទ័ពចេញពីអ៊ុយក្រែន ...

    Cambodia2050 Ep36: ការទទួលមេដាយសន្តិភាពរស៊ុនហាក់របស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក តើផ្អ

    Play Episode Listen Later Mar 1, 2022


    ទាក់ទងទៅលើកត្តាអ្វីខ្លះ ដែលសន្តិភាពស៊ុន ហាក់ ជ្រើសរើសសម្ដេច ជាជ័យលាភីនៅក្នុង ឆ្នាំ 2022 នេះបើយើងមើលទៅលើលក្ខណៈរបស់ពានរង្វាន់ស៊ុន ហាក់ នេះគេផ្អែកទៅលើកត្តាមួយជាចម្បងគឺកត្តាសន្តិភាពពានរង្វាន់នេះផ្ដល់ជូនទៅដល់ឥស្សរជន ឬក៏អង្គការទាំងឡាយណាដែលមានស្នាដៃលេចធ្លោយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ

    Cambodia2050 Ep35:ការជះឥទ្ធិពល និងផលប៉ះពាល់ពីបញ្ហានៅមីយ៉ាន់ម៉ា មកលើប្រទេសក្នុងតំបន់អាស៊ាននិងសកលលោក

    Play Episode Listen Later Feb 16, 2022


    សំនួរ៖ នៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយ និយាយទាក់ទងទៅនឹងស្ថានភាពបញ្ហានៅមីយ៉ាន់ម៉ា។ យើងឃើញថានៅពេលប៉ន្មានថ្ងៃមុននេះ យើងសង្កេតឃើញថាមានភាពតឹងតែងជាងមុន មានការដុតបំផ្លាញផ្ទះប្រជាជនជាច្រើនក្នុងនោះផងដែរ។ ជាដំបូងខ្ញុំសូមឲ្យ លោក ថុង ដេវីត ជម្រាបជូនបន្តិចទាក់ទិនទៅនឹង ថាតើមានគូភាគីពាក់ព័ន្ធណាខ្លះដែលសំខាន់ៗ នៅក្នុងរឿងចម្រុងចម្រាស់ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលកំពុងតែក្ដៅកកុកនេះ? ទាក់ទងជាមួយបញ្ហា និង គូភាគីដែលបច្ចុប្បន្នកំពុងតែមានជម្លោះរាំរៃ វាងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា ជាមួយនិងក្រុមជនជាតិប្រដាប់អាវុធផ្សេងៗ បច្ចុប្បន្ននេះបញ្ហាវាមាន ឬសគល់ទាំងពីមីយ៉ាន់ម៉ាគាត់ទទួលបានឯករាជ្យតាំងពីឆ្នាំ ១៩៤៨ មកម្លេះ។ ខ្ញុំសូមងាកទៅកាន់ ប្រវត្តិសាស្រ្ដបន្តិច ដោយសារតែបញ្ហាទាំងអស់នេះ គឺជាបញ្ហាឬសគល់នៃបញ្ហាការបែងចែកជាតិសាសនៅក្នុងពេលបច្ចុប្បន្ននេះ ទី១គឺអណាចក្រអង់គ្លេស៍ ឬ ចក្រភពអង់គ្លេស៍ដែលគាត់បានចេញពីមីយ៉ាន់ម៉ានោះទៅ គាត់មិនបានដាក់ចេញ ឬ ការបង្កើតរដ្ឋាភិបាលមួយឲ្យមានភាពរឹងមាំ ដឹកនាំដោយក្រុមស៊ីវិលនោះទេ គឺគាត់ដាក់តែក្រុមភាគីណាម្នាក់ដែលគាត់គិតថាមានអំណាច ឬក៏ក្រុមគ្នាគាត់ដែលនៅក្នុងនោះឪពុកលោកស្រី អង់ សានស៊ូជី ជាប់ឆ្នោតជាប្រធានាធិបតីប៉ុន្តែលោកត្រូវបានគេធ្វើឃាតនៅពេលដែលគាត់ឡើងបានត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុន្នោះ។ ចំណែកនៅក្នុងពេលបច្ចុប្បន្ននេះ ទាក់ទងទៅនឹងពែលវេលាចាំតាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២១ មកនេះ។ យើងដឹងហើយថា ប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់ទទួលបានឯករាជ្យទទួលបានការបោះឆ្នោតតាមរយៈប្រជាធិប្បតេយ្យអស់រយៈពេលជាង ១២ឆ្នាំមកហើយ ស្រាប់តែពេលនេះវិលត្រលប់មករកភាពដើមវិញគឺ គ្រប់គ្រងដោយរដ្ឋាភិបាលយោធាដែលដឹកនាំដោយ លោក មីង ឱងលាំង។ ចំណែកឯគូបក្សដិបក្សនៅពេលបច្ចុប្បន្ននេះ យើងសង្គេតឃើញថា មានការបង្កើនសកម្មភាពវាយប្រហារក៏ដូចជាធ្វើការគៀបសង្កត់ទៅដលើក្រុមប្រឆាំង […]

    Cambodia2050 Ep34: តើការអភិវឌ្ឍន៍បៃតង (Green Growth) ជាអ្វី?

    Play Episode Listen Later Feb 8, 2022


    Green Growth នៅក្នុងន័យកម្ពុជារបស់យើងដែលបកប្រែគឺមានន័យថា ការអភិវឌ្ឍន៍បៃតង។ ហេតុអ្វីបានជាគេត្រូវចាំបាច់ត្រូវការការអភិវឌ្ឍន៍បៃតង ន័យសំខាន់បំផុតគឺយើងចង់ជំរុញការអភិវឌ្ឍមួយដែលមាននិរន្តភាព ហើយឱ្យវាមានសមភាពទៅតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ឬក៏សកម្មភាពអភិវឌ្ឍន៍ទាំងឡាយណា ដែលយើងបានគិតគូរទៅដល់បរិស្ថានដូចជា ទាក់ទងជាមួយនឹងខ្យល់របស់យើង .....

    Cambodia2050 Ep33: តើបញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande ជះឥទ្ធិពលអ្វីខ្លះ ដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្

    Play Episode Listen Later Feb 7, 2022


    ជាធម្មតាទេក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន ហើយក៏អាចហៅបានថាជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភពលោក ដែលមានបំណុលច្រើនជាងគេ ហើយយើងទាំងអស់គ្នាក៏ឃើញថា យើងក៏ជះឥទ្ធិពលមួយចំនួនពីអ្នកវិនិយោគនៅប្រទេសចិនក៏ច្រើនដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា បើសិនជាក្រុមហ៊ុននោះ មានការដួលរលំមែនយើងក៏អាចប៉ះពាល់មួយចំនួនដែរ។

    Cambodia2050 Ep32: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ (វគ្គ២ បញ្ចប់)

    Play Episode Listen Later Feb 7, 2022


    យើងឃើញថាតាមការសិក្សាថ្មីៗនេះ ជាពិសេសគឺរបាយការណ៍ក្រុមអន្តររដ្ឋាភិបាលបានវាយតម្លៃអំពីផងប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកទី 6 នេះបានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានតែកំពុងតែកើនឡើងនឹងកើតឡើងធ្ងន់ធ្ងរ ដែលទាមទារឲ្យយើងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុ។

    Cambodia2050 Ep31: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ

    Play Episode Listen Later Dec 14, 2021


    កត្តាចម្បងដែលកំណត់ជាការវិនិច្ឆ័យសម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះគឺ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ប្រសិនបើកម្ពុជាពុំមានសុខសន្តិភាព និងស្ថេរភាពនយោបាយនៅទេ កម្ពុជាមិនអាចមានឱកាសក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម កុំថាឡើយការចូលរួមលើឆាកអន្តរជាតិដើម្បីដោះស្រាយការងារផ្សេងៗ ជាពិសេសគឺលើការងារការប្រែប្រួលអាកាសធាតុនេះ

    Cambodia2050 Ep30: កិច្ចការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យក្លាយជាបេតិកភណ្ឌពិភពលោក

    Play Episode Listen Later Dec 1, 2021


    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកន្លងមក ជាពិសេសលោកជំទាវព្រឹទ្ធសភាចារ្យរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ទៅលើការងារហ្នឹងច្រើនណាស់។ យើងបានផ្ដោតទៅលើបញ្ហាបេតិកភណ្ឌវប្បធម៌ ដែលមានពីរផ្នែកគឺ បេតិកភណ្ឌវប្បធម៌ផ្នែករូបិយ និងអរូបិយ កន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ខ្លាំងណាស់ បានបង្កើតនូវសកម្មភាពធំៗដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសិល្បៈវប្បធម៌។

    Cambodia2050 Ep29: កិត្យានុភាពកម្ពុជាផ្នែកវប្បធម៍លើឆាកអន្តរជាតិ

    Play Episode Listen Later Dec 1, 2021


    កម្ពុជាបានក្លាយជាប្រទេសនៃបណ្តុំសិល្បៈ វប្បធម៌ ក្នុងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោក។ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយណាស់ សម្រាប់កម្ពុជាយើង យើងនឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី 25-26 គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ យើងនឹងមានព្រឹត្តិការណ៍អម

    Cambodia2050 Ep28: វិធីសាស្រ្តក្នុងការគ្រប់គ្រងក្រុមហ៊ុនក្នុងបរិបទកូវីដ ដើម្បីរក្សាស្ថេរភាព និងវឌ្ឍ

    Play Episode Listen Later Nov 3, 2021


    យើងសង្កេតឃើញថា បញ្ហាវិបត្តិកូវីដនេះគឺជិតពីរឆ្នាំកន្លងមកហើយ ក្នុងពីរឆ្នាំកន្លងមកនេះ យើងឃើញថា ពិភពលោកទទួលរងផលប៉ះពាល់លើសេដ្ឋកិច្ចខ្លាំងមែនទែន មិនត្រឹមតែប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែចំពោះបញ្ហាអាជីវកម្មផលិតនំស្រួយរបស់ក្រុមហ៊ុននំស្រួយលីលី យើងមានផលប៉ះពាល់មួយចំនួនដែរ គ្រាន់តែថាប៉ះពាល់នៅពេលដែលមានបញ្ហាដែលកើតឡើងភ្លាមៗ នៅក្នុងដំណាក់កាលពីដើមឆ្នាំមុនឆ្នាំ ២០២០ ក៏មានផលប៉ះពាល់ច្រើនដែរ

    Cambodia2050 Ep27: អត្ថប្រយោជន៍ និងផលប៉ះពាល់នៃប្រទាលបាតដៃនិងប្រទាលដើមដំបងយក្ស

    Play Episode Listen Later Oct 18, 2021


    ប្រទាលបាតដៃហ្នឹងយើងឃើញថា នៅប្រទេស Mexico មានគេលក់ច្រើនណាស់ ជាពិសេសគេធ្វើការលក់នៅតាមផ្សារដូចជាម្ហូបរបស់គេធម្មតារាល់ថ្ងៃ គេអាចធ្វើជាម្ហូបឆាក៏បាន ឬយកទៅអាំង ឬម្យ៉ាងទៀតគេអាចធ្វើជាសាឡាត់ដែលកាត់ស្រស់ៗ ហាន់លាយជាមួយត្រសក់ជាដើម

    Cambodia2050 Ep26: ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី សមិទ្ធផល និងទិសដៅអនាគត

    Play Episode Listen Later Oct 4, 2021


    នៅក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅនេះ ជាពិសេសចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៧០មក ខ្ញុំគិតថាយើងមានប្រជាជនកម្ពុជាជាច្រើនបានធ្វើចំណាកស្រុកទៅប្រទេសអូស្រ្តាលី និងតាំងទីលំនៅនៅទីនោះ។ មកទល់នឹងពេលនេះ យើងមានប្រវត្តិជនជាតិកម្ពុជាជាង ៦៦០០០នាក់នៅក្នុងប្រទេសអូស្រ្តាលី ដែលអាចហៅថាជាការផ្លាស់ទីដ៏ធំមួយ។

    Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩

    Play Episode Listen Later Sep 21, 2021


    ផ្នែកដែលប៉ះពាល់ធំហើយធ្ងន់ធ្ងរជាងគេបំផុត យើងឃើញហើយថាគឺជាវិស័យទេសចរណ៍ វិស័យទេសចរណ៍នេះគឺបានសឹងតែដេកស្ដូកស្ដឹងរហូតមកដល់ពេលនេះ ហើយពុំទាន់មានសភាពងើបឈរឡើងវិញបាននោះទេ។

    Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍

    Play Episode Listen Later Sep 6, 2021


    បច្ចុប្បន្នកម្ពុជារបស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ លោកបានគិតគូរណាស់ ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ចឹងហើយបានជាលោកបង្កើតឲ្យមានភារកិច្ចបន្ថែម ដែលពីមុនមកក្រសួងគឺជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះសំខាន់ ហើយត្រូវការចាំបាច់ណាស់ ដែលជួយឲ្យកម្ពុជាយើងសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 ...

    Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

    Play Episode Listen Later Aug 23, 2021


    ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។

    Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ

    Play Episode Listen Later Aug 8, 2021


    សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាសមិទ្ធផលដែលកើតចេញពីកិច្ចទំនាក់ទំនងនេះ អស់រយៈពេល 65 ឆ្នាំផងដែរ។ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដំបូងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត ទាក់ទងទៅហ្នឹង គ្រឿងឥស្សរិយយស ដែលរុស្ស៊ីបានបំពាក់ជូនប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 25 ខែកក្កដានេះ ថាតើមានន័យយ៉ាងដូចម្ដេចដែរ? នេះជាការពិតនៅពេលកាលពីថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសផ្ដល់នូវគ្រឿងឥស្សរិយយសទៅដល់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ហើយនេះគឺជាកិត្តិយស មិនត្រឹមតែចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដល់កម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូលផងដែរ។ គ្រឿងឥស្សរិយយសនេះ វាបង្ហាញអំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលយើង នៅក្នុងការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការថែរក្សានៅស្ថេរភាពនយោបាយ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ខ្ញុំសូមរំលឹកផងដែរថា ឆ្នាំនេះគឺជាឆ្នាំពិសេស ដោយសារតែកម្ពុជា និងរុស្ស៊ី បាននឹងកំពុងប្រារព្ធខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទោះបីជាស្ថានភាពកូវីដមិនអំណោយផលក្តី ក៏ប្រទេសទាំងពីរនៅក្នុងឆ្នាំ […]

    Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអា

    Play Episode Listen Later Jul 30, 2021


    កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។ សំនួរ៖  ការប្រកួតប្រជែងរវាងមហាអំណាចពីរ នៅក្នុងតំបន់គឺ ចិន និងសហរដ្ឋអាមេរិក យើងឃើញថាមហាអំណាចទាំងពីនេះបានទាញកម្ពុជាឲ្យចូលឡូកឡំជាមួយបញ្ហារបស់មហាអំណាចទាំងពីនេះផងដែរ ដោយការចោទប្រកាន់ទៅលើចំណុចផ្សេងៗ ជាច្រើន។ ទាក់ទងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ សម្រាប់លោកបណ្ឌិតផ្ទាល់យល់ឃើញយ៉ាងណាដែរ? តាមយោបល់ខ្ញុំ ខ្ញុំគិតថា​ ការប្រកួតប្រជែងមហារអំណាចលើកនេះ មានលក្ខណះកាន់តែស្រួចស្រាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមហាអំណាចចិន និងអាមេរិចដល់ដំណាក់កាលនេះ គ្មានភាគីណាមួយសុខចិត្ដឱនក្បាលដាក់ភាគីណាមួយនោះទេ។ ពួកគាត់ធ្វើយ៉ាងណាដើម្បីយកឈ្នះគ្នារៀនខ្លួន។ ជាក់ស្ដែងយើងឃើញថា ការប្រកួតប្រជែងនេះ បានសម្ដែងឲ្យឃើញស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ។ វិស័យយោធានៅតែមានការកើនកម្ដៅ នៅតាមតំបន់សមុទ្រ មហាអំណាចទាំងពីរ ជាពិសេសការជួបប្រទះគ្នារវាងនាវាចម្បាំងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកឧស្សាហ៍ជួបគ្នាជាញឹកញាប់ ពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯវិស័យសេដ្ឋកិច្ចដូចគ្នា យើងឃើញថាមហាអំណាចទាំងតែងតែនេះតែងតែជួបប្រទះគ្នារឿងពាណិជ្ជកម្ម […]

    Cambodia2050 Ep20: ស្ថានភាពវិបត្តិកូវីដ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប គុណភា

    Play Episode Listen Later Jul 11, 2021


    សំនួរ៖ ថ្ងៃនេះកម្មវិធី២០៥០ បានលើកយកប្រធានបទនិយាយទាក់ទងទៅនឹងវិបត្តិកូវីដ នៅក្នុងតំបន់ប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប។ នៅក្នុងនោះយើងក៏បានលើកពីផលប៉ះពាល់ទាក់ទងទៅនឹង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និង ថាតើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជានៅតាមទីជនបទ ជាពិសេសប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប ដើម្បីឲ្យគាត់សម្របបាននៅក្នុងសម័យកាលនៃវិបត្តិកូវីដនេះផងដែរ។ វាគ្មិនរបស់យើងនៅក្នុងថ្ងៃនេះគឺលោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចនៅវិទ្យាស្ថាន CamEd ។ តើបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ជាពិសេសប្រទេសដែលមាន GDP នៅក្នុងកម្រិតមធ្យម និង កម្រិតទាបទាំងនោះ មានផលប៉ះពាល់យ៉ាងណាខ្លះបើធៀបជាមួយនឹងកម្ពុជា ឬក៏មានភាពខុសគ្នាយ៉ាងដូចម្ដេច? បើយើងនិយាយអំពីវិបត្តិកូវីនេះ យើងឃើញថា មានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លះរួចមកហើយ តាំងពីឆ្នាំ 2020 នៅចុងខែមករា ពេលចូលឆ្នាំចិនរួច រហូតមកដល់ពេលនេះ។ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យពិភពលោកមានការខ្ទេចខ្ទាំសេដ្ឋកិច្ច ដែលយើងចាត់ទុកថា ជាវិបត្តិមួយដែលកើតឡើងប្រហាក់ប្រហែលទៅនឹង វិបត្តិនៃជំងឺអេដស៍ ដែលមានការកើតឡើងនៅក្នុងឆ្នាំ 1991។ វិបត្តិដោយសារជំងឺកូវីដ19 មានការរីករាលដាលលឿនជាងជំងឺអេដស៍ ហើយងាយស្រួលនៅក្នុងការឆ្លងជាងជំងឺអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រាន់តែយើងនៅជិតគ្នា។ ក្នុងន័យនេះមានន័យថា ផលប៉ះពាល់សំខាន់បំផុតទៅលើវិស័យសេដ្ឋកិច្ចគឺ ប៉ះទៅលើវិស័យសេវាកម្ម វិស័យសេវាកម្មបើយើងប្រៀបធៀបជាមួយនឹង បណ្ដាលប្រទេសទាំងអស់ ប្រទេសដែលរងគ្រោះរងផលប៉ះពាល់ធ្ងន់ជាងគេគឺ បណ្ដាប្រទេសដែលមានភាគរយនៃ GDP ខ្ពស់ទៅលើវិស័យសេវាកម្ម ដូចជា ប្រទេសសង្ហបុរី ប្រទេសអារ៉ាប់នៅតំបន់ឌូបៃជាដើម នោះគឺសុទ្ធតែជាប្រទេសដែលរងផលប៉ះពាល់។ យើងក្រឡេកមកមើលវិញថា តើវិស័យដទៃទៀតមានផលប៉ះពាល់ដែរឬទេ? ប្រសិនបើវិស័យសេវាកម្មនេះ មានផលប៉ះពាល់ វិស័យនានាក៏មានផលប៉ះពាល់ដែរ គ្រាន់តែមានការប៉ះពាល់តិចហើយនិងច្រើន។ […]

    Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

    Play Episode Listen Later Jun 22, 2021


    ជាការពិតណាស់ មហាអំណាចធំៗ សហរដ្ឋអាមេរិកនិងចិនកាន់តែបង្កើនការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងនេះទៀតសោតវាបានពង្រីកទីផ្សារ និងវិស័យមួយទៅវិស័យមួយ ចាប់ផ្ដើមខ្លាំងដោយសង្គ្រាមពាណិជ្ជកម្មក្នុងរដ្ឋបាលលោក ដូណាត្រាំ។ ការប្រកួតប្រជែងនៅខាងផ្នែកបច្ចេកវិទ្យាក៏ដូចជា ការលូកដៃកកាយសំណុំរឿងក្តៅនៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់របស់យើង ដូចជាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាតៃវ៉ាន់។ល។ រដ្ឋបាល Joe Biden ហាក់បីដូចជាបន្តនូវគោលនយោបាយប្រឆាំងចិនរបស់ខ្លួន។ ខ្ញុំគិតថា ជាទ្រឹស្ដីការប្រកួតប្រជែងរវាងមហាអំណាចធំៗ វាបង្កើតនូវកាលានុវត្តភាពផង និងបញ្ហាប្រឈមផង ដល់ប្រទេសតូចដូចជាកម្ពុជា។ កាលានុវត្តភាពគឺ ប្រទេសធំៗត្រូវការការគាំទ្រពីប្រទេសតូច តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។ ប៉ុន្តែបញ្ហាប្រឈមគឺថា ប្រទេសតូចៗអាច នឹងត្រូវបានគេបង្ខំឲ្យជ្រើសរើសខាងណា ហើយនេះគឺជាបញ្ហាប្រឈម។ បញ្ហាប្រឈមនេះ ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជា កាន់តែកើនឡើង រីឯឱកាសកាន់តែខើចខ្លីខើចខ្លី ដោយសារតែការប្រកួតប្រជែងកាន់តែស្រួចស្រាល និងគ្រោះថ្នាក់រវាងមហាអំណាចទាំងពីរ។ យើងឃើញថា មហាអំណាចធំៗ បានប្រើប្រាស់នូវឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់គំនាបទៅលើរដ្ឋតូចៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធជាមួយ នឹងសម្ពាធសេដ្ឋកិច្ច យើងឃើញស្រាប់ហើយចំពោះប្រទេសតូចដូចជាកម្ពុជាយើង កំពុងតែទទួលរងនូវសម្ពាធពី ការញែកពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Supply change ចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាខាងផ្នែកបច្ទេកវិទ្យា […]

    Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនកា

    Play Episode Listen Later Jun 22, 2021


    លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអោយដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2021 នេះប្រហែលជាមិនដល់ 4% ដូចដែលការព្យាករណ៍របស់ក្រុមធនាគារអភិវឌ្ឍន៍អាស៊ីទេ។ សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ 2021 នេះមានការថមថយជាងឆ្នាំ 2020 ទៅទៀត។ កាលពីឆ្នាំទៅ ប្រហែលមួយឆ្នាំមុន ខែ5 ខែ6 ឆ្នាំមុនហ្នឹង មានការព្យួរការងារ រោងចក្រខ្លះសុំបិទប៉ុន្តែរដ្ឋាភិបាលផ្ដល់អនុសាសន៍ថាឲ្យព្យួរសិន ពីព្រោះខ្វះការបញ្ជាទិញ ខ្វះតម្រូវការពីប្រទេសផ្សេងៗ ពីព្រោះតែមានស្ថានការណ៍បិទខ្ទប់ ការចរាចរផ្នែកទេសចរណ៍បានថយចុះយ៉ាងខ្លាំង តម្រូវការទិញសំលៀកបំពាក់ដើរលេងហ្នឹង ក៏ថយចុះទៅតាមហ្នឹង ធ្វើឲ្យអ្នកបញ្ជាទិញធំៗក៏គេបន្ថយទៅ។ កាលនោះមានព័ត៌មានថាជាង 230 រោងចក្រដែលបានដាក់ពាក្យស្នើសុំព្យួរ សរុបទាំងវិស័យកាត់ដេរ វិស័យទេសចរណ៍មានឈ្មោះដល់ទៅ 26 ម៉ឺននាក់ដែលគេបានព្យួរការងារ ដូចជា អ្នករត់តុកៗ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នកលក់ចំណីអាហារនៅតាមផ្លូវសៀមរាបសម្រាប់ទេសចរណ៍ហ្នឹង យើងបានធ្វើការអង្កេតទូទាំងប្រទេស នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ជាអកុសលមកដល់ពេលឆ្នាំនេះដើមឆ្នាំ 2021ហ្នឹង គឺចាប់ពីខែពីរ ព្រឹត្តិការណ៍ 20 កុម្ភៈហ្នឹង ហើយក៏មានការឆ្លងរាលដាលកើនឡើងរហូតដល់មានការបិទខ្ទប់នៅតំបន់មួយចំនួន ជាពិសេសនៅភ្នំពេញ និង ខេត្តកណ្ដាលនេះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រោងចក្រមួយចំនួន ហើយក៏មានការឆ្លង ជាពិសេសនោះឆ្លងទៅដល់កម្មករកម្មការិនីរោងចក្រ […]

    កម្ពុជា-ជប៉ុន ក្នុងភាពជាដៃគូរក្នុងកំឡុងពេលជួបវិបត្ដិកូវីដ-១៩

    Play Episode Listen Later May 23, 2021


    កម្ពុជា និង ជប៉ុន មានទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣ មករហូតដល់ បច្ចុប្បន្ននេះ អាចនិយាយបានថាជាទំនាក់ទំនងយូរអង្វែងមកហើយ អាចចាត់ទុកថាជា ប្រទេសដំបូងគេក្រោយពីសង្គ្រាមលោកលើកទី២ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ។ ទោះជានៅក្នុងកាលៈទេសៈកូវីរាតត្បាតក៏ដោយ ក្រុមហ៊ុនជប៉ុននៅតែកំពុងសម្លឹងមកប្រទេសកម្ពុជាដើម្បីបង្កើតមូលដ្ឋានផលិតកម្ម និងគម្រោងវិនិយោគនានាផងដែរ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ និងសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ចាប់តាំងពីឆ្នាំមុន។ ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលអោយមានការរីករាលដាលនៃការឆ្លងយ៉ាងច្រើននេះ គឺពិតជាមានការសោកស្តាយ ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏សំខាន់ ហើយបើទោះបីជាប្រទេសជប៉ុនក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដែលស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏យើងនៅតែសហការយ៉ាងរឹងមាំជាមួយប្រទេសកម្ពុជា។ យើងគិតថាការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ គឺជាបញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយប្រទេសជប៉ុនក៏បាននិងកំពុងផ្តល់ការគាំទ្រលើកិច្ចការនេះផងដែរ។  ចាប់តាំងពីដើមឆ្នាំមុន ជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៦០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ ចាប់ផ្តើមពីការផ្តល់នូវសម្ភារៈការពារការឆ្លង ដូចជាម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ការពារខ្លួន ការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដូចជារថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចជាដើម។ លើសពីនេះទៀត ប្រទេសជប៉ុនបានបរិច្ចាគថវិកាប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិកដល់ COVAX Facility ដើម្បីគាំទ្រដល់ការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសដែលមានតម្រូវការរួមទាំងប្រទេសកម្ពុជាផងដែរ។ យើងដឹងហើយថាវ៉ាក់សាំង AstraZeneca ប្រហែល៣២ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជារួចទៅហើយ តាមរយៈCOVAX […]

    យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិ

    Play Episode Listen Later May 1, 2021


    ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវី២០កុម្ភៈ មានផលប៉ះពាល់ដល់វិស័យ៣សំខាន់ៗ៖ ប៉ះពាល់ទៅដល់ដំណើរការ និងការអនុវត្តកម្មវិធីជំរុញផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារនៅខាងក្រៅ វិស័យសំណង់ វិស័យអចលនវត្ថុ ដោយសារតែមានការឆ្លងរីករាលដាលដល់សហគមន៍នេះ ទាក់ទងទៅនឹងផ្នែកមុខរបរតូចៗ មុខរបរអាជីវកម្មខ្នាតមធ្យមនិងផ្នែកផលិតកម្ម នៅក្នុងផ្នែកវាយនភ័ណ្ឌ ឬ ផ្នែកផលិតកម្មផ្សេងៗទៀតដែលបម្រើទីផ្សារនាំចេញ។ ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយការរីករាលដាល កូដវីដ ១៩ នៅពេលនេះ មានភាពខុសគ្នាផង និង ដូចគ្នាផង ទៅនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ការបិទប្រទេសជាជំរើសចុងក្រោយ ក្នុងការទប់ស្កាត់ការរីករាលដាល កូវីដ ១៩ ព្រោះការដាក់ប្រទេសក្នុងអាសន្ននាំអោយ មានភាពអវិជ្ជមានខ្លាំងខាងផ្នែកសេដ្ឋកិច្ច​ និងវិនិយោគ។ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ដន៍ប្រជាធិបតេយ្យ  និង អភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បើយើងនិយាយអោយខ្លីនិងជារួមឃើញថា ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ មានលក្ខណៈដូចគ្នាផងនិងខុសគ្នាផង លក្ខណៈខុសគ្នាត្រង់ថាកាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលរុញច្រានដោយវិបត្តិនៅក្នុងផ្នែកហិរញ្ញវត្ថុ ហើយក្រោយមកគឺទាក់ទងទៅនឹងវិបត្តិនៃផ្នែកអចលនវត្ថុ ហើយនិងក្រោយមកទៀតគឺ រុញច្រានដោយសេដ្ឋកិច្ចពិភពលោកតែម្ដងធ្វើអោយមានផលប៉ះពាល់ជាដំណំស្ទើរតែដួលរលំ កាលពីព្រឹត្តិការណ៍នៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ រហូតដល់ ២០១០ ទើបងើបឡើងវិញ។ បើយើងប្រៀបព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងឃើញថាវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ឬ វិស័យហិរញ្ញវត្ថុរបស់ប្រទេសនៅក្នុងតំបន់និងពិភពលោក ពុំទាន់រងផលប៉ះពាល់ ឬក៏ពុំមានបង្ហាញជាសញ្ញាថាវាប្រេះស្រាំនិងដួលរលំដែលអាចរុញច្រានវិស័យអចលនវត្ថុឲ្យដួលរលំនោះទេ ក៏ប៉ុន្តែចំណុចដែលដូចគ្នានោះគឺថា […]

    ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

    Play Episode Listen Later Apr 18, 2021


    វាគ្មិន៖ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អ្នកជំនាញនិយាយថា៖នៅខណៈដែលកម្ពុជាកំពុងមានវិបត្តិ កូវីដ វាក៏ជាឱកាសល្អសំរាប់អ្នកវិនិយោគ ពិនិត្យផែនការ និង រៀបចំយុទ្ធសស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។ វិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនៅខណៈដែលកំពុងរង់នូវវិបត្តិ កូវីដធ្ងន់ធ្ងរជាលើកដំបូង។ សំនួរដែលសួរថា តើវានឹងមានការរីកចំរើន​ឬ អាចធាក់ថយក្រោយ? នោះអាស្រ័យលើ វិធានការទប់ស្កាត់ កូវីដរបស់កម្ពុជាថាតើមានប្រសិទ្ធិភាពប៉ុណ្ណា។ តែទោះយ៉ាងណា យើងត្រូវបន្តចរន្តវិនោយោគ ដោយមានគម្រោងផែនការអោយបានត្រឹមត្រូវ។ សំរាប់អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគឺត្រូវរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជាលក្ខណៈក្រុមហ៊ុនឲ្យបានរឹងមាំ ដើម្បីថាពេលយើងវិនិយោគទៅដោយមិនមានផែនការច្បាស់លាស់ ហើយទីផ្សារយើងត្រូវផ្ដល់ចំណេះដឹងដល់ពួកគាត់មិនមែនចេះតែវិនិយោគតាមគេតាមឯងនោះទេ ទោះបីក្នុងតម្លៃថោក ឬ កម្រិតណាមួយក៏ដោយ ដូចនេះគាត់ត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ពីព្រោះថាប្រសិនបើវិនិយោគដោយមិនបានវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នៅពេលដែលជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុគឺត្រូវទាញឲ្យវិស័យទាំងមូលជួបបញ្ហា។ ដូចនេះហើយនៅពេលឥឡូវនេះអ្នកដែលមានទុននៅក្នុងដៃហើយអាចធ្វើការវិនិយោគដែលជាឱកាសល្អសម្រាប់ពួកគាត់ ហើយអ្នកដែលកំពុងជួបប្រទះបញ្ហាខ្វះខាតគឺកុំទាន់ធ្វើការវិនោយោគនិងត្រូវរៀបចំផែនការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យបានចប់សព្វគ្រប់សិន៕

    កិច្ចពិភាក្សាអំពីកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ

    Play Episode Listen Later Apr 4, 2021


    ជុំវិញកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងលើកឡើងពីប្រវត្តិគណបក្សប្រជាជនបដិវត្តន៍ឡាវដែលប្រកាន់យករបបកុម្មុយនីស្តមានចក្ខុវិស័យស្រដៀងគ្នាទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម និងមានលក្ខណៈគ្រប់គ្រងជា Political Bureau (Poliburo)។  លោកបានបន្តថា កាលពីពេលថ្មីៗនេះ មហាសន្និបាតលើកទី១១ បានបោះឆ្នោតសម្រេចដោយសភាឡាវ ឱ្យលោក ថោងលួន ស៊ីស៊ូលីត ជាប្រធានាធិបតី។ ក្នុងកំឡុងពេលសន្យាចំពោះមុខរដ្ឋសភាជាតិ និងសមាជិកក្រុមប្រឹក្សាប្រជាជន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកនឹងបន្តគាំទ្រ និងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញជាតិ បង្កើតឱ្យមានស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលសុខមាលភាព និងជីវភាពប្រជាជន គឺជាវិស័យអាទិភាព ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរឹតចំណងមិត្តភាពរវាងឡាវនិងចិន ពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូមានវាសនារួមគ្នា”។ ឆ្លើយតបទៅនឹងសំបុត្រអបអរសារទរ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសង្កត់ធ្ងន់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ជម្រុញសុខមាលភាព និងមិត្តភាព របស់ប្រជាជនទាំងពីរ ក្នុងបរិបទផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សូមបញ្ជាក់ដែរថា ចិនបានក្លាយជាម្ចាស់បំណុលជាតិ ដែលមានចំនួន៧៥ភាគរយនៃបំណុលជាតិ ពោលគឺ ៥,៩ប៊ីលានដុល្លារ […]

    ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ

    Play Episode Listen Later Mar 22, 2021


    កម្ពុជា២០៥០៖ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ ពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាពិសេសបណ្តាប្រទេសក្រីក្រដែលពឹងផ្អែកទៅលើវិស័យកសិកម្ម នៅក្នុងនោះកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក ដែលជាប់ចំណាក់ថ្នាក់លេខ១៣នៅក្នុងចំណោម១៨១ប្រទេស។ របាយការណ៍នៅឆ្នាំ២០១៩កម្ពុជាបានរង់ការខាតបង់៥៤២លានដុល្លាពីការប្រែប្រួលអាកាសធាតុដែលស្មើរនឹង២ភាគរយនៃGDPជាតិ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះហានិភ័យនៃការប្រែប្រួលអាកាសធាតុ (ទឹកជំនន់និងគ្រោះរាំងស្ងួត) ដោយសារសមត្ថភាពបន្ស៊ាំខ្លួនទាប។ ឧទាហរណ៍ទឹកជំនន់ឆ្នាំ ២០១១ សរុបនៃការខូចខាតនិងការបាត់បង់មានចំនួន ៣៥៦ លានដុល្លារសហរដ្ឋអាមេរិក ទឹកជំនន់ឆ្នាំ២០១៣ បានប៉ះពាល់ដល់គ្រួសារចំនួន ៣៧៧.៣៥៤ គ្រួសារនិងមនុស្ស ១.៨ លាននាក់រស់នៅក្នុងខេត្តចំនួន២០ (NCDM, 3013)។ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់មធ្យោបាយ និង សហការណ៍ជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានា ក៏ដូចជាស្ថាប័ន ពាក់ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។ វាគ្មិន៖ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលីសហការគាំទ្រដោយ: AMS និង AVIផលិតដោយ: LNN សូមគោរពអរគុណ

    រជ្ជកាល លោក Joe Biden នឹងមានឥទ្ធិពលយ៉ាងណាទៅលើ ការប្រកួតប្រជែសហរដ្ឋអាមេរិក និង ចិនក្នុងតំបន់

    Play Episode Listen Later Mar 9, 2021


    កម្មវិធីកម្ពុជា២០៥០៖ ប្រធានបទ៖ រជ្ជកាល លោក Joe Biden នឹងមានឥទ្ធិពលយ៉ាងណាទៅលើ ការប្រកួតប្រជែសហរដ្ឋអាមេរិក និង ចិនក្នុងតំបន់? លោក Joe Biden បានលើកយកសរសរស្តមចំនួន៤ចំណុចដើម្បីស្តាឥទ្ធិពលសហរដ្ឋអាមេរិកឡើងវិញនៅឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានខ្ទិចខ្ទាំ ក្នុងរជ្ជកាល លោក DonaldTrump? វាគ្មិន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី  អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)  ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN

    តើរបៀងវប្បធម៌មានភាពសំខាន់យ៉ាងណាខ្លះសំរាប់សេដ្ឋកិច្ចសង្គម?

    Play Episode Listen Later Mar 8, 2021


    កម្ពុជា២០៥០៖ប្រធានបទ៖ តើរបៀងវប្បធម៌មានភាពសំខាន់យ៉ាងណាខ្លះសំរាប់សេដ្ឋកិច្ចសង្គម? កម្ពុជាជាប្រទេសសម្បូរបែបទៅដោយវប្បធម៌ គម្រោងតេជោភូមិ១០០ បានតភ្ជាប់តំបន់មួយទៅតំបន់ដោយយកសក្តានុពវប្បធម៌តាមតំបន់ដើម្បីអភិវឌ្ឍន៍ជីវភាពសហគមន៍។ ដើម្បីជ្រាប់កាន់តែច្បាស់ ថាតើយើងតភ្ជាប់វប្បធម៌ និងជីវភាពប្រជាពលរដ្ឋសហគមន៍យ៉ាងណាខ្លះសូមទស្សនាកិច្ចពិភាក្សាដ៏មានសារៈសំខាន់ខាងក្រោមនេះ។ វាគ្មិន៖ បណ្ឌិតងួនផាន ភក្តី ដែលជាប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN

    ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ច តំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ២០២១

    Play Episode Listen Later Mar 8, 2021


    កម្ពុជា ២០៥០ ៖ ប្រធានបទ: ការរៀបចំផែនការយុទ្ធសាស្រ្ដ និងចរន្ដសេដ្ឋកិច្ចតំបន់ក៏ដូចជាប្រទេសកម្ពុជាឆ្នាំ2021 វាគ្មិន: លោក​បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN

    ការគ្រប់គ្រងឧស្សាហកម្មប្រេងអោយមានប្រសិទ្ធភាព តម្លាភាព

    Play Episode Listen Later Mar 8, 2021


    កម្ពុជា ២០៥០ ៖ ប្រធានបទ: ការគ្រប់គ្រងឧស្សាហកម្មប្រេងអោយមានប្រសិទ្ធភាព តម្លាភាព នោះនឹងគ្មានបណ្តាសាប្រេងកើតឡើងឡើយ វាគ្មិន: លោក​បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN

    យុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតកម្ពុជា

    Play Episode Listen Later Mar 8, 2021


    កម្ពុជា ២០៥០ ៖ ប្រធានបទ: យុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតកម្ពុជា វាគ្មិន: លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី សហការគាំទ្រដោយ: AMS និង AVI ផលិតដោយ: LNN Join: https://t.me/ApsaraMediaServices  #AMS #AVI #Cambodia2050 #ApsaraMediaServices

    តើកម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីដើរអោយទាន់យុគ្គសម័យបច្ចេកវិទ្យា និង ទាញយកប្រយោជន៍ពីវា ?

    Play Episode Listen Later Mar 8, 2021


    កម្ពុជា ២០៥0៖ តើក្រោយពីអនុមត្ថច្បាប់ស្តីពី E-COMERCE កម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីដើរអោយទាន់យុគ្គសម័យបច្ចេកវិទ្យា និង ទាញយកប្រយោជន៍ពីវា ? វាគ្មិន៖ លោក បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក នៃ វិទ្យាស្ថាន ចក្ខុ វិស័យ ប្រធានផលិតកម្មវិធី និង អ្នកសម្របសម្រួល អ្នកនាងលីលី Join: https://t.me/ApsaraMediaServices #AMS #AVI #Cambodia2050 #ApsaraMediaServices

    តើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា ចិន បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    Play Episode Listen Later Mar 8, 2021


    កម្ពុជា ២០៥០ ៖ តើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា ចិន បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?  ពីវាគ្មិន: លោក បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិតកម្មវិធី និង អ្នកសម្របសម្រួល អ្នកនាងលីលី Join: https://t.me/ApsaraMediaServices #AMS #AVI #Cambodia2050 #ApsaraMediaServices

    ភាពចំរូងចំរ៉ាស់នៅក្នុងប្រទេសថៃ

    Play Episode Listen Later Mar 8, 2021


    កម្មវិធី: កម្ពុជា២០៥០ (Cambodia 2050) ប្រធានចបទ:«ភាពចំរូងចំរ៉ាស់នៅក្នុងប្រទេសថៃ》 វាគ្មិន: លោកបណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ប្រធានដឹកនាំផលិត និង សម្របសម្រួល ឡាក់ លីលី Join: https://t.me/ApsaraMediaServices #AVI #AMS #Cambodia2050

    ស្ត្រីដើម្បីស្ត្រី

    Play Episode Listen Later Mar 7, 2021


    កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:《ស្ត្រីដើម្បីស្ត្រី》 វាគ្មិន: កញ្ញា ទូច សុជាតា អ្នកស្ថាបនិក WEMAL CAMBODIA ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី Join us on Telegram: https://t.me/ApsaraMediaServices

    ប្រជាជាតិវៃឆ្លាត

    Play Episode Listen Later Mar 6, 2021


    កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:《ប្រជាជាតិវៃឆ្លាត》 វាគ្មិន: បណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី Join us on Telegram for more update.

    ឱនភាពសេដ្ឋកិច្ចអាមេរិកក្នុងរជ្ជកាលលោក ដូណា ត្រាំ និង ​ភាពប្រែប្រួលនៃបរិបទសង្គមអាមេរិក

    Play Episode Listen Later Mar 1, 2021


    កម្មវិធី: កម្ពុជា២០៥០ ប្រធានបទ:ឱនភាពសេដ្ឋកិច្ចអាមេរិកក្នុងរជ្ជកាលលោក ដូណា ត្រាំ និង ​ភាពប្រែប្រួលនៃបរិបទសង្គមអាមេរិក វាគ្មិន: បណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រធានផលិត និង សម្របសម្រួល ឡាក់ លីលី

    ស្ថានភាននយោបាយឃោសនាបោះឆ្នោតនៅអាមេរិក មានកត្តាអ្វីខ្លះដែលនឹងជះឥទ្ធពលលើកម្ពុជា

    Play Episode Listen Later Feb 28, 2021


    កម្មវិធី: កម្ពុជា២០៥០ប្រធានបទ:《ស្ថានភាននយោបាយឃោសនាបោះឆ្នោតនៅអាមេរិក មានកត្តាអ្វីខ្លះដែលនឹងជះឥទ្ធពលលើកម្ពុជា》វាគ្មិន: បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី

    Claim Cambodia 2050

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel