SBS Khmer - SBS ខ្មែរ

Follow SBS Khmer - SBS ខ្មែរ
Share on
Copy link to clipboard

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - ស្តាប់​បទសម្ភាសន៍ បទយកការណ៍ និង​រឿងរ៉ាវ​សហគមន៍ ​ពី​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​ SBS​ ខ្មែរ រួម​ទាំង​​ព័ត៌មាន​ពី​ប្រទេស​អូស្រ្តាលី​ និង​ជុំវិញ​ពិភពលោក។

SBS Khmer


    • Sep 30, 2026 LATEST EPISODE
    • daily NEW EPISODES
    • 8m AVG DURATION
    • 3,669 EPISODES


    Search for episodes from SBS Khmer - SBS ខ្មែរ with a specific topic:

    Latest episodes from SBS Khmer - SBS ខ្មែរ

    រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ

    Play Episode Listen Later Sep 30, 2026 4:08


    រដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 30, 2026 13:22


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។

    កងទ័ពកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅតាមព្រំដែន

    Play Episode Listen Later Sep 30, 2026 2:43


    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំប្រទេសរបស់ភាគីទាំងពីរផងដែរ។

    តើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី ប៉ះពាល់អ្វីខ្លះដល់សហគម

    Play Episode Listen Later Sep 29, 2026 15:21


    កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានប្រកាសពីការផ្លាស់ប្តូរវិធានការទិដ្ឋាការមួយចំនួនដែលប៉ះពាល់ខ្លាំង ដល់សហគមន៍ខ្មែរយើងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាអ្នកមានបំណងចូលមកក្នុងប្រទេសនេះផងដែរ។ SBS ខ្មែរបានសម្ភាសន៍ជាមួយលោក ស៊ុក សារ៉េត ភ្នាក់ងារអន្តោរប្រវេសន៍ដែលចុះបញ្ជីការត្រឹមត្រូវ និងមានបទពិសោធន៍មួយរូបនៅទីក្រុងស៊ីដនី ដើម្បីបកស្រាយលម្អិត។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 29, 2026 5:21


    ** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់0.25% ដូចការរំពឹងទុកយ៉ាងទូលំទូលាយ។ ** OpenAI សុំទោសចំពោះការដោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារដែលលួចចូលសេវាកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។ ** មន្ត្រីអាមេរិកនិយាយជាមួយអ្នកសម្រុះសម្រួលអំពីសង្គ្រាមអ៊ីរ៉ង់។#sbsaudiopodcast

    Who really runs Australia, and where you fit in | How Australia Works - តើអ្នកណាជាអ្នកគ្រប់គ្រងប្រទេសអូស្ត្រាលីពិតប្រាកដ? | How Australia Works

    Play Episode Listen Later Sep 28, 2026 10:15


    Do you know who can help you with a business permit, a rental problem or family support? Through the stories of Fedele, Carol and Abeer, learn how Australia's three levels of government work. Find out what local, state or territory, and federal governments are responsible for and where to turn for help. - តើអ្នកដឹងទេថាអ្នកណាអាចជួយអ្នកបាន ទាក់ទងនឹងការសុំអាជ្ញាបណ្ណអាជីវកម្ម មានបញ្ហាពេលជួលផ្ទះ ឬការគាំទ្រផ្នែកក្រុមគ្រួសារ? តាមរយៈរឿងរ៉ាវរបស់លោក Fedele អ្នកនាង Carol និងអ្នកនាង Abeer សិក្សាពីរបៀបដំណើរការរបស់រដ្ឋាភិបាលអូស្ត្រាលីទាំងបីកម្រិត។ ឈ្វេងយល់ថាតើរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋឬដែនដី និងថ្នាក់សហព័ន្ធ មានតួនាទីទទួលខុសត្រូវលើអ្វីខ្លះ និងត្រូវស្វែងរកជំនួយនៅឯណា។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.

    You are already inside the system | How Australia Works - ឈ្វេងយល់ពីដំណើរការនៃប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី | How Australia Works

    Play Episode Listen Later Sep 28, 2026 5:04


    How do Australia's governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - តើរដ្ឋាភិបាល ច្បាប់ និងសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី មានឥទ្ធិពលយ៉ាងណាមកលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក? តាមរយៈរឿងរ៉ាវជាក់ស្តែង ការចាប់ផ្តើមនៃខ្សែផតខាស្តិ៍ជាស៊េរីនេះនឹងបង្ហាញអ្នក ថាតើត្រូវចាប់ផ្តើមពីចំណុចណាខ្លះនៅពេលអ្នកត្រូវការព័ត៌មាន និងការគាំទ្រ ព្រមទាំងរបៀបនៃការចោទសួរអំពីសេចក្តីសម្រេចណាមួយ។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.

    #118 Losing a job (Med) - សិក្សាភាសាអង់គ្លេសភាគទី118៖ ការបាត់បង់ការងារ

    Play Episode Listen Later Sep 27, 2026 11:48


    Learn English for talking about losing your job. Practise ways to explain workplace changes and sympathetic responses to someone who has had bad news. - សិក្សាភាសាអង់គ្លេសសម្រាប់ការនិយាយអំពីការបាត់បង់ការងារ។ អនុវត្តវិធីដើម្បីពន្យល់ពីការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងការឆ្លើយតបប្រកបដោយការយល់ចិត្តចំពោះអ្នកដែលទើបទទួលបាននូវដំណឹងមិនល្អ។Keep practising the phrases from this episode and test what you've learned with our quiz here. - Keep practising the phrases from this episode and test what you've learned with our quiz here.

    នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 26, 2026 4:40


    ** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។

    កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេក

    Play Episode Listen Later Sep 25, 2026 5:25


    កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។

    នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 25, 2026 12:25


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។#sbsaudiopodcast

    ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តា

    Play Episode Listen Later Sep 24, 2026 12:11


    របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង ខណៈដែលអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់ឆ្នេរសមុទ្រនៃរដ្ឋ គ្វីនស្លេន គឺជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេ។#sbsaudiopodcast

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 24, 2026 4:19


    *** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។#sbsaudiopodcast

    កម្ពុជាសហការជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន

    Play Episode Listen Later Sep 23, 2026 10:22


    ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ចំនួន ៥ករណី ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 23, 2026 11:39


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ *** កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពង្រីកវត្តមានយោធារបស់អាមេរិកនៅហ្គ្រីនឡែន។

    តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរ

    Play Episode Listen Later Sep 22, 2026 11:59


    ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសពីការដាក់បេក្ខភាពរបស់អូស្ត្រាលីសម្រាប់អាសនៈនៅក្នុងស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធទទួលបាននូវសេចក្តីអំពាវនាវជាបន្ទាន់ពីអង្គការសហប្រជាជាតិផងដែរ ឱ្យដោះស្រាយបញ្ហានៃចំនួនកុមារជនជាតិដើមភាគតិចដ៏ច្រើនលើសលប់ដែលកំពុងជាប់ឃុំឃាំង។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 22, 2026 5:03


    *** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។#sbsaudiopodcast

    What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី

    Play Episode Listen Later Sep 21, 2026 10:35


    National parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ តំបន់អភិរក្សជម្រកសត្វសមុទ្រ និងតំបន់ការពាររបស់ជនជាតិដើមភាគតិច ការពារបរិស្ថានផ្សេងៗគ្នា និងដំណើរការក្រោមវិធានខុសៗគ្នា។ តើអ្វីដែលធ្វើឱ្យតំបន់ការពាររបស់ជនជាតិដើមភាគតិចមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត? ហើយតើអ្នកអាចដឹងដោយរបៀបណាថា តើគេអនុញ្ញាតឱ្យអ្នកចូលទៅទស្សនាក្នុងតំបន់ទាំងនោះដែរឬទេ?

    នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 19, 2026 4:55


    ** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។

    អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ ​និង​អ្នក​ផ្លាស់ប្តូរ​ទិដ្ឋាកា​

    Play Episode Listen Later Sep 18, 2026 13:45


    រដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសពីការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងបង្ក្រាបលើការផ្លាស់ប្តូរប្រភេទទិដ្ឋាការជាបន្តបន្ទាប់ដើម្បីបន្តស្នាក់នៅផងដែរ។

    នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 18, 2026 12:32


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សហ្រ្គីនប្រៀបធៀបផែនការអន្តោប្រវេសន៍របស់គណបក្សលេប័រ ទៅនឹងវិធានការបង្ក្រាបរបស់អាមេរិក។ ** រដ្ឋគ្វីនស្លេនបដិសេធគំរូរបស់រដ្ឋញូសៅវែល ដែលអនុញ្ញាតឱ្យអ្នកបើកបរមានសារធាតុកញ្ឆាក្នុងខ្លួនកម្រិតតិចតួច អាចបើកបរលើដងផ្លូវបាន។ ** កូរ៉េខាងជើងថា ខ្លួននឹងចាត់វិធានការឆ្លើយតបខ្លាំងក្លាជាងមុន ចំពោះសមយុទ្ធយោធាដែលដឹកនាំដោយ អាមេរិកនៅឧបទ្វីបកូរ៉េ។#sbsaudiopodcast

    កម្ពុជា-ថៃ នឹងបន្តប្រជុំ នៅទីក្រុងឡាអេ នៅខែតុលាខាងមុខ

    Play Episode Listen Later Sep 17, 2026 5:12


    ដំណើរការផ្សះផ្សាលើកដំបូងរយៈពេល២ថ្ងៃកន្លះ គិតចាប់ពីរសៀលថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ហៅកាត់ថាUNCLOS បានបិទបញ្ចប់ហើយ។ ដំណើរការផ្សះផ្សាលើកទីពីរនឹងធ្វើឡើងនាថ្ងៃទី ១៤-១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើតាម លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា។#sbsaudiopodcast

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 17, 2026 4:18


    *** ក្តីបារម្ភចំពោះសំណើពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី។ *** សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ *** ក្មេងជំទង់ពីរនាក់ត្រូវឡើងតុលាការកុមារនៅថ្ងៃនេះ ពាក់ព័ន្ធករណីឃាតកម្មបាញ់ខុសអត្តសញ្ញាណ។#sbsaudiopodcast

    កម្ពុជាប្តឹងថៃទៅអង្គការហាមឃាត់អាវុធគីមី

    Play Episode Listen Later Sep 16, 2026 6:26


    កម្ពុជា បានដាក់ពាក្យបណ្តឹង ទៅអង្គការហាមឃាត់អាវុធគីមី ដោយសារតែយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ក្នុងអំឡុងពេលវាយប្រហារមកលើកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់អង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ស៊ីម៉ាក បានរកឃើញថា មានជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជា ចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុគីមី ចេញពីអាវុធគីមីរបស់យោធាថៃ ដែលបានបាញ់ចូលទឹកដីកម្ពុជា។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 16, 2026 12:12


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នឹងបង្ហាញអំពីគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ នៅឯក្លឹបអ្នកសារព័ត៌មានជាតិ... ** របាយការណ៍មួយបានបង្ហាញពីគម្លាតនៃស្តង់ដារទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសហគមន៍ជនជាតិដើមដំបូងនៅតំបន់ដាច់ស្រយាល... ** គ្រោងការណ៍ថ្មីអនុញ្ញាតឱ្យអ្នកជួលផ្ទេរប្រាក់កក់ដែលមានស្រាប់ ពីអចលនទ្រព្យមួយទៅអចលនទ្រព្យមួយទៀត ក្នុងរដ្ឋញូសៅវែល។

    ដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS នៅ​ប្រទេស​សិង្ហបុរី

    Play Episode Listen Later Sep 16, 2026 10:22


    នៅក្នុងដំណើរការផ្សះផ្សា ក្រោមយន្តការ UNCLOS នៅប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសនូវគោលបំណងដ៏ចម្បងរបស់ខ្លួន គឺកម្ពុជា ចង់សម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។

    តើពេលណាដែលអ្នកគួរចាប់ផ្តើមគិតអំពី NDIS ឬ សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ?

    Play Episode Listen Later Sep 15, 2026 11:26


    NDIS គឺជាកម្មវិធីធានារ៉ាប់រងពិការភាពជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិ និងការគាំទ្រដល់ជនមានពិការភាព ខណៈដែល Home Care Support គឺជាសេវាកម្មជួយជ្រោមជ្រែង ឬថែទាំសុខភាពដល់បុគ្គលម្នាក់ៗនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ មានសុវត្ថិភាព និងមានភាពងាយស្រួល។ តើនរណាដែលអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ ហើយតើគួរចាប់ផ្តើមនៅពេលណា? សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម គីម ប៊ិន នាយកក្រុមហ៊ុន KBL Health Care។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 15, 2026 5:14


    ** រដ្ឋាភិបាលបញ្ជាក់ថា នឹងមិនមានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈឡើយ។ ** សាកលវិទ្យាល័យនានាបង្ហាញក្តីបារម្ភចំពោះផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ** ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កឱ្យមនុស្សផុតពូជ។#sbsaudiopodcast

    Birth and pregnancy care options in Australia - ជម្រើសសម្រាប់ការថែទាំគភ៌ និងការសម្រាលបុត្រក្នុងប្រទេសអូស្ត្រាលី

    Play Episode Listen Later Sep 15, 2026 13:06


    If you're first-time parents in Australia, choosing where and how to give birth can feel overwhelming. Whether you go through the public or private health system, it is important to understand your options and know where to reach out for advice to make the right decision for you and your baby. - ប្រសិនបើលោមអ្នកធ្វើជាឪពុកម្តាយគេជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ការជ្រើសរើសទីកន្លែង និងវិធីសាស្ត្រក្នុងការសម្រាលកូន អាចជារឿងមួយដែលធ្វើឱ្យមានអារម្មណ៍ស្មុគស្មាញ ឬពិបាកសម្រេចចិត្ត។ មិនថាអ្នកជ្រើសរើសសេវាសុខាភិបាលសាធារណៈ ឬឯកជននោះទេ វាជារឿងសំខាន់ណាស់ក្នុងការស្វែងយល់អំពីជម្រើសនានា និងដឹងថាត្រូវស្វែងរកការណែនាំពីទីណា ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្លួនអ្នក និងកូនរបស់អ្នក។

    នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 12, 2026 5:15


    ** របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅអូស្រ្តាលីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ** បុរសម្នាក់ត្រូវជាប់ពន្ធនាគារបីឆ្នាំ បន្ទាប់ពីកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិន។ ** ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀ ដោះស្រាយអត្រាកើនឡើងនៃការលួចរថយន្ត និងចោរគាស់ផ្ទះ។

    នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ

    Play Episode Listen Later Sep 11, 2026 3:14


    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើការបាក់ច្រាំង បណ្តាលមកពីអ្វីឱ្យពិតប្រាកដ។

    នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 11, 2026 13:31


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។

    ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    Play Episode Listen Later Sep 11, 2026 4:17


    កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។

    តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដ

    Play Episode Listen Later Sep 10, 2026 14:21


    យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់សេវាកម្មគាំទ្រដែលឆ្លើយតបតាមវប្បធម៌។#sbsaudiopodcast

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 10, 2026 5:03


    ** រដ្ឋាភិបាលអូស្ត្រាលីបើកបង្ហាញផែនការសម្រាប់គម្រោងបម្រុងទុកឧស្ម័នថ្នាក់ជាតិជាលើកដំបូង។ ** ការគាំទ្រដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិនៅក្រៅប្រទេស ក្នុងទិវា R U OK? ** ប្រទេសនេប៉ាល់ស្វែងរកថវិកាជាង ៧ ពាន់លានដុល្លារដើម្បីកសាងឡើងវិញបន្ទាប់ពីទឹកជំនន់ ។#sbsaudiopodcast

    កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ

    Play Episode Listen Later Sep 9, 2026 2:37


    កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 9, 2026 12:33


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆ្មក់ចូលឆែកឆេរ នៅទីស្នាក់ការកណ្តាលរបស់សហជីពសំណង់ CFMEU។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានការពារកម្មវិធីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ៥៦០លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់ថាសូកប៉ាន់សុំសន្លឹកឆ្នោត។ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ លោកស្រី Blanche d'Alpuget បានទទួលមរណភាពក្នុងជន្មាយុ ៨២វស្សា។

    រដ្ឋមន្ត្រីមហាផ្ទៃក​ម្ពុជាណែនាំឱ្យពិនិត្យឡើងវិញលើការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក

    Play Episode Listen Later Sep 9, 2026 7:02


    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ជាអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ លើការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានរកឃើញថា ការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក តាមបណ្ដាខេត្តមួយចំនួនមានតម្លៃ ថ្លៃកប់ពពក និងខុសប្រក្រតី។

    What are my rights if stopped by police in Australia? - តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ក្ន

    Play Episode Listen Later Sep 8, 2026 11:14


    Police officers have a range of operational powers they can exercise under legislation, including to ask questions, give ‘move on' directions and conduct searches. Here's what you need to know about your basic rights and obligations in a police interaction. - នៅប្រទេសអូស្ត្រាលី មន្ត្រីប៉ូលិសមានអំណាចផ្លូវច្បាប់ជាច្រើន ក្រោមច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ ស៊ើបអង្កេតបទល្មើស និងអនុវត្តច្បាប់ចរាចរណ៍។ អំណាចទាំងនោះរួមមាន អំណាចសួរនាំ ផ្តល់ទិសដៅឱ្យ «បន្តដំណើរ» និងធ្វើការរុករកឆែកឆេរ ប៉ុន្តែមានតែក្នុងកាលៈទេសៈដែលកំណត់ដោយច្បាប់ប៉ុណ្ណោះ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 8, 2026 4:49


    **មជ្ឈមណ្ឌលគាំទ្រសម្រាប់តែក្រុមគ្រួសារអូស្ត្រាលី បើកដំណើរការនៅទីក្រុងខាត់ម៉ាន់ឌូ ខណៈដែលការឆ្លើយតបនឹងទឹកជំនន់នៅតែបន្ត។ ** មនុស្សពីរនាក់ស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅគ្វីនស្លេន។ ** សភានឹងបោះឆ្នោតលើច្បាប់ដើម្បីផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបិទប្រព័ន្ធដោះស្រាយបញ្ហារបស់ពួកគេ។#sbsaudiopodcast

    #117 Borrowing books at the library (Med) - សិក្សាភាសាអង់គ្លេសភាគទី117៖ ការខ្ចីសៀវភៅនៅបណ្ណាល័យ

    Play Episode Listen Later Sep 5, 2026 14:58


    Learn English useful for visiting a library. Practise everyday phrases for returning borrowed items, asking about late fees and due dates, renewing items, reserving titles, and using the library catalogue. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការទៅបណ្ណាល័យ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ការសងវត្ថុដែលបានខ្ចីត្រឡប់មកវិញ សួរអំពីថ្លៃសេវាពេលសងយឺត និងដល់កាលបរិច្ឆេទកំណត់ ការបន្តពេលខ្ចី ការកក់សៀវភៅទុកមុន និងការប្រើប្រាស់ឯកសារបណ្ណាល័យ។Keep practising the phrases from this episode and test what you've learned with our quiz here. - Keep practising the phrases from this episode and test what you've learned with our quiz here.

    ម្ចាស់ពានរង្វាន់នំផាយឆ្ងាញ់បំផុត​នៅ​ប្រទេស​អូស្រ្តាលីប្រចាំឆ្នាំ២០២៦

    Play Episode Listen Later Sep 3, 2026 12:39


    មិនមែនជាលើកដំបូងៗ តែជាច្រើនលើកច្រើនសារមកហើយដែល The Country Cob Bakery បានឈ្នះពានរង្វាន់នំផាយឆ្ងាញ់បំផុតរបស់អូស្រ្តាលី -Australia Best Pie Award។ តើកត្តាអ្វីខ្លះដែលនាំឲ្យហាងដុតនំរបស់ខ្មែរអូស្រ្តាលីមួយនេះទទួលបានជ័យជម្នះម្តងហើយម្តងទៀត? សូមស្តាប់បទសម្ភាសន៍ជាមួយសហស្ថាបនិក លោក ឃុន ចាន់រតនា។

    លោក រ៉ុង ឈុន ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីសិទ្ធិធ្វើនយោបាយឡើងវិញ

    Play Episode Listen Later Sep 3, 2026 5:24


    លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន ហើយសព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទៅដាក់ញត្តិ នៅខុទ្ទកាល័យព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះមហាក្សត្រ ដើម្បីឱ្យលោក មានសិទ្ធិធ្វើនយោបាយឡើងវិញ។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 3, 2026 4:50


    ** រដ្ឋាភិបាលសហព័ន្ធការពារការផ្លាស់ប្តូរពន្ធថ្មីៗរបស់ខ្លួន បន្ទាប់ពីការព្យាករណ៍ធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះសម្បែងនៅទូទាំងប្រទេសអូស្រ្តាលី។ ** គណបក្សសម្ព័ន្ធប្រកាសពីផែនការកាត់បន្ថយពន្ធលើថ្នាំជក់ចំនួន ៨០ ភាគរយ។ ** អូស្ត្រាលីនឹងដាក់ពង្រាយប្រតិបត្តិករជំនាញខាងដ្រូនទៅកាន់ប្រទេសនេប៉ាល់។

    ប៉ូលិសចរាចរណ៍ចាប់ផ្តើមផាកពិន័យឡើងវិញនៅកម្ពុជា ពិសេសនៅភ្នំពេញ

    Play Episode Listen Later Sep 2, 2026 4:02


    ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ប៉ូលិសចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដោយផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ នៅតំបន់ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅ ចំនួន ៤ផ្សេងទៀត រួមាន នៅខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

    នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 2, 2026 12:13


    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលី ឆ្មក់ចូលឆែកឆេរផ្ទះអតីតប្រធានសហជីព CFMEU ពាក់ព័ន្ធអំពើពុករលួយនៅក្នុងឧស្សាហកម្មសំណង់របស់រដ្ឋវិចថូរៀ។ ** ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Bathla Group កំពុងបង្កើនការព្រួយបារម្ភថ្មីៗ អំពីកង្វះខាតលំនៅដ្ឋាននៅទីក្រុងស៊ីដនី។ **ជនជាតិអូស្ត្រាលី ៥ នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់-ទីបេ។

    កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រ

    Play Episode Listen Later Sep 2, 2026 6:04


    កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសនៅយប់ថ្ងៃទី១ ខែកញ្ញា ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន នៅក្នុងសង្គ្រាម កាលពីខែធ្នូ ឆ្នាំ២០២៥។

    នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦

    Play Episode Listen Later Sep 1, 2026 5:06


    **ជំនួយបន្ថែមសម្រាប់ប្រទេសនេប៉ាល់ពីប្រទេសអូស្ត្រាលី ខណៈប្រជាជនអូស្រ្តាលីយ៉ាងហោចណាស់ម្នាក់ស្លាប់។ ** វេទិកាកោះប៉ាស៊ីហ្វិក៖ អូស្ត្រាលីនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ តែគោរពប្រទេសដទៃដែលមានជំហរខុសគ្នា។ ** តម្លៃផ្ទះសម្បែងនៅប្រទេសអូស្រ្តាលីបន្តធ្លាក់ចុះ៥ខែជាប់ៗគ្នា។

    How can my child learn about Indigenous Australia? - តើកូនរបស់ខ្ញុំអាចរៀនអំពីជនជាតិដើមអូស្ត្រាលីបានដោយរបៀបណា?

    Play Episode Listen Later Sep 1, 2026 9:36


    Supporting your child's connection with the world's oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you're new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ការគាំទ្រដល់ការផ្សារភ្ជាប់កូនរបស់អ្នក ជាមួយនឹងវប្បធម៌ដែលនៅរស់រានដ៏ចំណាស់បំផុតរបស់ពិភពលោកនេះ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយ ដែលអ្នកអាចផ្តល់ជូនពួកគេ ខណៈពេលកំពុងចិញ្ចឹមបីបាច់ពួកគេនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែប្រសិនបើអ្នកទើបតែមកដល់ប្រទេសនេះថ្មោងថ្មី អ្នកប្រហែលជាមិនប្រាកដថាត្រូវចាប់ផ្តើមពីទីណានោះទេ។ នៅក្នុងរបាយការណ៍វគ្គនេះ អ្នកនឹងរៀនអំពីធនធានអប់រំដែលសមស្របតាមវ័យ សកម្មភាពសហគមន៍ និងបទពិសោធន៍ប្រចាំថ្ងៃ ដែលអាចជួយអ្នក និងកូនរបស់អ្នក ឱ្យរៀនបន្ថែមអំពីប្រជាជន វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមដំបូងអូស្ត្រាលី។

    នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦

    Play Episode Listen Later Aug 29, 2026 4:35


    ** អង្គការសហប្រជាជាតិកំពុងព្រមានប្រឆាំងនឹងការកើនឡើងកំដៅបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ** ការស្រាវជ្រាវថ្មី៖ ការស្លាប់ទាក់ទងនឹងគ្រឿងញៀន គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអូស្ត្រាលី។ ** ដែនដីភាគខាងជើងអនុម័តសេចក្តីព្រាងច្បាប់ធ្វើឱ្យការស្លាប់ដោយជំនួយស្ម័គ្រចិត្ត ស្របច្បាប់។

    មន្ដ្រីចំណុះក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ បើបង្កគ្រោះថ្នាក់ចរាចរណ៍

    Play Episode Listen Later Aug 28, 2026 3:20


    រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសថា នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ នៅក្នុងសង្គមកម្ពុជា។ ក្រៅពីនេះ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួន ដែលបានបង្កឡើង ក្នុងពេលស្រវឹងស្រានោះផងដែរ។

    Claim SBS Khmer - SBS ខ្មែរ

    In order to claim this podcast we'll send an email to with a verification link. Simply click the link and you will be able to edit tags, request a refresh, and other features to take control of your podcast page!

    Claim Cancel