Just two people talking and explore new creativity then sharing them with the audiences.
វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen
វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA
យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី @CambodiaCarCulturesofficial Audio Mixed by: @vitovvs666
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially Audio Mixed by: @vitovvs666
ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។ ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed by: Vitovvs ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from @Dkid , Zy from @zy_cheng Audio Mixed by: @vitovvs666
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng Hao Photo by: Dina.portfolio
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & Vito Audio Mixed by: Vito
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។ ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ Monirath (Jessie)
ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ! ភ្ញៀវកិត្តិយសៈ Mark & Steph
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ ដុំហ្វីល
ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត
វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។ ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD
ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង ភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់! ភ្ញៀវកិត្តិយសៈ @DararithTiv & បង អារុណ
ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់! ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។ ភ្ញៀវកិត្តិយស ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ
ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ Pheakkdey ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ កិត្តិយសៈ @FaSeng
គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុមគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ La Cima Cartel
៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ ភ្ញៀវកិត្តិយសៈ ឯកឧត្តម ហ៊ុន ម៉ានី
ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់! ភ្ញៀវកិត្តិយសៈ Pisey & Chhay
អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើងមានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។ ភ្ញៀវកិត្តិយសៈ Terry
អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេ ភ្ញៀវកិត្តិយសៈ Norith & Goofy
ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។ ភ្ញៀវកិត្តិយសៈ Lim Heng (Will) ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី! ភ្ញៀវកិត្តិយសៈ YuuHai & Rong
វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ! ភ្ញៀវកិត្តិយសៈ @Khmer1JivitOfficial Co-Host: @ravenblaze99
វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន! ភ្ញៀវកិត្តិយសៈ Your Perspective
ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត! ភ្ញៀវកិត្តិយសៈ Kaka42 & Brave
ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ Max & Dom from Rising Giants Podcast
យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ! ភ្ញៀវកិត្តិយសៈ Tinh & Uriah
ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួនឯងបាន។ ភ្ញៀវកិត្តិយសៈ Ic3_fr0Gz & Mengly Gaming
កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ Sai & Den
ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ Changster Co-Host: RavenBlaze
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ វិសាល និង វាសនា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ Mariam និង Vitou
គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់? ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ ភ្ញៀវកិត្តិយសៈ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ Co-Host: Seak
នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ ZK
មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន សាន់ ពុធ ដេបូរ៉ា - Deborah Sann
បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ ភ្ញៀវកិត្តិយសៈប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង
កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ ភ្ញៀវកិត្តិយសៈប្អូន Chan Vathanaka និង ប្អូន តាំង ប៊ុនឆៃ
គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន តាមដែលខ្លួនអាចធ្វើទៅបាន ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi
ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។ ភ្ញៀវកិត្តិយសៈ Dalis និង Sam
គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ! ភ្ញៀវកិត្តិយសៈ @JohnSey