POPULARITY
Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍ និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ នៅក្នុងបេសកកម្មទី១នេះ នឹងមិនមានដឹកអវកាសយានិកនោះទេ ដោយមានតែតួយានទទេតែប៉ុណ្ណោះ ដើម្បីជាការសាកល្បងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាសថ្មី មុននឹងឈានទៅដឹកអវកាសយានិក។ បេសកកម្ម Artemis-1 ត្រូវបាញ់បង្ហោះ ដោយប្រើរ៉ុកកែត SLS ដោយបាញ់បង្ហោះចេញពី Launch Pad 39B (Cape Canaveral, Florida) ដែលជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលគេធ្លាប់ប្រើ ដើម្បីបាញ់បង្ហោះយានទៅកាន់ព្រះចន្ទ កាលពីក្នុងគម្រោងអាប៉ូឡូ។ ជិតដល់ពេលបាញ់បង្ហោះ អ៊ីដ្រូសែន និងអុកស៊ីសែន ត្រូវគេបង្ហូរចូលទៅបំពេញធុងឥន្ធនៈ ហើយបន្ទាប់មកទៀត ការរាប់ថយក្រោយ (Countdown) ត្រូវចាប់ផ្តើមនៅ ១៥វិនាទីមុន ឬ T-15seconds។ ការបញ្ឆេះម៉ូទ័រត្រូវចាប់ផ្តើមពីម៉ូទ័រទាំង ៤ របស់ Core Stage ហើយបន្ទាប់មកទៀត ទើបម៉ូទ័ររបស់ប៊ូស្ទ័រត្រូវចាប់ផ្តើម បង្កើតជាកម្លាំងដំណោលសរុបរហូតដល់ទៅជិត ៤ម៉ឺនគីឡូញូតុន រុញតួរ៉ុកកែត ដែលមានទម្ងន់សរុបជិត ៣ពាន់តោន ឲ្យហោះចេញពីទីតាំងបាញ់បង្ហោះ។ ៩០វិនាទីក្រោយបាញ់បង្ហោះ រ៉ុកកែតបង្កើនល្បឿនរហូតដល់កម្រិតមួយ ដែលសម្ពាធ ដោយកម្លាំងកកិតដោយស្រទាប់បរិយាកាស ទៅលើតួរ៉ុកកែត ត្រូវកើនឡើងដល់កម្រិតអតិបរមា ដែលគេហៅជាភាសាអង់គ្លេសថា Maximum Dynamic Pressure (Max Q)។ ប្រមាណជា ២នាទី ក្រោយបាញ់បង្ហោះ រ៉ុកកែតធ្វើដំណើរទៅដល់រយៈកម្ពស់ប្រមាណជា ៤៥គីឡូម៉ែត្រពីដី ប៊ូស្ទ័រទាំងពីរប្រើអស់ឥន្ធនៈ ហើយក៏ត្រូវផ្តាច់ខ្លួនចេញ ដោយទុកតែ Core Stage ជាមួយនឹងម៉ូទ័រ RS-25 ទាំង ៤គ្រឿង ជាអ្នកបន្តដំណើរទៅមុខ ឆ្ពោះទៅកាន់គន្លងតារាវិថីជុំវិញផែនដី។ ក្រោយពីរ៉ុកកែតធ្វើដំណើរចេញផុតពីស្រទាប់បរិយាកាស សម្បកដែកដែលស្រោបពីខាងក្រៅ ដើម្បីការពារយាន Orion ពីភាពកកិតនឹងស្រទាប់បរិយាកាស ក៏ត្រូវផ្តាច់ចេញ ហើយប្រមាណជា ៤០វិនាទីក្រោយមកទៀត ប្រព័ន្ធសុវត្ថិភាព (Launch Abort System) ដែលលែងចាំបាច់ទៀតហើយនោះក៏ត្រូវផ្តាច់ចេញពីតួយានផងដែរ។ ប្រមាណជា ៨នាទីក្រោយបាញ់បង្ហោះ នៅពេលដែលរ៉ុកកែតធ្វើដំណើរទៅដល់រយៈកម្ពស់ប្រមាណជាជាតិ ១៦០គីឡូម៉ែត្រពីដី ហើយរ៉ុកកែតក៏បង្កើនល្បឿនដល់កម្រិតមួយ ដែលគេចង់បានហើយនោះ ម៉ូទ័រទាំង ៤គ្រឿងត្រូវគេពន្លត់ (Main Engine Cut-off) ហើយ Core Stage ក៏ត្រូវគេផ្តាច់ចេញ ដោយទុកតែ Upper Stage ឲ្យនៅភ្ជាប់ជាមួយនឹងយាន Orion។ ក្រោយពីផ្តាច់ចេញពី Core Stage ផ្ទាំងសូឡា ចំនួន ៤ ដែលនៅជាប់នឹងយាន Orion ក៏ត្រូវគេពន្លាតចេញ ដើម្បីអាចចាប់ផ្តើមផលិតថាមពលអគ្គិសនីដោយខ្លួនឯង ហើយបន្ទាប់មកទៀត ម៉ូទ័ររបស់កំណាត់ទី២ ក៏ត្រូវគេចាប់ផ្តើមបញ្ឆេះ ក្នុងយន្តការមួយ ដែលគេហៅជាភាសាអង់គ្លេសថា Perigee Raise Maneuver ដើម្បីរុញយានឲ្យចូលទៅក្នុងគន្លងតារាវិថី ក្នុងរយៈកម្ពស់ ចន្លោះពីប្រមាណជា ៥០០គីឡូម៉ែត្រ ទៅ ១៨០០គីឡូម៉ែត្រពីដី (គន្លងតារាវិថីទាប ឬ Low Earth Orbit)។ ប្រមាណជាជាង ១ម៉ោង ក្រោយបាញ់បង្ហោះ និងក្រោយពីធ្វើដំណើរបានមួយជុំផែនដី Upper Stage ត្រូវបញ្ឆេះម៉ូទ័រសាជាថ្មីម្តងទៀត នៅក្នុងយន្តការដែលគេឲ្យឈ្មោះថា Trans-Lunar Injection Burn (TLI) ដើម្បីរុញយាន Orion ឲ្យចេញពីគន្លងតារាវិថីជុំវិញផែនដី ហើយធ្វើដំណើរសំដៅទៅកាន់គន្លងរបស់ព្រះចន្ទ។ នៅពេលទៅដល់ចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រពីព្រះចន្ទ យាន Orion ត្រូវប្រើម៉ូទ័រ ដែលនៅជាប់នឹង Service Module ដើម្បីបន្ថយល្បឿន ហើយចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ។ ក្រោយពីធ្វើដំណើរជុំវិញព្រះចន្ទរួចហើយ Orion នឹងបញ្ឆេះម៉ូទ័រសាជាថ្មីម្តងទៀត ដើម្បីបង្កើនល្បឿនឲ្យចេញផុតពីគន្លងជុំវិញព្រះចន្ទ ហើយធ្វើដំណើរសំដៅត្រឡប់មកកាន់ភពផែនដីវិញ ដោយធ្វើដំណើរទៅតាមគន្លងមួយ ដែលនឹងត្រូវនាំ Orion ឲ្យហោះសំដៅចូលរហូតទៅដល់ស្រទាប់បរិយាកាសផែនដី។ នៅពេលដែលយាន Orion ធ្វើដំណើរមកដល់ក្នុងចម្ងាយប្រមាណជា ៥ពាន់គីឡូម៉ែត្រពីដី Service Module ដែលគេលែងត្រូវការទៀតហើយនោះ នឹងត្រូវផ្តាច់ខ្លួនចេញ ដោយទុកតែ Crew Module ឲ្យហោះសំដៅមកកាន់ស្រទាប់បរិយាកាសផែនដី ហើយមុនពេលមកដល់ស្រទាប់បរិយាកាស Crew Module (ដែលមានរាងជាសាជី) ត្រូវបង្វិលត្រឡប់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យផ្នែកដែលមានខែលការពារកម្តៅស្ថិតនៅខាងមុខ ដើម្បីការពារតួយានពីភាពកកិតនឹងស្រទាប់បរិយាកាស។ ដំណើរចូលមកកាន់ស្រទាប់បរិយាកាសផែនដី ដែលគេហៅជាភាសាអង់គ្លេសថា « Reentry » ចាប់ផ្តើមនៅរយៈកម្ពស់ប្រមាណជា ១២០គីឡូម៉ែត្រពីដី ដោយនៅពេលនោះ Orion ធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅប្រមាណជា ១១គីឡូម៉ែត្រក្នុងមួយវិនាទី មុននឹងបន្ថយល្បឿនបន្តិចម្តងៗ ដោយសារភាពកកិតនឹងស្រទាប់បរិយាកាស ហើយនៅពេលដែល Orion ធ្វើដំណើរចូលមកដល់រយៈកម្ពស់ប្រមាណជា ៧ពាន់ម៉ែត្រពីដី ឆ័ត្រយោងតូចចំនួនពីរត្រូវបើកចេញ ដើម្បីឲ្យយានបន្ថយល្បឿនបានកាន់តែយឺត មុននឹងអាចបើកឆ័ត្រយោងធំៗទាំង ៣ ឲ្យ Orion ធ្លាក់ចុះសន្សឹមៗ ទៅលើទឹកសមុទ្រ៕
Hello everyone, today is my first ever podcast episode in english, we talk about spacex's newest rocket, the starship, and the only little thing it needs in order to be entirely safe for human : launch escape system. If you did like the episode please check the other episode i did on Falcon 9 this time, but be aware it's in french. Pour mon public, francophone, vous inquiétez pas je vous ai pas laché mdr, d'ailleurs si cet épisode vous intéresse je pense que vous pouvez l'écouter sans aucun problème, j'suis clairement pas le meilleur du monde en anglais et ça s'entend, et je pense que vous pouvez très facilement comprendre ce que je racontre donc si ça vous intéresse allez-y. Bonne écoute ! --- Send in a voice message: https://anchor.fm/trapa-fars/message
The test provided valuable insight into the launch abort system’s performance, making sure it would work should an emergency occur.
In this episode,we unpack the need and value of test flights with Jon Cowart, as well as dig into the recent, successful, second test of Orion's Launch Abort System with Carlos Garcia.
NASA successfully demonstrated that the Orion spacecraft’s launch abort system can outrun a speeding rocket while pulling astronauts to safety.
Alex gives you a play-by-play of the successful test flight of the Orion service module. Rapidly going through the highlights for today's incredible accomplishment, Alex goes through each major step, explaining different aspects of the mission as well. Alex also shows you how to 'properly' react to this historic event, not only as an American, but as a human being. Launch video of Orion (12/05/14) https://www.youtube.com/watch?v=6Hn8qnsucwo Photo Credit: NASA/Bill Ingalls Topics on today's Episode: Orion, NASA, Test Flight, America, Lockheed Martin, Delta IV Heavy Rocket, Heat Shield, Van Allen Belt, Radiation, Re-entry, the US Navy, Plasma, Communication Black out, Drogues, Main Parachutes, supersonic, Statute Miles (3,604.2 miles), 20,000 MPH vs. 88 MPH, 1st stage, second stage, RL-10B Engine, Max Q, Launch Abort System. SPACE LINKS: http://en.wikipedia.org/wiki/Apollo_17 https://blogs.nasa.gov/orion/ http://www.space.com/13566-photos-nasa-orion-space-capsule-test-flight.html?cmpid=514648 https://www.youtube.com/watch?v=TDYK_qW6qHE via @BadAstronomer
NASA EDGE previews the development of Orion's Launch Abort System and discovers Chris's fascination with smocks.
NASA EDGE previews the development of Orion's Launch Abort System and discovers Chris's fascination with smocks.
Blair and Franklin take a quick look at the Crew Module and Launch Abort System for Ares 1-X with Deputy Project Manager Jonathan Cruz.
Blair and Franklin take a quick look at the Crew Module and Launch Abort System for Ares 1-X with Deputy Project Manager Jonathan Cruz.